bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Hebrews 8
Hebrews 8
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
1
ចំណុចសំខាន់នៃសេចក្ដីដែលយើងបានរៀបរាប់នេះគឺ យើងមានមហាបូជាចារ្យបែបនេះដែលគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌
2
ជាអ្នកបម្រើការងារក្នុងទីវិសុទ្ធ និងក្នុងព្រះពន្លាពិតដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។
3
មហាបូជាចារ្យគ្រប់រូបត្រូវបានតែងតាំងឲ្យថ្វាយតង្វាយ និងយញ្ញបូជា ដូច្នេះព្រះអង្គនេះក៏ត្រូវតែមានអ្វីមួយថ្វាយដែរ។
4
ដោយហេតុនេះ ប្រសិនបើព្រះអង្គគង់នៅផែនដី ព្រះអង្គនឹងមិនអាចធ្វើជាបូជាចារ្យបានឡើយ ដោយសារមានពួកបូជាចារ្យ ដែលថ្វាយតង្វាយស្របតាមក្រឹត្យវិន័យស្រាប់ហើយ។
5
អ្វីដែលពួកបូជាចារ្យទាំងនោះបម្រើ ជានិមិត្តរូប និងជាស្រមោលនៃស្ថានសួគ៌ ដូចដែលនៅពេលរៀបនឹងបង្ហើយការសង់ព្រះពន្លា ម៉ូសេត្រូវព្រះដាស់តឿនថា: “ត្រូវប្រាកដថា អ្នកនឹងធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ”។
6
ប៉ុន្តែឥឡូវនេះ ព្រះអង្គបានទទួលការងារបម្រើដ៏ថ្លៃថ្នូរជាង ដោយព្រោះព្រះអង្គជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីដ៏ប្រសើរជាងដែលបានតាំងឡើងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។
7
ជាការពិត ប្រសិនបើសម្ពន្ធមេត្រី ទីមួយឥតកន្លែងបន្ទោសបាន នោះមិនចាំបាច់រកសម្ពន្ធមេត្រីទីពីរទេ
8
ដ្បិតព្រះ បានចាប់កំហុសពួកគេដោយមានបន្ទូលថា: “ព្រះអម្ចាស់មានបន្ទូលថា មើល៍! នឹងមានថ្ងៃមកដល់ ដែលយើងនឹងតាំងសម្ពន្ធមេត្រីថ្មី ជាមួយពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា។
9
សម្ពន្ធមេត្រីនេះ មិនដូចសម្ពន្ធមេត្រីដែលយើងបានតាំងជាមួយពួកដូនតារបស់ពួកគេ នៅគ្រាដែលយើងបានដឹកដៃដូនតាទាំងនោះ នាំចេញពីដែនដីអេហ្ស៊ីបនោះទេ។ ដោយព្រោះពួកគេមិនបានកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង នោះយើងក៏ធ្វើព្រងើយនឹងពួកគេដែរ——នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
10
ព្រះអម្ចាស់មានបន្ទូលទៀតថា នេះជាសម្ពន្ធមេត្រីដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយពីថ្ងៃទាំងនោះ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតរបស់ពួកគេ ហើយចារឹកក្នុងចិត្តរបស់ពួកគេ រួចយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។
11
ពួកគេម្នាក់ៗមិនចាំបាច់បង្រៀនជនរួមជាតិ និងបងប្អូនរៀងៗខ្លួនសោះឡើយថា: ‘ចូរស្គាល់ព្រះអម្ចាស់’ ដោយព្រោះពួកគេទាំងអស់គ្នានឹងស្គាល់យើង តាំងពីអ្នកតូច រហូតដល់អ្នកធំ
12
និងដោយព្រោះយើងនឹងប្រោសប្រណីដល់សេចក្ដីទុច្ចរិតរបស់ពួកគេ ហើយយើងនឹងមិននឹកចាំបាប របស់ពួកគេទៀតជាដាច់ខាត”។
13
ដោយព្រះ មានបន្ទូលថា “សម្ពន្ធមេត្រី ថ្មី” នោះព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីទីមួយទៅជាចាស់វិញ។ រីឯអ្វីដែលត្រូវបានធ្វើឲ្យចាស់ ក៏ចាស់ទៅៗ រហូតដល់ជិតសាបសូន្យ៕
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13