bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 11
Hebrews 11
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
ជំនឿគឺជាការទុកចិត្តលើអ្វីដែលបានសង្ឃឹម និងជាការជឿជាក់លើអ្វីដែលមើលមិនឃើញ។
2
ដោយសារតែជំនឿនេះ មនុស្សចាស់បុរាណត្រូវបានទទួលស្គាល់។
3
ដោយសារតែជំនឿ យើងយល់ថាសាកលលោកត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះ ដូច្នេះយើងយល់ថាអ្វីៗដែលមើលឃើញ មិនមែនកើតមកពីអ្វីៗដែលមើលឃើញនោះទេ។
4
ដោយសារតែជំនឿ អេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ជាយញ្ញបូជាដែលប្រសើរជាងយញ្ញបូជារបស់កាអ៊ីន ហើយដោយសារតែជំនឿនោះឯង លោកត្រូវបានទទួលស្គាល់ថាជាមនុស្សសុចរិត ដោយព្រោះព្រះទទួលស្គាល់តង្វាយរបស់លោក។ ទោះបីជាលោកបានស្លាប់ហើយក៏ដោយ ក៏លោកនៅតែនិយាយនៅឡើយ តាមរយៈជំនឿ។
5
ដោយសារតែជំនឿ ហេណុកត្រូវបានទទួលឡើង ដើម្បីកុំឲ្យជួបសេចក្ដីស្លាប់ឡើយ ហើយ គេរកលោកមិនឃើញ ពីព្រោះព្រះបានទទួលយកលោក។ ជាការពិត មុនពេលលោកត្រូវបានទទួលឡើងទៅ លោកត្រូវបានទទួលស្គាល់ថាជាទីគាប់ព្រះហឫទ័យដល់ព្រះ។
6
បើគ្មានជំនឿ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាព្រះមាននៅមែន ព្រមទាំងជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកដែលស្វែងរកព្រះអង្គ។
7
ដោយសារតែជំនឿ ណូអេមានចិត្តកោតខ្លាច ក៏បានសាងសង់ទូកធំមួយ ដើម្បីជាការរួចជីវិតសម្រាប់ក្រុមគ្រួសាររបស់លោក កាលលោកបានទទួលការបើកសម្ដែងពីព្រះ អំពីហេតុការណ៍ដែលលោកមិនទាន់ឃើញនៅឡើយ។ ដោយសារតែជំនឿ លោកបានផ្ដន្ទាទោសពិភពលោក ហើយបានក្លាយជាអ្នកទទួលសេចក្ដីសុចរិតជាមរតក ជាសេចក្ដីសុចរិតដែលមកតាមរយៈជំនឿ។
8
ដោយសារតែជំនឿ កាលអ័ប្រាហាំត្រូវបានត្រាស់ហៅឲ្យចេញដំណើរទៅកន្លែងមួយដែលត្រូវទទួលជាមរតក លោកក៏ស្ដាប់បង្គាប់ ហើយចេញដំណើរទៅទាំងមិនដឹងថាខ្លួនកំពុងទៅកន្លែងណាផង។
9
ដោយសារតែជំនឿ លោកបានស្នាក់នៅជាជនបរទេសក្នុងទឹកដីនៃសេចក្ដីសន្យា គឺរស់នៅក្នុងរោងជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នករួមទទួលមរតកនៃសេចក្ដីសន្យាតែមួយ
10
ដ្បិតលោកបានរង់ចាំទីក្រុងមួយដែលមានគ្រឹះ ដែលព្រះជាអ្នកគូរប្លង់ និងជាអ្នកសាងសង់។
11
