bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 2
1 Kings 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 3 →
1
ពេលស្តេចទតជិតស្លាប់គាត់ផ្តែផ្តាំស៊ូឡៃម៉ានជាកូនថា៖
2
«បិតាជិតលាចាកលោកនេះហើយ ចូរកូនមានចិត្តក្លាហានឲ្យសមជាមនុស្សពេញលក្ខណៈ!
3
ចូរស្តាប់តាមបង្គាប់របស់ អុលឡោះតាអាឡា ជាម្ចាស់របស់កូន។ ចូរដើរក្នុងមាគ៌ារបស់ទ្រង់ជានិច្ច ហើយកាន់តាមហ៊ូកុំ តាមបញ្ជា តាមវិន័យ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ដើម្បីឲ្យកូនមានជោគជ័យ ក្នុងគ្រប់កិច្ចការដែលកូនធ្វើ និងគ្រប់ទីកន្លែងដែលកូនទៅ។
4
ពេលកូនប្រព្រឹត្តដូច្នេះ អុលឡោះតាអាឡា នឹងសម្រេចតាមបន្ទូលដែលទ្រង់បានសន្យាជាមួយបិតាថា “បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្ន ចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្តីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរ នោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែលជានិច្ច”។
5
កូនដឹងស្រាប់ហើយ នូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីរនាក់របស់ជនជាតិអ៊ីស្រអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ គាត់ត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់គាត់។
6
ចូរប្រព្រឹត្តចំពោះលោកយ៉ូអាប់ដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់កូន មិនត្រូវទុកឲ្យលោកស្លាប់ដោយសុខសាន្ត ព្រោះតែចាស់ជរាឡើយ។
7
ចូរប្រព្រឹត្តចំពោះកូនចៅរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដដោយសប្បុរស ត្រូវឲ្យពួកគេបរិភោគរួមតុជាមួយកូន ដ្បិតនៅគ្រាដែលបិតារត់ភៀសខ្លួនពីអាប់សាឡុម ជាបងរបស់កូន នោះ ពួកគេបានមកជួយគាំទ្របិតា។
8
ចូរកុំភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីពុនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្តាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះបិតាបានស្បថនៅចំពោះ អុលឡោះតាអាឡា ថា មិនសម្លាប់គេដោយមុខដាវឡើយ។
9
ឥឡូវនេះ កុំលើកលែងទោសឲ្យគេឡើយ។ កូនជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ កូនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។
10
ស្តេចទតស្លាប់ ហើយគេបញ្ចុះសពគាត់នៅបុរីស្តេចទត។
11
ស្តេចទតគ្រងរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
12
ស្តេចស៊ូឡៃម៉ានជាកូន ឡើងស្នងរាជ្យស្តេចទត ហើយរាជ្យរបស់ស្តេចស៊ូឡៃម៉ានរឹងមាំណាស់។
13
ថ្ងៃមួយសម្តេចអដូនីយ៉ា ជាបុត្ររបស់ស្តេចទត និងនាងហាគីត ទៅជួបនាងបាតសេបាជាម្តាយរបស់ស្តេចស៊ូឡៃម៉ាន។ នាងបាតសេបាសួរសម្តេចអដូនីយ៉ាថា៖ «តើសម្តេចមកទីនេះ ក្នុងបំណងល្អឬ?»។ សម្តេចតបថា៖ «ខ្ញុំមកដោយបំណងល្អទេ!»។
14
សម្តេចអដូនីយ៉ាពោលថា៖ «ខ្ញុំមានការមួយចង់ជម្រាបជូន»។ នាងតបថា៖ «សូមនិយាយមកចុះ»។
15
សម្តេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «អ្នកម្តាយជ្រាបហើយថា រាជ្យសម្បត្តិត្រូវបានមកខ្ញុំ ហើយប្រជាជនអ៊ីស្រអែលទាំងមូលសង្ឃឹមថា ខ្ញុំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជ្យសម្បត្តិបែរជាបានទៅស្តេចស៊ូឡៃម៉ាន ជាប្អូនរបស់ខ្ញុំទៅវិញ ដ្បិត អុលឡោះតាអាឡា គាប់ចិត្តដូច្នេះ។
