bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 6
Hebrews 6
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
1
ដូច្នេះ ចូរឲ្យយើងចាកចេញពីគោលការណ៍បឋមរបស់ព្រះគ្រីស្ទ ហើយឈានទៅរកភាពពេញវ័យ គឺមិនមែនចាក់គ្រឹះសាជាថ្មីនៃការកែប្រែចិត្តពីអំពើដែលនាំឲ្យស្លាប់ ជំនឿលើព្រះ
2
សេចក្ដីបង្រៀនអំពីពិធីលាងសម្អាត ការដាក់ដៃ ការរស់ឡើងវិញរបស់មនុស្សស្លាប់ និងការជំនុំជម្រះដ៏អស់កល្បជានិច្ចនោះឡើយ។
3
យើងនឹងធ្វើដូច្នេះ ប្រសិនបើព្រះអនុញ្ញាត។
4
ជាការពិត ចំពោះពួកដែលត្រូវបានបំភ្លឺម្ដង ដែលបានភ្លក់អំណោយទាននៃស្ថានសួគ៌ ហើយមានចំណែកក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ
5
ព្រមទាំងបានភ្លក់សេចក្ដីល្អនៃព្រះបន្ទូលរបស់ព្រះ និងព្រះចេស្ដានៃលោកខាងមុខ
6
ប៉ុន្តែធ្លាក់ចេញទៅវិញ នោះមិនកើតទេដែលស្ដារអ្នកទាំងនោះឡើងវិញម្ដងទៀតរហូតដល់ការកែប្រែចិត្ត ដ្បិតពួកគេបានឆ្កាងព្រះបុត្រារបស់ព្រះម្ដងទៀតដោយខ្លួនគេផ្ទាល់ ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈផង។
7
ដ្បិតដីណាដែលបានស្រូបទឹកភ្លៀងដែលធ្លាក់មកលើវាជាញឹកញាប់ ហើយបង្កើតដំណាំដ៏មានប្រយោជន៍សម្រាប់អ្នកដែលភ្ជួររាស់ ដីនោះមានព្រះពរពីព្រះ
8
ប៉ុន្តែប្រសិនបើដីនោះបង្កើតតែគុម្ពបន្លា និងដើមបន្លាវិញ វាក៏គ្មានប្រយោជន៍អ្វីឡើយ ហើយរៀបនឹងត្រូវបណ្ដាសា។ នៅទីបំផុត វានឹងត្រូវបានដុតចោល។
9
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ទោះបីជាយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់អំពីសេចក្ដីល្អជាងសម្រាប់អ្នករាល់គ្នា គឺសេចក្ដីដែលទាក់ទងនឹងសេចក្ដីសង្គ្រោះ
10
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។
11
យើងប្រាថ្នាចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបង្ហាញចិត្តខ្នះខ្នែងដូចគ្នា ដោយការជឿអស់ពីចិត្តចំពោះសេចក្ដីសង្ឃឹម រហូតដល់ទីបញ្ចប់
12
ដើម្បីកុំឲ្យអ្នករាល់គ្នាបែរជាខ្ជិលឡើយ គឺឲ្យអ្នករាល់គ្នាធ្វើជាអ្នកយកតម្រាប់តាមពួកអ្នកដែលទទួលសេចក្ដីសន្យាជាមរតកដោយជំនឿ និងការអត់ធ្មត់វិញ។
13
កាលព្រះបានសន្យាដល់អ័ប្រាហាំ ព្រះអង្គបានស្បថដោយអាងអង្គទ្រង់ ពីព្រោះគ្មានអ្នកណាធំជាងដែលព្រះអង្គអាចស្បថដោយអាងអ្នកនោះបានឡើយ។
14
ព្រះអង្គស្បថដោយមានបន្ទូលថា: “ យើងប្រាកដជានឹងឲ្យពរអ្នកយ៉ាងបរិបូរ យើងនឹងបង្កើនចំនួនពូជ អ្នកឲ្យច្រើនឡើង ”។
15
ដូច្នេះ អ័ប្រាហាំបានរង់ចាំយ៉ាងអត់ធ្មត់ ក៏ទទួលបានសេចក្ដីសន្យានោះ។
16
ជាការពិត គេតែងតែស្បថដោយអាងអ្នកដែលធំជាង ហើយពាក្យសម្បថនោះជាការបញ្ជាក់ ដើម្បីបញ្ចប់ជម្លោះទាំងអស់របស់ពួកគេ។
17
ហេតុនេះហើយបានជាព្រះបញ្ជាក់ដោយពាក្យសម្បថ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យយ៉ាងខ្លាំងនឹងបង្ហាញដល់ពួកអ្នកទទួលមរតកនៃសេចក្ដីសន្យា នូវគម្រោងដែលឥតប្រែប្រួលរបស់ព្រះអង្គ
18
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។
19
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន
20
ជាកន្លែងដែលព្រះយេស៊ូវជាអ្នកនាំមុខបានយាងចូលទៅជំនួសយើង ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែកដោយបានត្រឡប់ជាមហាបូជាចារ្យជារៀងរហូត៕
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13