ដូចគ្នាដែរ ដោយសារតែជំនឿ សារ៉ាដែលជាស្ត្រីអារបានទទួលសមត្ថភាពបង្កើតកូន ទោះបីជាគាត់ហួសវ័យហើយក៏ដោយ ដ្បិតគាត់យល់ឃើញថាព្រះអង្គដែលបានសន្យា ទ្រង់ស្មោះត្រង់។
12
ដូច្នេះ ពីមនុស្សម្នាក់ដែលហាក់ដូចជាស្លាប់ហើយ មានមនុស្សជាច្រើនកើតមក ដែលច្រើនសន្ធឹកដូចផ្កាយលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រដែលរាប់មិនអស់។
13
អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។
14
ជាការពិត អ្នកដែលនិយាយដូច្នេះបញ្ជាក់ថា គេកំពុងតែខំស្វែងរកស្រុកកំណើតមួយ។
15
ប្រសិនបើពួកគេបាននឹកស្រុកដែលខ្លួនចាកចេញមក ម្ល៉េះសមពួកគេមានឱកាសត្រឡប់ទៅវិញបាន
16
ប៉ុន្តែឥឡូវនេះ ពួកគេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង ជាស្រុកនៃមេឃ។ ដោយហេតុនេះ ព្រះមិនអៀនខ្មាសនឹងឲ្យពួកគេហៅព្រះអង្គថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់ពួកគេ។
17
ដោយសារតែជំនឿ អ័ប្រាហាំបានថ្វាយអ៊ីសាក កាលលោកត្រូវបានល្បងល គឺលោកនេះដែលទទួលសេចក្ដីសន្យា បម្រុងនឹងថ្វាយកូនប្រុសតែមួយរបស់លោក។
18
ចំពោះកូននោះ មានចែងទុកមកថា: “អ្នកដែលកើតពីអ៊ីសាក នឹងត្រូវបានហៅថាពូជពង្សរបស់អ្នក”។
19
លោកយល់ឃើញថា ព្រះអាចលើកមនុស្សឲ្យរស់ឡើងវិញបាន សូម្បីតែពីចំណោមមនុស្សស្លាប់។ ដូច្នេះ បើនិយាយក្នុងន័យធៀប លោកបានទទួលអ៊ីសាកមកវិញ។
20
ដូចគ្នាដែរ ដោយសារតែជំនឿ អ៊ីសាកបានឲ្យពរយ៉ាកុប និងអេសាវ ទាក់ទងនឹងអនាគត។
21
ដោយសារតែជំនឿ យ៉ាកុបបានឲ្យពរកូនប្រុសទាំងពីររបស់យ៉ូសែប កាលលោកជិតស្លាប់ ហើយ ថ្វាយបង្គំព្រះ ដោយច្រត់លើចុងឈើច្រត់របស់ខ្លួន ។
22
ដោយសារតែជំនឿ យ៉ូសែបបានលើកឡើងអំពីការគេចចេញរបស់កូនចៅអ៊ីស្រាអែល កាលលោកជិតស្លាប់ ក៏បង្គាប់ពួកគេអំពីឆ្អឹងរបស់លោក។
23
ដោយសារតែជំនឿ កាលម៉ូសេកើតមក លោកត្រូវឪពុកម្ដាយលាក់ទុកបីខែ ពីព្រោះពួកគាត់ឃើញថាកូននោះស្អាត ហើយពួកគាត់មិនខ្លាចរាជក្រឹត្យរបស់ស្ដេចឡើយ។
24
ដោយសារតែជំនឿ ម៉ូសេមិនព្រមឲ្យគេហៅថាកូនរបស់បុត្រីផារ៉ោន កាលលោកពេញវ័យហើយ។
25
លោកបានជ្រើសរើសរងទុក្ខជាមួយប្រជារាស្ត្ររបស់ព្រះ ជាជាងមានការសប្បាយខាងបាបដែលនៅបានតែមួយរយៈ។
26
លោកចាត់ទុកថា ការត្រូវត្មះតិះដៀលដើម្បីព្រះគ្រីស្ទ ជាទ្រព្យសម្បត្តិដែលប្រសើរជាងរតនសម្បត្តិនៅអេហ្ស៊ីប ដ្បិតលោកបានសម្លឹងមើលទៅរង្វាន់នៅអនាគត។
