bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 6
1 Kings 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
1
ស្តេចស៊ូឡៃម៉ានបានសង់ដំណាក់ជូន អុលឡោះតាអាឡា នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលស្តេចស៊ូឡៃម៉ាន ក្នុងខែពិសាខដែលត្រូវជាខែទីពីរ។
2
ដំណាក់ដែលស្តេចស៊ូឡៃម៉ានសង់ជូន អុលឡោះតាអាឡា មានបណ្តោយប្រវែងហុកសិបហត្ថ ទទឹងម្ភៃហត្ថ និងកំពស់សាមសិបហត្ថ។
3
បន្ទប់ល្វែងនៅខាងមុខទីសក្ការៈនៃដំណាក់ មានបណ្តោយប្រវែងម្ភៃហត្ថ ស្របតាមប្រវែងទទឹងដំណាក់ រីឯទទឹងរបស់បន្ទប់ មានប្រវែងដប់ហត្ថ។
4
នៅតាមជញ្ជាំងដំណាក់ ស៊ូឡៃម៉ានបានឲ្យគេធ្វើបង្អួចដែលមានដាក់ចម្រឹងផង។
5
ស៊ូឡៃម៉ានឲ្យគេសង់បន្ទប់អម ភ្ជាប់ទៅនឹងជញ្ជាំងដំណាក់ ពោលគឺម៉ាស្ជិទ និងទីសក្ការៈ។ បន្ទប់អមទាំងនោះស្ថិតនៅជុំវិញដំណាក់។
6
ជាន់ខាងក្រោម មានទទឹងប្រាំហត្ថ ជាន់កណ្តាលមានទទឹងប្រាំមួយហត្ថ និងជាន់ខាងលើមានទទឹងប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅដំណាក់ ពីក្រោមទៅលើ មានកំរាស់មិនស្មើគ្នាទេ ធ្វើដូច្នេះ ចៀសវាងចោះជញ្ជាំងដំណាក់ សម្រាប់ដាក់ឈើធ្នឹម។
7
គេសង់ដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងដំណាក់ទេ។
8
ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្តាំនៃដំណាក់ ហើយមានជណ្តើរមួយសម្រាប់ឡើងទៅជាន់កណ្តាល និងពីជាន់កណ្តាលទៅជាន់ខាងលើ។
9
ក្រោយពីសង់ដំណាក់រួចហើយ ស៊ូឡៃម៉ានសង់ពិដាន និងធ្នឹមអំពីឈើតាត្រៅ។
10
ស៊ូឡៃម៉ានក៏បានសង់បន្ទប់អមនៅជុំវិញដំណាក់ដែរ បន្ទប់ទាំងនោះមានកំពស់ប្រាំហត្ថ ក្នុងជាន់នីមួយៗ ហើយភ្ជាប់នឹងជញ្ជាំងដំណាក់ ដោយឈើតាត្រៅ។
11
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់ស្តេចស៊ូឡៃម៉ានថា៖
12
«អ្នកកំពុងតែសង់ដំណាក់នេះសម្រាប់យើង។ ប្រសិនបើអ្នកប្រតិបត្តិតាមហ៊ូកុំរបស់យើង ប្រសិនបើអ្នកគោរពតាមវិន័យរបស់យើង ហើយប្រសិនបើអ្នកកាន់ និងធ្វើតាមបទបញ្ជារបស់យើង នោះយើងនឹងប្រព្រឹត្តចំពោះអ្នកតាមពាក្យដែលយើងបានសន្យាជាមួយទតជាបិតារបស់អ្នក។
13
យើងនឹងស្ថិតនៅជាមួយជនជាតិអ៊ីស្រអែល យើងនឹងមិនបោះបង់ចោលអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងឡើយ»។
14
ក្រោយបានសង់ដំណាក់រួចហើយ ស្តេចស៊ូឡៃម៉ាន
15
ឲ្យគេពាសជញ្ជាំងខាងក្នុងពីឈើតាត្រៅ តាំងពីក្រោមរហូតដល់ពិដាន ព្រមទាំងក្រាលក្តារពីឈើកកោះដែរ។
16
ស៊ូឡៃម៉ានឲ្យគេយកឈើតាត្រៅពាសជញ្ជាំង ប៉ែកខាងក្រោយដំណាក់ពីក្រោមរហូតដល់លើ មានប្រវែងម្ភៃហត្ថ។ ផ្នែកខាងក្នុងនេះ គាត់ឲ្យគេរៀបចំធ្វើជាទីសក្ការៈ និងទីសក្ការៈបំផុត។
17
បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្តោយសែសិបហត្ថ។
18
ឈើតាត្រៅដែលគេពាសផ្នែកខាងក្នុងដំណាក់ មានឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គេពាសជញ្ជាំងទាំងអស់ពីឈើតាត្រៅ ដោយឥតឃើញថ្មឡើយ។
19
ស៊ូឡៃម៉ានរៀបចំទីសក្ការៈនៅផ្នែកខាងក្រោយដំណាក់ សម្រាប់តម្កល់ហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ។
20
ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កំពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈ មានពាសទៅដោយឈើតាត្រៅ។
