bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 9
Hebrews 9
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
1
ដោយហេតុនេះ សម្ពន្ធមេត្រី ទីមួយ មានទាំងបទបញ្ជានៃការបម្រើ និងទីវិសុទ្ធខាងផែនដីដែរ។
2
ដ្បិតព្រះពន្លាត្រូវបានដំឡើង ហើយនៅផ្នែកទីមួយដែលហៅថាទីវិសុទ្ធ មានជើងចង្កៀង តុ និងនំប៉័ងតាំងថ្វាយ;
3
នៅខាងក្រោយវាំងននទីពីរនៃព្រះពន្លា មានផ្នែកដែលហៅថាទីវិសុទ្ធបំផុត
4
មានអាសនាមាសសម្រាប់ដុតគ្រឿងក្រអូប និងហិបនៃសម្ពន្ធមេត្រីដែលស្រោបមាសជុំវិញទាំងអស់; ក្នុងហិបនោះ មានក្រឡមាសមួយដាក់ម៉ាណា ព្រមទាំងមានឈើច្រត់របស់អើរ៉ុនដែលចេញពន្លក និងបន្ទះថ្មនៃសម្ពន្ធមេត្រី;
5
នៅលើហិបនៃសម្ពន្ធមេត្រី មានចេរ៉ូប៊ីននៃសិរីរុងរឿងបាំងពីលើទីសណ្ដោសប្រោស។ យ៉ាងណាក៏ដោយ យើងមិនអាចរៀបរាប់ល្អិតល្អន់អំពីរឿងទាំងនេះ នៅឥឡូវនេះបានទេ។
6
នៅពេលរបស់ទាំងនេះត្រូវបានរៀបចំដូច្នេះ ពួកបូជាចារ្យក៏តែងតែចូលទៅក្នុងផ្នែកទីមួយនៃព្រះពន្លា ដើម្បីបំពេញការងារបម្រើ។
7
រីឯផ្នែកទីពីរវិញ មានតែមហាបូជាចារ្យប៉ុណ្ណោះដែលអាចចូលទៅបានក្នុងមួយឆ្នាំម្ដង គឺមិនមែនដោយគ្មានឈាមទេ; ឈាមនោះថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់បាបដែលប្រជាជនបានប្រព្រឹត្តដោយគ្មានចេតនា។
8
ព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ការនេះថា ផ្លូវចូលទៅក្នុងទីវិសុទ្ធបំផុតមិនទាន់ត្រូវបានសម្ដែង ដរាបណាព្រះពន្លាទីមួយនៅតែនៅស្ថិតស្ថេរនៅឡើយ។
9
ព្រះពន្លានេះជានិមិត្តរូបសម្រាប់សម័យបច្ចុប្បន្ននេះ ដែលបញ្ជាក់ថាតង្វាយ និងយញ្ញបូជាដែលត្រូវបានថ្វាយជានិច្ច មិនអាចធ្វើឲ្យសតិសម្បជញ្ញៈរបស់អ្នកថ្វាយបង្គំគ្រប់លក្ខណ៍បានឡើយ
10
ពីព្រោះរបស់ទាំងនោះទាក់ទងនឹងអាហារ គ្រឿងផឹក និងពិធីលាងសម្អាតផ្សេងៗតែប៉ុណ្ណោះ ជាបទបញ្ជាខាងសាច់ឈាមដែលគេអនុវត្ត រហូតដល់ពេលនៃការកែទម្រង់។
11
យ៉ាងណាមិញ ព្រះគ្រីស្ទបានយាងមក ធ្វើជាមហាបូជាចារ្យនៃសេចក្ដីល្អដែលមកដល់ហើយ តាមរយៈព្រះពន្លាដ៏ប្រសើរជាង និងគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើដោយដៃមនុស្សទេ ពោលគឺខុសពីពិភពលោកនេះដែលត្រូវបានបង្កើត។
12
ព្រះអង្គបានយាងចូលទៅក្នុងទីវិសុទ្ធម្ដងជាសម្រេច ទាំងធ្វើឲ្យសម្រេចនូវការប្រោសលោះដ៏អស់កល្បជានិច្ច មិនមែនដោយឈាមពពែ ឬឈាមកូនគោទេ គឺដោយព្រះលោហិតរបស់អង្គទ្រង់ផ្ទាល់។
13
ជាការពិត ប្រសិនបើការប្រោះឈាមរបស់ពពែ គោឈ្មោល និងផេះគោក្រមុំ លើមនុស្សសៅហ្មង អាចញែកគេជាវិសុទ្ធឲ្យមានភាពបរិសុទ្ធខាងសាច់ឈាមបានទៅហើយ
14
ចុះព្រះលោហិតរបស់ព្រះគ្រីស្ទវិញ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដ៏ឥតសៅហ្មងដល់ព្រះ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច តើអាចជម្រះសតិសម្បជញ្ញៈរបស់យើងរាល់គ្នា ពីអំពើដែលនាំឲ្យស្លាប់ ដើម្បីបម្រើព្រះដ៏មានព្រះជន្មរស់បាន លើសជាងអម្បាលម៉ានទៅទៀត!
