bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 7
Hebrews 7
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
1
ម៉ិលគីស្សាដែកនេះ ជាស្ដេចនៃសាឡិម ជាបូជាចារ្យរបស់ព្រះដ៏ខ្ពស់បំផុត ទ្រង់បានទទួលអ័ប្រាហាំដែលកំពុងធ្វើដំណើរត្រឡប់មកពីវាយកម្ទេចពួកស្ដេចនានា ហើយឲ្យពរលោក
2
នោះអ័ប្រាហាំក៏យកមួយភាគដប់ ពីរបស់ទាំងអស់ដែលលោកវាយយកបាន ថ្វាយ ម៉ិលគីស្សាដែកដែរ។ ឈ្មោះ “ម៉ិលគីស្សាដែក” ទីមួយមានអត្ថន័យប្រែថា “ស្ដេចនៃសេចក្ដីសុចរិតយុត្តិធម៌” ទីពីរគឺ “ស្ដេចនៃសាឡិម” ដែរ ដែលមានន័យថា “ស្ដេចនៃសន្តិភាព”។
3
ទ្រង់គ្មានឪពុក គ្មានម្ដាយ គ្មានវង្សត្រកូល ក៏គ្មានថ្ងៃចាប់កំណើត ឬថ្ងៃចុងបញ្ចប់នៃជីវិតដែរ ទ្រង់ដូចជាព្រះបុត្រារបស់ព្រះ គឺនៅបន្តជាបូជាចារ្យជារៀងរហូត។
4
ចូរពិចារណាមើល៍! តើទ្រង់ធំយ៉ាងណា បានជាអ័ប្រាហាំជាបុព្វបុរសយកមួយភាគដប់ ពីជ័យភណ្ឌថ្វាយដល់ទ្រង់។
5
រីឯកូនចៅរបស់លេវីដែលទទួលមុខងារជាបូជាចារ្យ បានទទួលបញ្ជាឲ្យយកតង្វាយមួយភាគដប់ ពីប្រជាជន ស្របតាមក្រឹត្យវិន័យ គឺពីបងប្អូនរួមជាតិរបស់ខ្លួន ទោះបីជាខ្លួនឯងក៏មកពីពូជពង្ស របស់អ័ប្រាហាំក៏ដោយ។
6
យ៉ាងណាមិញ ទ្រង់នេះដែលមិនជាប់សាច់ឈាមជាមួយកូនចៅរបស់លេវី បានទទួលតង្វាយមួយភាគដប់ ពីអ័ប្រាហាំ ព្រមទាំងបានឲ្យពរលោកដែលមានសេចក្ដីសន្យា។
7
តាមពិត វាជាការប្រកែកមិនបានដែលថា អ្នកដែលតូចជាង តែងតែទទួលពរពីអ្នកដែលធំជាង។
8
ក្នុងករណីនេះ មនុស្សដែលរមែងតែងតែស្លាប់ជាអ្នកយកតង្វាយមួយភាគដប់ រីឯក្នុងករណីនោះវិញ ទ្រង់ត្រូវបានធ្វើបន្ទាល់ថាមានព្រះជន្មរស់។
9
អាចនិយាយបានថា សូម្បីតែលេវីដែលជាអ្នកយកតង្វាយមួយភាគដប់ ក៏ថ្វាយតង្វាយមួយភាគដប់តាមរយៈអ័ប្រាហាំដែរ
10
ដ្បិតកាលម៉ិលគីស្សាដែកបានទទួលអ័ប្រាហាំ លេវីនៅតែនៅក្នុងរូបកាយ របស់ដូនតាគាត់នៅឡើយ។
11
ដោយហេតុនេះ ប្រសិនបើអាចដល់ភាពគ្រប់លក្ខណ៍បាន តាមរយៈមុខងារជាបូជាចារ្យខាងពួកលេវីមែន——ដ្បិតនៅក្រោមមុខងារនេះឯង ដែលប្រជាជនបានទទួលក្រឹត្យវិន័យ——ចុះនៅតែមានតម្រូវការអ្វីឲ្យបូជាចារ្យមួយទៀតលេចឡើងក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក គឺមិនមែនហៅថាបូជាចារ្យក្នុងលំដាប់ថ្នាក់របស់អើរ៉ុនវិញ?
