bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jeremiah 38
Jeremiah 38
Khmer 2014 (អាល់គីតាប)
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 39 →
1
លោកសេផាធាជាកូនរបស់លោកម៉ាត់ថាន លោកកេដាលាជាកូនរបស់លោកផាសហ៊ើរ លោកយេហ៊ូកាលជាកូនរបស់លោកសេលេមា និងលោកផាសហ៊ើរជាកូនរបស់លោកម៉ាល់គា បានឮពាក្យដែលយេរេមាធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖
2
« អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: អ្នកដែលនៅក្នុងក្រុងនេះតទៅមុខទៀត នឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកដែលចេញទៅចុះចូលនឹងជនជាតិខាល់ដេនឹងបានរួចជីវិត
3
ដ្បិត អុលឡោះតាអាឡា មានបន្ទូលថា ក្រុងនេះពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងទ័ពស្ដេចស្រុកបាប៊ីឡូន ហើយគេនឹងដណ្ដើមយកបានមិនខាន»។
4
មន្ត្រីទាំងនោះជម្រាបស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។
5
ស្តេចសេដេគាតបថា៖ «គាត់នៅក្នុងកណ្ដាប់ដៃរបស់អស់លោកស្រាប់ហើយ ខ្ញុំជាស្ដេចមែន តែខ្ញុំពុំអាចឃាត់អស់លោកបានទេ»។
6
គេចាប់យេរេមាទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គា ជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងយេរេមា សំរូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយយេរេមាជាប់ផុងនៅក្នុងភក់នោះ។
7
លោកអេបេដ-មេលេកជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់យេរេមានៅក្នុងអណ្ដូង។ ពេលស្ដេចនៅកាត់ក្ដីនៅមាត់ទ្វារពុនយ៉ាមីន
8
លោកអេបេដ-មេលេកចេញពីវាំង ហើយជម្រាបស្ដេចដូចតទៅ៖
9
«សូមជម្រាបស្តេច អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះណាពីយេរេមាពន់ពេកណាស់ គឺគេយកគាត់ទម្លាក់ក្នុងអណ្ដូង គាត់មុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។
10
ស្តេចសេដេគាបញ្ជាទៅលោ កអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ណាពីយេរេមាចេញពីអណ្ដូងមក កុំឲ្យគាត់ស្លាប់ទាន់»។
11
លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សំរូតចុះទៅឲ្យយេរេមា នៅក្នុងអណ្ដូង។
12
លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី ស្រែកប្រាប់យេរេមាថា៖ «សូមអ្នកយកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗនោះទ្រាប់ពីក្រោមក្លៀក ហើយយកខ្សែពួរចងពីលើទៅ!»។ យេរេមាក៏ធ្វើតាម។
13
ពួកគេទាញខ្សែពួរ លើកយេរេមាឡើងពីអណ្ដូងមក ហើយយេរេមាក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្ដេចនោះ។
14
ស្តេចសេដេគាបានចាត់គេឲ្យទៅអញ្ជើញណាពីយេរេមាមកជួប នៅក្លោងទ្វារទីបីនៃដំណាក់របស់ អុលឡោះតាអាឡា ។ ស្ដេចមានប្រសាសន៍ទៅកាន់យេរេមាថា៖ «ខ្ញុំសុំសួរអ្នកនូវសំណួរតែមួយ កុំលាក់អ្វីនឹងខ្ញុំឲ្យសោះ!»។
15
យេរេមាជម្រាបស្តេចសេដេគាថា៖ «ប្រសិនបើខ្ញុំជម្រាបសេចក្ដីពិតជូនស្តេច ស្តេចពិតជាប្រហារជីវិតខ្ញុំមិនខាន។ ប្រសិនបើខ្ញុំជូនយោបល់ ក៏ស្តេចមិនស្ដាប់ខ្ញុំដែរ»។
16
ស្តេចសេដេគាបានស្បថជាសម្ងាត់ មកយេរេមាថា៖ «ខ្ញុំសូមស្បថក្នុងនាម អុលឡោះតាអាឡា ជាម្ចាស់ដ៏នៅអស់កល្ប ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតអ្នក ឬប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អស់លោកដែលចង់ប្រហារជីវិតអ្នកឡើយ»។
17
យេរេមាក៏ជម្រាបស្ដេចថា៖ « អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល និងជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: ប្រសិនបើស្តេចចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ស្តេចនឹងបានរួចជីវិត ហើយក្រុងនេះនឹងមិនត្រូវគេដុតកំទេចចោលឡើយ រីឯស្តេច ព្រមទាំងរាជវង្សក៏នឹងរស់រានមានជីវិតដែរ។
18
ប៉ុន្តែ ប្រសិនបើស្តេចមិនចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនទេ ក្រុងនេះមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ពួកគេនឹងដុតបំផ្លាញទីក្រុងស្តេច និងរាជវង្ស ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ពួកគេបានឡើយ»។
19
ស្តេចសេដេគាមានប្រសាសន៍មកកាន់យេរេមាថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដាដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។
20
យេរេមាជម្រាបស្ដេចថា៖ «គេនឹងមិនប្រគល់ស្តេចទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដាឡើយ។ សូមស្តេចធ្វើតាមបន្ទូលរបស់ អុលឡោះតាអាឡា ដែលខ្ញុំជម្រាបជូនស្តេច នោះស្តេចនឹងបានសុខសាន្ត ហើយរួចជីវិតមិនខាន។
21
ផ្ទុយទៅវិញ ប្រសិនបើស្តេចមិនព្រមចេញទៅចុះចូលទេ អុលឡោះតាអាឡា សំដែងឲ្យខ្ញុំដឹងដូចតទៅ:
22
ស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ស្ដេចស្រុកយូដា នឹងត្រូវគេចាប់យកទៅឲ្យពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន នាងទាំងនោះនឹងពោលថា ពួកជំនិតរបស់ស្តេចបានបញ្ឆោត និងមានប្រៀបលើស្តេច ពេលស្តេចមានអាសន្ន ពួកគេនាំគ្នាបោះបង់ចោលស្តេចអស់។
23
គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ស្តេច យកទៅឲ្យពួកខាល់ដេ។ ចំណែកឯស្តេចវិញ ស្តេចពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ស្តេច ព្រមទាំងដុតកំទេចក្រុងនេះផង»។
24
ស្តេចសេដេគាមានប្រសាសន៍ទៅកាន់យេរេមាថា៖ «កុំឲ្យនរណាដឹងអំពីបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ អ្នកនឹងត្រូវស្លាប់។
25
ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយអ្នក ហើយបើពួកគេមកនិយាយជាមួយអ្នកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើអ្នកបាននិយាយអ្វីជាមួយស្ដេច ហើយស្ដេចនិយាយមកអ្នកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើងបើលាក់អ្នកនឹងត្រូវស្លាប់”។
26
អ្នកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្ដេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។
27
មន្ត្រីទាំងអស់នាំគ្នាមកជួបយេរេមា ហើយសួរចម្លើយគាត់។ គាត់ឆ្លើយទៅពួកគេវិញ តាមពាក្យដែលស្ដេចបានបង្គាប់។ ពួកគេក៏លែងដេញដោលសួរគាត់ ហើយការទាំងនោះក៏នៅជាការអាថ៌កំបាំង។
28
យេរេមាស្នាក់នៅក្នុងបន្ទាយរបស់កងរក្សាស្ដេច រហូតដល់ថ្ងៃដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងយេរូសាឡឹម។
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 39 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52