bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 1
Hebrews 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
1
ជាយូរមកហើយ ព្រះបានមានបន្ទូលនឹងពួកដូនតាតាមរយៈបណ្ដាព្យាការី ក្នុងពេលខុសៗគ្នា និងដោយរបៀបខុសៗគ្នា
2
ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។
3
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
4
ព្រះអង្គបានប្រសើរជាងបណ្ដាទូតសួគ៌ឆ្ងាយណាស់ ដោយព្រោះព្រះអង្គបានទទួលនាមមួយដែលមានតម្លៃលើសជាងនាមរបស់បណ្ដាទូតសួគ៌ជាមរតក។
5
កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា: “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក” ឬថា: “យើងនឹងធ្វើជាបិតារបស់អ្នកនេះ ហើយអ្នកនេះនឹងធ្វើជាបុត្ររបស់យើង” ?
6
យ៉ាងណាមិញ នៅពេលព្រះអង្គនាំបុត្រច្បងចូលមកក្នុងពិភពលោកនេះម្ដងទៀត ព្រះអង្គមានបន្ទូលថា: “ ចូរឲ្យអស់ទាំងទូតសួគ៌របស់ព្រះ ថ្វាយបង្គំព្រះបុត្រា” ។
7
អំពីបណ្ដាទូតសួគ៌ ព្រះអង្គមានបន្ទូលមែនថា: “ ព្រះទ្រង់ធ្វើឲ្យបណ្ដាទូតសួគ៌របស់ព្រះអង្គទៅជាខ្យល់ ហើយធ្វើឲ្យអ្នកបម្រើរបស់ព្រះអង្គទៅជាភ្លើងសន្ធោសន្ធៅ”
8
រីឯអំពីព្រះបុត្រាវិញ ព្រះអង្គមានបន្ទូលថា: “ ព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌។
9
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់ការឥតច្បាប់ ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ” ។
10
ព្រះអង្គមានបន្ទូលទៀតថា: “ ព្រះអម្ចាស់អើយ នៅដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ។
11
ផ្ទៃមេឃ និងផែនដី នឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច ; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។
12
ព្រះអង្គនឹងមូរផ្ទៃមេឃ និងផែនដីដូចអាវវែង ផ្ទៃមេឃ និងផែនដីនឹងត្រូវបានប្ដូរដូចសម្លៀកបំពាក់ ដែរ; ប៉ុន្តែព្រះអង្គនៅដដែល ព្រះជន្មាយុរបស់ព្រះអង្គមិនចេះអស់ឡើយ” ។
13
កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”?
14
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Hebrews Commentaries
→
Devotional
Hebrews Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→