bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 21
1 Kings 21
Khmer 2014 (អាល់គីតាប)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
1
ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយនៅជិតរាជវាំងស្តេចអហាប់ ជាស្តេចនៅក្រុងសាម៉ារី។
2
ថ្ងៃមួយ ស្តេចអហាប់មានប្រសាសន៍ទៅកាន់លោកណាបោតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នក មកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។
3
លោកណាបោតជម្រាបស្តេចអហាប់ថា៖ «សូម អុលឡោះតាអាឡា ធ្វើជាសាក្សីចុះ ថាខ្ញុំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ជូនស្តេចបានទេ»។
4
ស្តេចអហាប់ចូលទៅក្នុងវាំងវិញ ទាំងមួម៉ៅ និងខឹង ព្រោះតែពាក្យសំដីដែលលោកណាបោត ជាអ្នកស្រុកយេសរាលនិយាយថា “ខ្ញុំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ជូនស្តេចបានទេ”។ ស្តេចដេកលើគ្រែបែរមុខទៅជញ្ជាំង ហើយមិនព្រមពិសាឡើយ។
5
ម្ចាស់ក្សត្រីយេសិបិល ជាភរិយា មកជួបស្តេច ហើយសួរថា៖ «ហេតុអ្វីបានជាស្តេចមានចិត្តមួម៉ៅ មិនព្រមពិសាដូច្នេះ?»។
6
ស្តេចមានប្រសាសន៍ដូចតទៅ៖ «យើងនិយាយជាមួយណាបោត ជាអ្នកស្រុកយេសរាលថា “ចូរលក់ចម្ការទំពាំងបាយជូររបស់អ្នក មកឲ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ខ្ញុំមិនប្រគល់ចម្ការទំពាំងបាយជូររបស់ខ្ញុំ ជូនស្តេចទេ!”»។
7
ម្ចាស់ក្សត្រីយេសិបិលជាភរិយាជម្រាបថា៖ «តើស្តេចមិនមែនជាស្តេចលើស្រុកអ៊ីស្រអែលទេឬ! សូមក្រោកឡើង ពិសា ហើយរីករាយក្នុងចិត្តចុះ ចាំខ្ញុំទៅយកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាលមកជូន»។
8
ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមស្តេចអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកអះលីជំអះ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបោត។
9
ក្នុងរាជសារទាំងនោះម្ចាស់ក្សត្រីយេសិបិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជាជនធ្វើពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
10
ត្រូវឲ្យមនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា“លោកបានប្រមាថអុលឡោះនិងប្រមាថស្តេច!”។ បន្ទាប់មកចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
11
ពួកអះលីជំអះ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបោត ធ្វើតាមសេចក្តីដែលម្ចាស់ក្សត្រីយេសិបិលបានបញ្ជាក្នុងរាជសារ។
12
ពួកគេប្រកាសពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
13
មនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់មុខលោកណាបោត រួចចោទប្រកាន់គាត់នៅចំពោះមុខប្រជាជនថា៖ «លោកណាបោតបានប្រមាថអុលឡោះនិងប្រមាថស្តេច!»។ ដូច្នេះ គេនាំលោកណាបោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់គាត់។
14
គេចាត់មនុស្សឲ្យទៅជម្រាបម្ចាស់ក្សត្រីយេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។
15
កាលម្ចាស់ក្សត្រីយេសិបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបោហើយនោះ ម្ចាស់ក្សត្រីក៏ជម្រាបស្តេចអហាប់ថា៖ «សូមក្រោកឡើងទៅចាប់យកចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលមិនព្រមលក់ជូនស្តេចចុះ ដ្បិតណាបោតស្លាប់បាត់បង់ជីវិតហើយ»។
16
កាលស្តេចអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ គាត់ក៏ក្រោកឡើងដើរចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
17
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់ណាពីអេលីយ៉េស ជាអ្នកភូមិធេសប៊ីថា៖
18
«ចូរក្រោកឡើងទៅជួបអហាប់ ជាស្តេចអ៊ីស្រអែលនៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។
19
ត្រូវប្រាប់អហាប់ដូចតទៅ: “ អុលឡោះតាអាឡា មានបន្ទូលថាហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា អុលឡោះតាអាឡា មានបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
20
ស្តេចអហាប់មានប្រសាសន៍មកគាត់ថា៖ «នែ៎សត្រូវអើយ! តើអ្នកមកជួបយើងទៀត ហើយឬ?»។ អេលីយ៉េសជម្រាបថា៖ «ខ្ញុំមកជួបស្តេច ព្រោះស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណង អុលឡោះតាអាឡា ។
21
អុលឡោះតាអាឡាមានបន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រអែល។
22
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រអែលប្រព្រឹត្តអំពើបាបទៀតផង”។
23
អុលឡោះតាអាឡា មានបន្ទូល អំពីម្ចាស់ក្សត្រីយេសិបិលថា “ឆ្កែនឹងហែកស៊ីយេសិបិល នៅជើងកំពែងក្រុងយេសរាល។
24
កូនចៅរបស់អហាប់ដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ីដែរ”»។
25
មិនដែលមាននរណា ដូចស្តេចអហាប់ទេ គឺស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណង អុលឡោះតាអាឡា ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាភរិយា។
26
ស្តេចបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដោយគោរពថ្វាយបង្គំព្រះក្លែងក្លាយ ដូចជនជាតិអាម៉ូរី ដែល អុលឡោះតាអាឡា បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រអែល។
27
កាលស្តេចអហាប់ឮបន្ទូលទាំងនោះហើយ គាត់ហែកអាវចោល រួចស្លៀកបាវ និងតមអាហារ។ ពេលដេក ក៏ស្តេចស្លៀកបាវដែរ ហើយដើរយឺតៗ។
28
អុលឡោះតាអាឡា មានបន្ទូលមកកាន់អេលីយ៉េស ជាអ្នកភូមិធេសប៊ីថា៖
29
«អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេនៅជំនាន់ក្រោយ»។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22