27
ដោយសារតែជំនឿ លោកមិនខ្លាចសេចក្ដីក្រេវក្រោធរបស់ស្ដេច ក៏ចាកចេញពីអេហ្ស៊ីប។ លោកបានស៊ូទ្រាំហាក់ដូចជាឃើញព្រះអង្គដែលមនុស្សមើលមិនឃើញ។
28
ដោយសារតែជំនឿ លោកធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញកូនច្បងបានប៉ះជនជាតិអ៊ីស្រាអែល ឡើយ។
29
ដោយសារតែជំនឿ ពួកគេបានឆ្លងសមុទ្រក្រហមដូចឆ្លងកាត់លើដីគោក រីឯពួកជនជាតិអេហ្ស៊ីបដែលសាកល្បង ក៏ត្រូវសមុទ្រលេបបាត់ទៅ។
30
ដោយសារតែជំនឿ កំពែងក្រុងយេរីខូរបានរលំ ដោយត្រូវបានឡោមព័ទ្ធប្រាំពីរថ្ងៃ។
31
ដោយសារតែជំនឿ រ៉ាហាបស្ត្រីពេស្យាមិនបានវិនាសជាមួយពួកអ្នកដែលមិនព្រមជឿ ពីព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32
តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់ប្រាប់អំពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល និងបណ្ដាព្យាការីទេ។
33
ដោយសារតែជំនឿ អ្នកទាំងនេះបានច្បាំងដណ្ដើមយកអាណាចក្រនានា ធ្វើឲ្យគេអនុវត្តតាមសេចក្ដីសុចរិតយុត្តិធម៌ ទទួលបានសេចក្ដីសន្យា បិទមាត់សិង្ហ
34
ពន្លត់អំណាចភ្លើង រួចផុតពីមុខដាវ ទទួលកម្លាំងឲ្យចេញពីភាពខ្សោយ បានខ្លាំងពូកែក្នុងសង្គ្រាម ហើយបំបាក់ទ័ពបរទេស។
35
មានស្ត្រីខ្លះទទួលបានមនុស្សស្លាប់របស់ខ្លួនមកវិញ តាមរយៈការរស់ឡើងវិញទៀតផង។ រីឯអ្នកខ្លះទៀតបានរងទារុណកម្ម ទាំងមិនព្រមទទួលការដោះលែង ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង;
36
អ្នកខ្លះទៀតទទួលការសាកល្បងដោយការចំអកឡកឡឺយ និងការវាយនឹងខ្សែតី; ខ្លះទៀតរងការជាប់ឃុំឃាំង និងការជាប់គុក;
37
ពួកគេត្រូវគេគប់ដុំថ្មសម្លាប់ ត្រូវគេអារផ្ដាច់ជាពីរ ត្រូវគេសម្លាប់ដោយមុខដាវ ដើរសាត់អណ្ដែតដោយស្លៀកពាក់ស្បែកចៀម និងស្បែកពពែ រងការខ្វះខាត ត្រូវគេសង្កត់សង្កិន និងត្រូវគេធ្វើបាប។
38
ពិភពលោកមិនស័ក្ដិសមនឹងពួកគេទេ។ ពួកគេដើរសាត់អណ្ដែតតាមទីរហោស្ថាន តាមភ្នំ តាមរអាង និងតាមរូងដី។
39
អ្នកទាំងនេះសុទ្ធតែត្រូវបានទទួលស្គាល់ដោយសារតែជំនឿ ប៉ុន្តែមិនបានទទួលអ្វីដែលត្រូវបានសន្យានោះឡើយ
40
ដោយព្រោះព្រះបានរៀបចំអ្វីដែលប្រសើរជាងសម្រាប់យើង ដើម្បីកុំឲ្យពួកគេបានគ្រប់លក្ខណ៍ដោយគ្មានយើងឡើយ៕
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13