bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 13
Hebrews 13
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
1
ចូរឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ជាបងប្អូនជានិច្ច។
2
កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារតែការនេះ អ្នកខ្លះបានទទួលទូតសួគ៌ដោយមិនដឹងខ្លួន។
3
ចូរយកចិត្តទុកដាក់ចំពោះពួកអ្នកដែលជាប់ឃុំឃាំង ហាក់ដូចជាខ្លួនអ្នករាល់គ្នាជាប់ឃុំឃាំងជាមួយគេដែរ; ចូរយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវគេធ្វើបាប ហាក់ដូចជាខ្លួនអ្នករាល់គ្នាកំពុងត្រូវគេធ្វើបាបក្នុងរូបកាយដែរ។
4
ត្រូវឲ្យតម្លៃអាពាហ៍ពិពាហ៍ក្នុងចំណោមទាំងអស់គ្នា ហើយត្រូវទុកគ្រែអាពាហ៍ពិពាហ៍ឲ្យឥតសៅហ្មងដែរ ដ្បិតព្រះនឹងជំនុំជម្រះមនុស្សអសីលធម៌ខាងផ្លូវភេទ និងមនុស្សផិតក្បត់។
5
ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់លុយ ទាំងស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដ្បិតព្រះមានបន្ទូលថា: “យើងនឹងមិនចាកចោលអ្នកសោះឡើយ យើងនឹងមិនបោះបង់អ្នកចោលជាដាច់ខាត”។
6
ដូច្នេះ យើងអាចនិយាយដោយក្លាហានថា: “ព្រះអម្ចាស់ជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំបាន?”។
7
ចូរនឹកចាំអំពីអ្នកដឹកនាំរបស់អ្នករាល់គ្នា ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះដល់អ្នករាល់គ្នា; ចូរសង្កេតមើលលទ្ធផលនៃរបៀបរស់នៅរបស់អ្នកទាំងនោះ ទាំងត្រាប់តាមជំនឿរបស់ពួកគាត់ចុះ។
8
ព្រះយេស៊ូវគ្រីស្ទនៅដដែល ម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត។
9
កុំឲ្យសេចក្ដីបង្រៀនចម្លែកផ្សេងៗបង្វែរ អ្នករាល់គ្នាចេញឡើយ ដ្បិតជាការល្អដែលតាំងចិត្តឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយវិន័យអំពីអាហារទេ; វិន័យ អំពីអាហារទាំងនោះ មិនផ្ដល់ប្រយោជន៍ដល់អ្នកដែលដើរតាមនោះឡើយ។
10
យើងមានអាសនាមួយ ដែលអ្នកបម្រើនៅព្រះពន្លាគ្មានសិទ្ធិហូបពីអាសនានោះឡើយ។
11
ជាការពិត ឈាមរបស់សត្វសម្រាប់លោះបាប ត្រូវមហាបូជាចារ្យយកមកក្នុងទីវិសុទ្ធ ហើយខ្លួនរបស់សត្វទាំងនោះត្រូវបានដុតចោលនៅខាងក្រៅជំរំ។
12
ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីញែកប្រជារាស្ត្រជាវិសុទ្ធ តាមរយៈព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
13
ដោយហេតុនេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅខាងក្រៅជំរំ ទាំងផ្ទុកការត្មះតិះដៀលដែលព្រះអង្គបានទទួល។
14
ដ្បិតនៅទីនេះ យើងគ្មានទីក្រុងដែលនៅគង់វង្សទេ ប៉ុន្តែយើងកំពុងតែខំស្វែងរកទីក្រុងដែលរៀបនឹងមក។
15
ដូច្នេះ ចូរឲ្យយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជានិច្ចតាមរយៈព្រះយេស៊ូវ; យញ្ញបូជានេះគឺជាផលផ្លែនៃបបូរមាត់ដែលសារភាពព្រះនាមរបស់ព្រះអង្គ។
16
កុំភ្លេចការធ្វើល្អ និងការចែកទាន ដ្បិតយញ្ញបូជាបែបនេះហើយ ដែលព្រះសព្វព្រះហឫទ័យ។
17
ចូរស្ដាប់បង្គាប់អ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងពួកគាត់ ដ្បិតអ្នកទាំងនោះតែងតែប្រុងស្មារតីសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នករៀបរាប់ទូលជំនួសអ្នករាល់គ្នា។ ចូរឲ្យពួកគាត់បានធ្វើការនេះដោយអំណរ ហើយកុំធ្វើឲ្យពួកគាត់ថ្ងូរឡើយ ដ្បិតបើធ្វើឲ្យពួកគាត់ថ្ងូរ នោះជាការខាតបង់ប្រយោជន៍ដល់អ្នករាល់គ្នា។
18
សូមអធិស្ឋានសម្រាប់យើងផង ដ្បិតយើងជឿជាក់ថា យើងមានសតិសម្បជញ្ញៈត្រឹមត្រូវ ទាំងប្រាថ្នាចង់ប្រព្រឹត្តត្រឹមត្រូវក្នុងគ្រប់ការទាំងអស់។
19
ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យអធិស្ឋាន ជាពិសេសដើម្បីឲ្យខ្ញុំបានត្រឡប់មករកអ្នករាល់គ្នាវិញ ក្នុងពេលឆាប់ៗ។
20
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច
21
បានប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ សូមឲ្យព្រះធ្វើការក្នុងយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
22
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យទ្រាំនឹងពាក្យជំរុញទឹកចិត្តនេះ ដ្បិតខ្ញុំគ្រាន់តែសរសេរមកអ្នករាល់គ្នាយ៉ាងខ្លីប៉ុណ្ណោះទេ។
23
សូមដឹងថា ធីម៉ូថេបងប្អូនរបស់យើងត្រូវបានដោះលែងហើយ។ ប្រសិនបើគាត់អាចមកដល់ឆាប់ៗ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយគាត់ដែរ។
24
សូមជួយសួរសុខទុក្ខអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា និងវិសុទ្ធជនទាំងអស់គ្នាផង។ ពួកបងប្អូនដែលមកពីអ៊ីតាលី ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
25
សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នកទាំងអស់គ្នា! ៕៚
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Hebrews Commentaries
→
Devotional
Hebrews Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→