bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 2
Hebrews 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
1
ដោយហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើងចំពោះសេចក្ដីដែលយើងបានឮ ក្រែងលោយើងត្រូវបានធ្វើឲ្យរសាត់បាត់ទៅ។
2
ដ្បិតប្រសិនបើព្រះបន្ទូលដែលត្រូវបានប្រកាសតាមរយៈបណ្ដាទូតសួគ៌បានប្រាកដប្រជា ហើយគ្រប់ទាំងការល្មើស និងការមិនស្ដាប់បង្គាប់បានទទួលការតបសងដែលត្រូវទទួលទៅហើយ
3
តើយើងនឹងគេចផុតយ៉ាងដូចម្ដេចបាន ប្រសិនបើយើងធ្វើព្រងើយនឹងសេចក្ដីសង្គ្រោះដ៏ធំយ៉ាងនេះ? សេចក្ដីសង្គ្រោះនេះត្រូវបានប្រកាសតាមរយៈព្រះអម្ចាស់ជាមុន រួចមកត្រូវបានបញ្ជាក់ដល់យើងតាមរយៈពួកអ្នកដែលបានឮ។
4
ព្រះបានធ្វើបន្ទាល់ ដោយទីសម្គាល់ ការអស្ចារ្យ និងមហិទ្ធិឫទ្ធិផ្សេងៗ ព្រមទាំងដោយអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។
5
ជាការពិត ព្រះអង្គមិនបានធ្វើឲ្យ “លោកខាងមុខ” ដែលយើងកំពុងនិយាយនេះ ចុះចូលនឹងបណ្ដាទូតសួគ៌ឡើយ
6
ប៉ុន្តែមានគេធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់នៅកន្លែងមួយក្នុងគម្ពីរ ថា: “ តើមនុស្សជាអ្វី បានជាព្រះអង្គយកចិត្តទុកដាក់នឹងគេ ? តើកូនមនុស្សជាអ្វី បានជាព្រះអង្គមើលថែគេ?
7
ព្រះអង្គបានធ្វើឲ្យគេទាបជាងបណ្ដាទូតសួគ៌មួយរយៈ; ព្រះអង្គបានយកសិរីរុងរឿង និងកិត្តិយស បំពាក់ជាមកុដលើគេ;
8
ព្រះអង្គបានធ្វើឲ្យរបស់សព្វសារពើចុះចូលនៅក្រោមជើងគេ”។ ដោយព្រោះ ព្រះបានធ្វើឲ្យរបស់សព្វសារពើចុះចូលនឹងគេហើយ ដូច្នេះគ្មានអ្វីមិនចុះចូលនឹងគេនៅសល់ឡើយ ក៏ប៉ុន្តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញ របស់សព្វសារពើចុះចូលនឹងគេ នៅឡើយទេ។
9
យ៉ាងណាមិញ យើងឃើញព្រះយេស៊ូវដែល ត្រូវបានធ្វើឲ្យទាបជាងបណ្ដាទូតសួគ៌មួយរយៈ ដោយសារតែទុក្ខលំបាកនៃសេចក្ដីស្លាប់ រួចបានទទួលសិរីរុងរឿង និងកិត្តិយសពាក់ជាមកុដ ដើម្បីឲ្យព្រះអង្គបានភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយព្រះគុណរបស់ព្រះ។
10
ការបំពេញមុខងារជាស្ថាបនិកនៃសេចក្ដីសង្គ្រោះ ដោយនាំកូនជាច្រើនមករកសិរីរុងរឿងតាមរយៈទុក្ខលំបាក ជាការសមគួរសម្រាប់ព្រះអង្គដែលរបស់សព្វសារពើមាននៅសម្រាប់ព្រះអង្គ និងដោយសារតែព្រះអង្គ។
11
ដ្បិតទាំងអ្នកដែលញែកជាវិសុទ្ធ និងអ្នកដែលត្រូវបានញែកជាវិសុទ្ធ សុទ្ធតែមកពីព្រះអង្គតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនអៀនខ្មាសនឹងហៅពួកគេថាបងប្អូន
12
ទាំងមានបន្ទូលថា: “ ទូលបង្គំនឹងប្រកាសព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ទូលបង្គំ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលចំណោមអង្គប្រជុំ”។
13
ព្រះអង្គមានបន្ទូលទៀតថា: “ខ្ញុំនឹងទុកចិត្តលើព្រះអង្គ” ហើយថា: “មើល៍! ខ្ញុំ និងកូនៗ ដែលព្រះបានប្រទានមកខ្ញុំ!”។
14
ដូច្នេះ ដោយព្រោះកូនៗមានចំណែកក្នុងសាច់ និងឈាម ព្រះអង្គក៏ទទួលចំណែកក្នុងសាច់ និងឈាមដូចគ្នាដែរ ដើម្បីតាមរយៈការសុគត ព្រះអង្គអាចបំផ្លាញអ្នកដែលកាន់អំណាចនៃសេចក្ដីស្លាប់ (នោះគឺមារ)
15
ព្រមទាំងអាចរំដោះអស់អ្នកដែលជាប់ក្នុងភាពជាទាសករអស់មួយជីវិតដោយការភ័យខ្លាចសេចក្ដីស្លាប់។
16
ពិតមែនហើយ ព្រះអង្គមិនជួយទូតសួគ៌ទេ គឺជួយពូជពង្សរបស់អ័ប្រាហាំវិញ។
17
ដូច្នេះ ព្រះអង្គត្រូវតែបានដូចបងប្អូនក្នុងគ្រប់ជំពូក ដើម្បីឲ្យព្រះអង្គបានជាមហាបូជាចារ្យដែលមានចិត្តមេត្តា និងស្មោះត្រង់ក្នុងកិច្ចការខាងឯព្រះ ដើម្បីថ្វាយយញ្ញបូជាលួងព្រះហឫទ័យ សម្រាប់បាបរបស់ប្រជាជន។
18
ដោយសារព្រះអង្គផ្ទាល់បានរងទុក្ខក្នុងការល្បងល ដូច្នេះព្រះអង្គអាចជួយអ្នកដែលត្រូវបានល្បងលដែរ៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13