15
ហើយដោយហេតុនេះ ព្រះគ្រីស្ទគឺជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី ដើម្បីឲ្យអ្នកដែលត្រូវបានត្រាស់ហៅ បានទទួលសេចក្ដីសន្យាអំពីមរតកដ៏អស់កល្បជានិច្ច ដោយព្រោះការសុគតដើម្បីប្រោសលោះពួកគេពីការល្មើសនៅក្រោមសម្ពន្ធមេត្រីទីមួយ បានកើតឡើងហើយ។
16
ដ្បិតទីណាដែលមានបណ្ដាំមរតក ទីនោះត្រូវតែមានការបញ្ជាក់ថាអ្នកដែលធ្វើបណ្ដាំនោះបានស្លាប់ហើយ។
17
ជាការពិត បណ្ដាំមរតក យកជាការបានពេលណាដែលគេស្លាប់ ពីព្រោះដរាបណាអ្នកធ្វើបណ្ដាំនៅរស់ ពាក្យបណ្ដាំនោះគ្មានសុពលភាពឡើយ។
18
ដូច្នេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មិនអាចយកជាការបានដោយគ្មានឈាមដែរ។
19
ពោលគឺ កាលអស់ទាំងបទបញ្ជាត្រូវបានប្រកាសដោយម៉ូសេដល់ប្រជាជនទាំងអស់ស្របតាមក្រឹត្យវិន័យ លោកបានយកឈាមកូនគោ និងឈាមពពែ ព្រមទាំងទឹក រោមចៀមពណ៌ក្រហមឆ្អៅ និងមែកហ៊ីសុប ហើយប្រោះលើទាំងក្រាំងនោះផ្ទាល់ ទាំងលើប្រជាជនទាំងអស់
20
ដោយនិយាយថា៖ “នេះជាឈាមនៃសម្ពន្ធមេត្រីដែលព្រះបានបង្គាប់ដល់អ្នករាល់គ្នា”។
21
បន្ទាប់មក លោកបានប្រោះឈាមលើព្រះពន្លា និងភាជនៈទាំងអស់សម្រាប់ការបម្រើ ដោយរបៀបដូចគ្នា។
22
តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់ជម្រះដោយឈាមបាន ហើយបើគ្មានការបង្ហូរឈាម ក៏គ្មានការលើកលែងទោសដែរ។
23
ដូច្នេះ ត្រូវតែជម្រះនិមិត្តរូបអំពីអ្វីៗដែលនៅស្ថានសួគ៌ដោយយញ្ញបូជា ទាំងនេះ រីឯអ្វីៗនៃស្ថានសួគ៌ផ្ទាល់ ត្រូវតែជម្រះដោយយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀត។
24
ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីវិសុទ្ធដែលធ្វើដោយដៃមនុស្ស ដែលជារូបតំណាងនៃរបស់ពិតនោះទេ គឺព្រះអង្គបានយាងចូលទៅក្នុងស្ថានសួគ៌ផ្ទាល់ ដើម្បីលេចមកនៅមុខព្រះជំនួសយើង នៅពេលឥឡូវនេះ។
25
ព្រះអង្គមិនមែនថ្វាយអង្គទ្រង់ជាច្រើនលើកច្រើនសា ដូចដែលមហាបូជាចារ្យចូលទៅក្នុងទីវិសុទ្ធជារៀងរាល់ឆ្នាំ ដោយយកឈាមដែលមិនមែនជារបស់ខ្លួននោះទេ
26
បើមិនដូច្នោះទេ ព្រះអង្គត្រូវតែរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតនៃពិភពលោកមកម្ល៉េះ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានលេចមកតែម្ដងគត់នៅគ្រាចុងបញ្ចប់ ដើម្បីដកយកបាបចេញតាមរយៈយញ្ញបូជា គឺអង្គទ្រង់។
27
ដូចដែលមានកំណត់សម្រាប់មនុស្សឲ្យស្លាប់ម្ដង ហើយក្រោយពីស្លាប់នឹងជួបការជំនុំជម្រះយ៉ាងណា
28
ព្រះគ្រីស្ទក៏ថ្វាយអង្គទ្រង់តែម្ដងគត់ ដើម្បីផ្ទុកបាបរបស់មនុស្សជាច្រើនយ៉ាងនោះដែរ ហើយព្រះអង្គនឹងលេចមកជាលើកទីពីរ មិនមែនដើម្បីផ្ទុកបាបទេ គឺដើម្បីសង្គ្រោះអ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ៕
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13