16
ឥឡូវនេះ ខ្ញុំមានការមួយចង់ជម្រាបជូន សូមកុំបដិសេធឡើយ»។ នាងពោលថា៖ «សូមនិយាយមកចុះ»។
17
សម្តេចអដូនីយ៉ានិយាយថា៖ «សូមអ្នកម្តាយជម្រាបស្តេចស៊ូឡៃម៉ាន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាប្រពន្ធផង ដ្បិតស្តេចមិនបដិសេធនឹងសំណូមពររបស់អ្នកម្តាយទេ»។
18
នាងបាតសេបាឆ្លើយថា៖ «ម្តាយនឹងទៅជម្រាបស្តេចឲ្យ»។
19
នាងបាតសេបាក៏ចូលទៅជួបស្តេចស៊ូឡៃម៉ាន ដើម្បីជម្រាបពីសំណូមពររបស់សម្តេចអដូនីយ៉ា។ ស្តេចស៊ូឡៃម៉ានចុះពីបល្ល័ង្ក មករកមាតា ហើយគោរព។ បន្ទាប់មក គាត់នៅលើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយ ជូនមាតានៅខាងស្តាំ។
20
នាងបាតសេបាជម្រាបស្តេចស៊ូឡៃម៉ានថា៖ «អ្នកម្តាយមានសំណូមពរដ៏តូចមួយចំពោះកូន សូមកូនកុំបដិសេធឡើយ!»។ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «សូមអ្នកម្តាយប្រាប់មកចុះ កូនមិនបដិសេធទេ»។
21
នាងពោលថា៖ «សូមកូនប្រគល់នាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្តេចអដូនីយ៉ាបងរបស់កូន ធ្វើជាប្រពន្ធ»។
22
ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកម្តាយមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្តេចអដូនីយ៉ាបែបនេះ? ម្តេចមិនសុំរាជសម្បត្តិឲ្យសម្តេចតែម្តងទៅ ដ្បិតសម្តេចជាបងរបស់ខ្ញុំស្រាប់! សូមអ្នកម្តាយប្រគល់រាជ្យនេះឲ្យសម្តេចអដូនីយ៉ា និងអ៊ីមុាំអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។
23
ស្តេចស៊ូឡៃម៉ានស្បថក្នុងនាម អុលឡោះតាអាឡា ថា៖ «ប្រសិនបើខ្ញុំមិនប្រហារជីវិតសម្តេចអដូនីយ៉ា ដែលហ៊ានធ្វើសំណូមពរបែបនេះទេ សូមអុលឡោះដាក់ទោសខ្ញុំ យ៉ាងធ្ងន់ចុះ!
24
ខ្ញុំសូមស្បថ ក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្ប ហើយដែលបានឲ្យខ្ញុំឡើងគ្រងរាជ្យ លើបល្ល័ង្ករបស់ស្តេចទតជាបិតា ព្រមទាំងសន្យាប្រទានសន្តតិវង្សមួយមកខ្ញុំថា នៅថ្ងៃនេះ សម្តេចអដូនីយ៉ាត្រូវតែទទួលទោសដល់ជីវិត!»។
25
ស្តេចស៊ូឡៃម៉ាន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្តេចអដូនីយ៉ា។ សម្តេចអដូនីយ៉ាក៏ស្លាប់ទៅ។
26
បន្ទាប់មកស្តេចស៊ូឡៃម៉ានបញ្ជាទៅអ៊ីមុាំអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់អ្នកនៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់អ្នកក្នុងថ្ងៃនេះទេ ព្រោះអ្នកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ជាម្ចាស់ ដើរពីមុខស្តេចទត ជាបិតារបស់យើង ហើយអ្នកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។
27
ស្តេចស៊ូឡៃម៉ានបណ្តេញលោកអបៀថើរ ចេញពីតំណែងជាអ៊ីមុាំបម្រើ អុលឡោះតាអាឡា ស្របតាមបន្ទូលដែលទ្រង់បានថ្លែងទុក ស្តីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។
28
ពេលលោកយ៉ូអាប់ជ្រាបដំណឹងនេះ គាត់រត់គេចខ្លួនទៅជំរំរបស់ អុលឡោះតាអាឡា ហើយតោងស្នែងអាសនៈ។ ទោះបីគាត់មិនបានចូលរួមក្បត់ជាមួយសម្តេចអាប់សាឡុមពីមុនមែន តែពេលនេះ គាត់បានចូលដៃជាមួយសម្តេចអដូនីយ៉ា។
29
មានគេនាំដំណឹងទៅជម្រាបស្តេចស៊ូឡៃម៉ានថា លោកយ៉ូអាប់រត់គេចខ្លួនទៅជំរំរបស់ អុលឡោះតាអាឡា ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ស្តេចស៊ូឡៃម៉ានចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយបញ្ជាថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។
