bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 3
Hebrews 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
ដូច្នេះ បងប្អូនដ៏វិសុទ្ធដែលជាគូកនក្នុងការត្រាស់ហៅនៃស្ថានសួគ៌អើយ! ចូរពិចារណាអំពីទូត និងមហាបូជាចារ្យនៃពាក្យសារភាពជំនឿ របស់យើង គឺព្រះយេស៊ូវ។
2
ព្រះអង្គទ្រង់ស្មោះត្រង់ចំពោះព្រះដែលបានតែងតាំងព្រះអង្គ ដូចដែលម៉ូសេបានស្មោះត្រង់ក្នុងដំណាក់ទាំងមូលរបស់ព្រះដែរ។
3
ជាការពិត ព្រះយេស៊ូវត្រូវបានរាប់ថាស័ក្ដិសមនឹងទទួលសិរីរុងរឿងលើសជាងម៉ូសេទៅទៀត ដូចដែលអ្នកសង់ផ្ទះមានកិត្តិយសលើសជាងផ្ទះនោះដែរ
4
ដ្បិតគ្រប់ទាំងផ្ទះតែងតែមានអ្នកណាម្នាក់សាងសង់ឡើង រីឯអ្នកដែលសាងសង់របស់សព្វសារពើ គឺព្រះ។
5
ម៉ូសេបានស្មោះត្រង់ក្នុងដំណាក់ទាំងមូលរបស់ព្រះក្នុងនាមជាអ្នកបម្រើ ដើម្បីជាទីបន្ទាល់ចំពោះសេចក្ដីដែលរៀបនឹងត្រូវបានថ្លែង
6
រីឯព្រះគ្រីស្ទវិញ ព្រះអង្គទ្រង់ស្មោះត្រង់ក្នុងនាមជាកូនដែលគ្រប់គ្រងលើដំណាក់របស់ព្រះអង្គ។ គឺយើងរាល់គ្នាហើយ ជាដំណាក់របស់ព្រះ ប្រសិនបើយើងកាន់ខ្ជាប់នូវការជឿជាក់ និងមោទនភាពចំពោះសេចក្ដីសង្ឃឹមរបស់យើង ។
7
ដោយហេតុនេះ ដូចដែលព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ
8
កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចក្នុងការបះបោរ នៅថ្ងៃនៃការសាកល្បងនៅទីរហោស្ថាននោះឡើយ ។
9
នៅទីនោះ ដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកយើង ហើយបានឃើញកិច្ចការរបស់យើងអស់រយៈពេលសែសិបឆ្នាំ។
10
ដូច្នេះ យើងបានខឹងនឹងជំនាន់នោះ ហើយពោលថា: ‘ចិត្តពួកគេតែងតែវង្វេងជានិច្ច ពួកគេមិនស្គាល់មាគ៌ារបស់យើងសោះ’
11
នោះយើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’”។
12
បងប្អូនអើយ ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ដោយភាពឥតជំនឿ រហូតដល់ដកខ្លួនចេញពីព្រះដ៏មានព្រះជន្មរស់។
13
ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដរាបណាដែលនៅតែហៅថា “ថ្ងៃនេះ” ដើម្បីកុំឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានចិត្តរឹងរូសដោយសារតែការបោកបញ្ឆោតរបស់បាបឡើយ
14
ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។
15
ដូចដែលមានចែងទុកមកថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចក្នុងការបះបោរនោះឡើយ”។
16
តើនរណាបានឮ ហើយបានបះបោរ? មិនមែនជាអស់អ្នកដែលត្រូវម៉ូសេនាំចេញពីអេហ្ស៊ីបទេឬ?
17
តើព្រះទ្រង់ព្រះពិរោធនឹងនរណាអស់រយៈពេលសែសិបឆ្នាំ? មិនមែនជាពួកអ្នកដែលបានប្រព្រឹត្តបាប ដែលសាកសពពួកគេបានដួលនៅទីរហោស្ថានទេឬ?
18
តើព្រះអង្គបានស្បថនឹងនរណាថា មិនឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? មិនមែនជាអ្នកដែលមិនព្រមជឿទេឬ?
19
ដូច្នេះ យើងឃើញថា ពួកគេមិនអាចចូលទៅបាន ដោយសារតែភាពឥតជំនឿ៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13