bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 4
Hebrews 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
1
ដូច្នេះ ដរាបណាដែលសេចក្ដីសន្យាអំពីការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ នៅមាននៅឡើយ ចូរឲ្យយើងរាល់គ្នា ភ័យខ្លាច ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមើលទៅដូចជាឈោងទៅមិនដល់។
2
ដ្បិតយើងក៏ឮដំណឹងល្អដូចពួកគេដែរ ប៉ុន្តែព្រះបន្ទូលដែលពួកគេឮនោះមិនបានមានប្រយោជន៍ដល់ពួកគេទេ ដោយព្រោះព្រះបន្ទូលនោះមិនបានភ្ជាប់នឹងជំនឿក្នុងអ្នកដែលស្ដាប់ទាំងនោះឡើយ។
3
រីឯយើងដែលជឿនឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដូចដែលព្រះមានបន្ទូលថា: “នោះយើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’” ទោះបីជាកិច្ចការរបស់ព្រះអង្គបានសម្រេចរួចហើយ តាំងពីកំណើតនៃពិភពលោកក៏ដោយ។
4
ដ្បិតចំពោះថ្ងៃទីប្រាំពីរ ព្រះអង្គមានបន្ទូលនៅកន្លែងមួយក្នុងគម្ពីរយ៉ាងដូច្នេះថា: “នៅថ្ងៃទីប្រាំពីរ ព្រះបានសម្រាកពីកិច្ចការទាំងអស់របស់ព្រះអង្គ”
5
ហើយនៅកន្លែងនេះទៀត ព្រះអង្គមានបន្ទូលថា: “ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ”។
6
ដូច្នេះ ដោយព្រោះការចូលទៅក្នុងសេចក្ដីសម្រាកនៅតែមានទុកសម្រាប់អ្នកខ្លះនៅឡើយ——ប៉ុន្តែពួកអ្នកដែលឮដំណឹងល្អពីមុន មិនបានចូលទៅទេ ដោយសារតែការមិនស្ដាប់បង្គាប់——
7
នោះព្រះក៏កំណត់ថ្ងៃមួយទៀតថា “ថ្ងៃនេះ” ក្រោយពីរយៈពេលយ៉ាងយូរ ដោយមានបន្ទូលតាមរយៈដាវីឌ ដូចដែលមានថ្លែងទុកមុនថា : “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសឡើយ”។
8
ដ្បិតប្រសិនបើយ៉ូស្វេបានឲ្យពួកគេសម្រាក ព្រះអង្គមុខជាមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយទេ។
9
ដូច្នេះ ការសម្រាកនៃថ្ងៃសប្ប័ទនៅតែមានទុកសម្រាប់ប្រជារាស្ត្ររបស់ព្រះនៅឡើយ។
10
ជាការពិត អ្នកដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ ក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួនដែរ ដូចដែលព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គ។
11
ដោយហេតុនេះ ចូរឲ្យយើងខំប្រឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាដួលតាមគំរូនៃការមិនស្ដាប់បង្គាប់ដូចពួកគេឡើយ។
12
ព្រះបន្ទូលរបស់ព្រះមានជីវិតរស់ មានប្រសិទ្ធភាព ហើយមុតជាងអស់ទាំងដាវមុខពីរ ទាំងចាក់ទម្លុះរហូតដល់ទីខណ្ឌចែកនៃព្រលឹង និងវិញ្ញាណ រហូតដល់ទីខណ្ឌចែកនៃសន្លាក់ និងខួរឆ្អឹង ព្រមទាំងវិនិច្ឆ័យគំនិត និងបំណងនៃចិត្តផង។
13
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។
14
ដូច្នេះ ដោយយើងមានមហាបូជាចារ្យដ៏ធំឧត្ដមដែលបានយាងកាត់មេឃរួចហើយ គឺព្រះយេស៊ូវព្រះបុត្រារបស់ព្រះ នោះចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពជំនឿ
15
ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។
16
ដោយហេតុនេះ ចូរឲ្យយើងចូលទៅជិតបល្ល័ង្កនៃព្រះគុណដោយភាពក្លាហាន ដើម្បីអាចទទួលសេចក្ដីមេត្តា និងដើម្បីអាចរកបានព្រះគុណជាជំនួយនៅពេលត្រូវការ៕
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13