bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 5
Hebrews 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
1
អស់ទាំងមហាបូជាចារ្យដែលត្រូវបានជ្រើសរើសពីចំណោមមនុស្ស គឺត្រូវបានតែងតាំងជំនួសមនុស្សឲ្យធ្វើអ្វីៗខាងឯព្រះ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប។
2
លោកអាចប្រាស្រ័យទាក់ទងនឹងអ្នកដែលលេលា និងវង្វេង ពីព្រោះខ្លួនលោកក៏មានភាពខ្សោយដែរ
3
ហើយដោយព្រោះហេតុនេះ លោកត្រូវតែថ្វាយយញ្ញបូជាសម្រាប់បាបដើម្បីខ្លួនឯង ដូចដែលលោកថ្វាយដើម្បីប្រជាជនយ៉ាងនោះដែរ។
4
គ្មានអ្នកណាអាចយកងារដ៏ប្រសើរនេះឲ្យខ្លួនឯងបានឡើយ គឺមានតែត្រូវព្រះត្រាស់ហៅដូចអើរ៉ុនប៉ុណ្ណោះ។
5
ដូចគ្នាដែរ ព្រះគ្រីស្ទក៏មិនបានលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់ដោយធ្វើជាមហាបូជាចារ្យឡើយ ផ្ទុយទៅវិញ គឺព្រះដែលមានបន្ទូលនឹងព្រះអង្គថា: “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក” ទេតើ ដែលលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
6
ដូចដែលព្រះអង្គមានបន្ទូលនៅកន្លែងមួយទៀតថា: “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
7
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។
8
ទោះបីព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនឲ្យចេះស្ដាប់បង្គាប់តាមរយៈអ្វីដែលព្រះអង្គបានរងទុក្ខ។
9
នៅពេលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ហើយ ព្រះអង្គបានក្លាយជាប្រភពនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ
10
ព្រមទាំងត្រូវព្រះហៅថាជាមហាបូជាចារ្យ “ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
11
ចំពោះការនេះ យើងមានពាក្យជាច្រើនដែលត្រូវនិយាយ ប៉ុន្តែយើងពិបាកពន្យល់ ពីព្រោះអ្នករាល់គ្នាបែរជាខ្ជិលស្ដាប់។
12
តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។
13
ដ្បិតអស់អ្នកដែលផឹកទឹកដោះ គឺមិនប្រសប់ខាងព្រះបន្ទូលនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនក្មេង
14
រីឯអាហាររឹងគឺសម្រាប់មនុស្សពេញវ័យ ជាពួកអ្នកដែលសមត្ថភាពវែកញែកត្រូវបានបង្វឹក ដោយឆ្លងកាត់ការអនុវត្ត រហូតដល់ចេះវែកញែករវាងការល្អ និងការអាក្រក់ផង៕
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13