21
ស្តេចស៊ូឡៃម៉ានបានយកមាសសុទ្ធមកស្រោបប៉ែកខាងក្នុងដំណាក់ ហើយយកច្រវាក់ធ្វើពីមាសមកចងខណ្ឌនៅមុខទីសក្ការៈ ដែលគាត់បានស្រោបមាសដែរ។
22
ដូច្នេះ ដំណាក់ទាំងមូលសុទ្ធតែស្រោបមាស អាសនៈ នៅខាងមុខទីសក្ការៈក៏ស្រោបមាសដែរ។
23
នៅក្នុងទីសក្ការៈ ស៊ូឡៃម៉ានឲ្យគេឆ្លាក់រូបម៉ាឡាអ៊ីកាត់មានស្លាបមួយគូធ្វើអំពីឈើអូលីវ ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានកំពស់ដប់ហត្ថ។
24
ស្លាបនីមួយៗរបស់ម៉ាឡាអ៊ីកាត់មានស្លាបទីមួយ មានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងដប់ហត្ថ។
25
ស្លាបទាំងពីររបស់ម៉ាឡាអ៊ីកាត់មានស្លាបទីពីរ ក៏មានប្រវែងដប់ហត្ថដែរ។ ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរ មានទំហំ និងទ្រង់ទ្រាយដូចគ្នា។
26
ម៉ាឡាអ៊ីកាត់មានស្លាបទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។
27
ស៊ូឡៃម៉ានដាក់ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនៅកណ្តាលទីសក្ការៈ ម៉ាឡាអ៊ីកាត់ទាំងពីរត្រដាងស្លាប គឺចុងស្លាបម៉ាឡាអ៊ីកាត់ទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបម៉ាឡាអ៊ីកាត់ទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ម៉ាឡាអ៊ីកាត់នីមួយៗលាតទល់គ្នានៅចំកណ្តាលទីសក្ការៈ។
28
ស៊ូឡៃម៉ានឲ្យគេស្រោបរូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនេះ ដោយមាស។
29
នៅតាមជញ្ជាំងដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្តេចឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាបក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។
30
រីឯក្តារក្រាលដំណាក់ទាំងខាងក្នុង ទាំងខាងក្រៅសុទ្ធតែស្រោបមាស។
31
នៅច្រកចូលទីសក្ការៈ ស្តេចឲ្យគេធ្វើទ្វារពីឈើអូលីវ។ ក្របទ្វារនេះមានកំពស់មួយភាគប្រាំនៃជញ្ជាំង។
32
សន្លឹកទ្វារទាំងពីរធ្វើពីឈើអូលីវ។ នៅលើសន្លឹកទ្វារទាំងពីរនោះ ស៊ូឡៃម៉ានឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាស គឺទាំងក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ទាំងក្បាច់ដើមចាកសុទ្ធតែស្រោបមាស។
33
រីឯច្រកចូលម៉ាស្ជិទ ស៊ូឡៃម៉ានឲ្យគេធ្វើក្របទ្វារពីឈើអូលីវដែរ។ ក្របទ្វារនោះមានកំពស់មួយភាគបួននៃជញ្ជាំង។
34
សន្លឹកទ្វារទាំងពីរធ្វើពីឈើកកោះ សន្លឹកនីមួយៗមានពីរផ្ទាំង ដែលអាចបត់ចូលគ្នាបាន។
35
នៅលើសន្លឹកទ្វារទាំងពីរស៊ូឡៃម៉ានឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតំរូវតាមក្បាច់នោះផង។
36
បន្ទាប់មក ស៊ូឡៃម៉ានឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។
37
ក្នុងឆ្នាំទីបួន នៃរជ្ជកាលស្តេចស៊ូឡៃម៉ាននៅខែពិសាខ គេបានចាក់គ្រឹះដំណាក់របស់ អុលឡោះតាអាឡា ។
38
ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចស៊ូឡៃម៉ាន នៅខែកត្តិក គឺជាខែទីប្រាំបី គេបានសង់ដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ស្តេចស៊ូឡៃម៉ានសង់ដំណាក់ អស់រយៈពេលប្រាំពីរឆ្នាំ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22