12
ដ្បិតកាលណាមុខងារជាបូជាចារ្យត្រូវបានផ្លាស់ប្ដូរ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។
13
តាមពិត ព្រះអង្គដែលសេចក្ដីទាំងនេះត្រូវបានថ្លែងមកនោះ មកពីកុលសម្ព័ន្ធផ្សេងទៀត ដែលគ្មានអ្នកណាពីកុលសម្ព័ន្ធនោះធ្លាប់ធ្វើការបម្រើនៅអាសនាឡើយ។
14
ពោលគឺ ជាការជាក់ច្បាស់ដែលព្រះអម្ចាស់របស់យើងបានលេចឡើងពីកុលសម្ព័ន្ធ យូដា ជាកុលសម្ព័ន្ធដែលម៉ូសេមិនបាននិយាយអ្វីទាក់ទងនឹងបូជាចារ្យ ឡើយ។
15
ការនេះរឹតតែច្បាស់ទៅទៀត ប្រសិនបើមានបូជាចារ្យម្នាក់ផ្សេងទៀតលេចឡើងក្នុងដំណូចដូចម៉ិលគីស្សាដែក
16
ដោយធ្វើជាបូជាចារ្យមិនមែនស្របតាមក្រឹត្យវិន័យនៃបទបញ្ជាខាងសាច់ឈាមនោះទេ គឺស្របតាមអំណាចនៃជីវិតដែលមិនអាចបំផ្លាញបាន
17
ដ្បិតព្រះអង្គត្រូវបានធ្វើបន្ទាល់ថា: “ អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
18
មួយវិញទៀត បទបញ្ជាពីមុនត្រូវបានធ្វើឲ្យទៅជាមោឃៈ ពីព្រោះវាខ្សោយ ហើយឥតប្រយោជន៍
19
ដ្បិតក្រឹត្យវិន័យមិនបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណ៍ឡើយ; ណាមួយមានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងត្រូវបាននាំចូលមក ហើយតាមរយៈសេចក្ដីសង្ឃឹមនោះឯង ដែលយើងអាចចូលទៅជិតព្រះបាន។
20
ការនេះគឺមិនមែនដោយគ្មានការស្បថធានាពីព្រះ ឡើយ។ តាមពិត អ្នកដែលធ្វើជាបូជាចារ្យ គ្មានការស្បថធានាមែន
21
រីឯព្រះយេស៊ូវ វិញ បានធ្វើជាបូជាចារ្យដោយមានការស្បថធានាពីព្រះអង្គដែលមានបន្ទូលនឹងព្រះអង្គថា: “ព្រះអម្ចាស់បានស្បថ ហើយមិនស្ដាយក្រោយទេ គឺ ‘អ្នកជាបូជាចារ្យជារៀងរហូត ’”។
22
ហេតុនេះហើយបានជាព្រះយេស៊ូវក្លាយជាអ្នកធានាសម្ពន្ធមេត្រីដ៏ប្រសើរជាងដែរ។
23
មានមនុស្សជាច្រើនធ្វើជាបូជាចារ្យតៗគ្នា ពីព្រោះសេចក្ដីស្លាប់បានរារាំងមិនឲ្យបន្តធ្វើជាបូជាចារ្យឡើយ
24
ប៉ុន្តែដោយព្រោះព្រះយេស៊ូវគង់នៅជារៀងរហូត ដូច្នេះព្រះអង្គមានមុខងារជាបូជាចារ្យនៅជាប់រហូត។
25
ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។
26
មហាបូជាចារ្យបែបនេះហើយ ដែលស័ក្ដិសមសម្រាប់យើង គឺវិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែលញែកចេញពីមនុស្សបាប ហើយត្រឡប់ជាខ្ពស់ជាងមេឃទៅទៀត។
27
ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចមហាបូជាចារ្យឯទៀតដែលត្រូវថ្វាយយញ្ញបូជាសម្រាប់បាបរបស់ខ្លួនជាមុន រួចមកទើបថ្វាយយញ្ញបូជាសម្រាប់បាបរបស់ប្រជាជនវិញនោះទេ ដ្បិតព្រះអង្គបានធ្វើការនេះម្ដងជាសម្រេច កាលព្រះអង្គបានថ្វាយអង្គទ្រង់។
28
ក្រឹត្យវិន័យតែងតាំងមនុស្សដែលមានភាពខ្សោយជាមហាបូជាចារ្យ ប៉ុន្តែព្រះបន្ទូលនៃសម្បថធានាដែលមកក្រោយក្រឹត្យវិន័យ តែងតាំងព្រះបុត្រាដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ជារៀងរហូត៕
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13