bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 12
1 Kings 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
1
សម្តេចរេហូបោមបានទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីតែងតាំងសម្តេចជាស្តេច។
2
កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីស្តេចស៊ូឡៃម៉ាន ទៅស្នាក់នៅស្រុកអេស៊ីប។
3
ពេលនោះគេបានចាត់មនុស្ស ឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយជម្រាបស្តេចរេហូបោមថា៖
4
«បិតារបស់ស្តេច បានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមមេត្តាសំរាលនឹមដ៏ធ្ងន់ដែលបិតារបស់ស្តេចបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើស្តេច»។
5
ស្តេចរេហូបោមបញ្ជាថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
6
ស្តេចរេហូបោមបានពិភាក្សាជាមួយក្រុមអះលីជំអះ ដែលជាទីប្រឹក្សារបស់ស្តេចស៊ូឡៃម៉ាន ជាបិតាក្នុងគ្រាគាត់នៅមានជីវិតនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្តេចចំពោះប្រជាជននេះ?»។
7
អស់លោកអះលីជំអះឆ្លើយវិញថា៖ «ថ្ងៃនេះ ប្រសិនបើស្តេចពេញចិត្តបម្រើប្រជាជន បើស្តេចយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេដោយចិត្តសប្បុរស នោះពួកគេនឹងបម្រើស្តេចរហូតតទៅ»។
8
ប៉ុន្តែ ស្តេចរេហូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមអះលីជំអះទេ តែគាត់បានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយគាត់តាំងពីកុមារមក។
9
ស្តេចមានប្រសាសន៍ទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសំរាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្តេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្តេចចំពោះប្រជាជននេះ?»។
10
មន្ត្រីក្មេងៗដែលធ្លាប់នៅជាមួយស្តេច តាំងពីកុមារមកនាំគ្នាជម្រាបស្តេចថា៖ «សូមស្តេចប្រាប់ប្រជាជន ដែលមកសុំឲ្យស្តេចសំរាលនឹមបិតារបស់ស្តេចនោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃបិតារបស់យើងទៅទៀត។
11
បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី”»។
12
លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកជួបស្តេចរេហូបោម តាមពេលកំណត់ដែលស្តេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមក ជួបយើងវិញ”។
13
ស្តេចមានប្រសាសន៍ទៅកាន់ប្រជាជនយ៉ាងតឹងរ៉ឹង គឺស្តេចមិនរវីរវល់នឹងយោបល់របស់ក្រុមអះលីជំអះទេ។
14
ស្តេចមានប្រសាសន៍ទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតារបស់យើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះ រឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី»។
15
ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិត អុលឡោះតាអាឡា បណ្តាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតតាមរយៈអហ៊ីយ៉ានៅស៊ីឡូ។
16
ពេលប្រជាជនអ៊ីស្រអែលទាំងមូលឃើញថា ស្តេចពុំព្រមស្តាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ជម្រាបស្តេចថា៖ «ពួកយើងគ្មានជាប់ជំពាក់អ្វីនឹង ស្តេចទតទេ! ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ កូនរបស់លោកអ៊ីសាយដែរ! ប្រជាជនអ៊ីស្រអែលអើយ ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។ រាជវង្សរបស់ស្តេចទតអើយ ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ ប្រជាជនអ៊ីស្រអែលនាំគ្នាវិលត្រឡប់ទៅកាន់លំនៅរបស់ខ្លួនវិញ។
17
ស្តេចរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។
18
ស្តេចរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់គាត់។ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរទេះភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។
19
គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រអែលបះបោរ ប្រឆាំងនឹងរាជវង្សស្តេចទត រហូតដល់សព្វថ្ងៃ។
20
កាលប្រជាជនអ៊ីស្រអែលទាំងមូលដឹងថា លោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នា ហើយចាត់មនុស្សឲ្យទៅអញ្ជើញគាត់មក។ គេតែងតាំងគាត់ជាស្តេចលើប្រជាជនអ៊ីស្រអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សស្តេចទត។
21
ពេលស្តេចរេហូបោមមកដល់ក្រុងយេរូសាឡឹម គាត់ក៏ប្រមូលទាហានក្នុងពូជពង្សយូដា និងកុលសម្ព័ន្ធពុនយ៉ាមីនទាំងមូល បានចំនួនមួយសែនប្រាំបីម៉ឺននាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ។ ពួកគេលើកទ័ពចេញទៅច្បាំងនឹងកូនចៅអ៊ីស្រអែលឯទៀតៗ ដើម្បីដណ្តើមយកអាណាចក្រទាំងមូល មកជូនស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ានវិញ។
22
ប៉ុន្តែ អុលឡោះមានបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកនាំសាររបស់ទ្រង់ថា៖
23
«ចូរប្រាប់រេហូបោម កូនស៊ូឡៃម៉ាន ជាស្តេចនៅស្រុកយូដា ព្រមទាំងកុលសម្ព័ន្ធយូដា កុលសម្ព័ន្ធពុនយ៉ាមីន និងប្រជាជនឯទៀតៗថា
24
អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងជនជាតិអ៊ីស្រអែលជាបងប្អូនរបស់ខ្លួនឡើយ។ ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្តាប់តាមបង្គាប់ អុលឡោះតាអាឡា ហើយនាំគ្នាវិលត្រឡប់ទៅវិញ តាមបន្ទូលរបស់ទ្រង់។
25
ស្តេចយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីនៅទីនោះ។ បន្ទាប់មកស្តេចបានចេញពីស៊ីគែម ទៅសង់ក្រុងពេនួល។
26
ស្តេចយេរ៉ូបោមរិះគិតថា៖ «យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រាជវង្សស្តេចទតមិនខាន។
27
ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅធ្វើគូរបានក្នុងដំណាក់របស់ អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូបោម ជាស្តេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូបោម ជាស្តេចស្រុកយូដាមិនខាន»។
28
ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
29
ស្តេចតម្កល់រូបគោមួយនៅបេតអែល និងមួយទៀតនៅក្រុងដាន់។
30
ស្តេចបាននាំប្រជាជនឲ្យប្រព្រឹត្តអំពើបាប ព្រោះតែរូបគោនោះ។ ប្រជាជននាំគ្នាដង្ហែរូបគោ រហូតដល់ក្រុងដាន់។
31
ស្តេចយេរ៉ូបោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវីឲ្យធ្វើជាអ៊ីមុាំ។
32
ស្តេចយេរ៉ូបោម បានកំណត់យកថ្ងៃទីដប់ប្រាំ នៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្តេចទៅជូនយញ្ញបូជានៅលើអាសនៈ។ ស្តេចបានប្រព្រឹត្តរបៀបនេះនៅបេតអែលដែរ គឺជូនយញ្ញបូជាចំពោះរូបគោដែលស្តេចបានធ្វើ ព្រមទាំងយកអ៊ីមុាំដែលស្តេចតែងតាំងសម្រាប់បម្រើការងារ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ឲ្យមកបម្រើការនៅបេតអែលផង។
33
នៅថ្ងៃទីដប់ប្រាំ នៃខែប្រាំបី ជាថ្ងៃដែលស្តេចកំណត់ខ្លួនឯង គាត់ទៅអាសនៈដែលគាត់បានសង់នៅបេតអែល ដើម្បីប្រារព្ធពិធីបុណ្យ ជាមួយប្រជាជនអ៊ីស្រអែល។ ក្នុងឱកាសនោះ ស្តេចឡើងទៅដុតគ្រឿងក្រអូបនៅលើអាសនៈ។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22