30
លោកបេណាយ៉ាទៅដល់ជំរំរបស់ អុលឡោះតាអាឡា ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ស្តេចបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្តេចវិញ ហើយជម្រាបស្តេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។
31
ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះគាត់ធ្វើឲ្យយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។
32
អុលឡោះតាអាឡា ធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យស្តេចទតជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើជា មេទ័ពយូដាដោយមុខដាវ។
33
បំណុលឈាមនេះ នឹងធ្លាក់ទៅលើលោកយ៉ូអាប់ និងពូជពង្សរបស់គាត់រហូតតទៅ។ ប៉ុន្តែ អុលឡោះតាអាឡា ប្រោសប្រទានឲ្យរាជវង្ស សន្តតិវង្ស និងរាជសម្បត្តិរបស់ស្តេចទត បានប្រកបដោយសេចក្តីសុខសាន្តរហូតតទៅ»។
34
លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។
35
ស្តេចស៊ូឡៃម៉ានតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងអ៊ីមុាំសាដុកជាអ៊ីមុាំ ជំនួសលោកអបៀថើរ។
36
ស្តេចស៊ូឡៃម៉ានចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានប្រសាសន៍ទៅកាន់គាត់ថា៖ «អ្នកត្រូវសង់ផ្ទះមួយ នៅក្រុងយេរូសាឡឹម ហើយរស់នៅក្នុងផ្ទះនោះ តែមិនត្រូវចេញពីក្រុងឡើយ។
37
តោងដឹងថា ថ្ងៃណាមួយ ប្រសិនបើអ្នកហ៊ានឈានជើងចេញពីក្រុងនេះឆ្លងកាត់ជ្រោះកេដ្រូន នោះអ្នកមុខជាស្លាប់ ហើយអ្នកទទួលខុសត្រូវខ្លួនឯង ចំពោះការស្លាប់នេះ»។
38
លោកស៊ីម៉ៃឆ្លើយថា៖ «សូមជម្រាបស្តេច! ខ្ញុំនឹងធ្វើតាមបញ្ជារបស់ស្តេច»។ លោកស៊ីម៉ៃស្នាក់នៅក្រុងយេរូសាឡឹមយ៉ាងយូរ។
39
បីឆ្នាំក្រោយមក មានបាវបម្រើពីរនាក់របស់លោកស៊ីម៉ៃ រត់ភៀសខ្លួនទៅជ្រកកោននឹងស្តេចអគីស ជាបុត្ររបស់ស្តេចម៉ាកា នៅក្រុងកាថ។ មានគេប្រាប់លោកស៊ីម៉ៃថា បាវបម្រើរបស់គាត់រត់ទៅនៅក្រុងកាថ។
40
លោកស៊ីម៉ៃក៏ប្រញាប់ឡើងជិះលា ចេញដំណើរទៅក្រុងកាថ។ គាត់ទាមទារយកបាវបម្រើពីស្តេចអគីសនាំត្រឡប់មកវិញ។
41
មានគេជម្រាបស្តេចស៊ូឡៃម៉ានថា លោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ រួចត្រឡប់មកវិញ។
42
ស្តេចស៊ូឡៃម៉ានក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានប្រសាសន៍ថា៖ «យើងបានឲ្យអ្នកស្បថ ក្នុងនាម អុលឡោះតាអាឡា ហើយយើងបានបញ្ជាក់ប្រាប់អ្នកថា ប្រសិនបើថ្ងៃណាមួយអ្នកចាកចេញពីទីក្រុង ទៅណាមកណា អ្នកមុខជាស្លាប់ពុំខាន។ អ្នកបានឆ្លើយមកយើងថា អ្នកយល់ព្រមធ្វើតាម។
43
ហេតុអ្វីបានជាអ្នកមិនគោរពតាមពាក្យដែលអ្នកបានស្បថក្នុងនាម អុលឡោះតាអាឡា? ហេតុអ្វីបានជាអ្នកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់អ្នក?»។
44
ស្តេចស៊ូឡៃម៉ានសួរថា៖ «តើអ្នកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នកបានប្រព្រឹត្តចំពោះស្តេចទត ជាបិតារបស់យើងឬទេ? អុលឡោះតាអាឡា នឹងដាក់ទោសអ្នក តាមអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្ត។
45
ប៉ុន្តែ យើងស៊ូឡៃម៉ាននឹងទទួលពរ ហើយរាជសម្បត្តិរបស់ស្តេចទតនឹងរឹងមាំ នៅចំពោះ អុលឡោះតាអាឡា រហូតរៀងតទៅ»។
46
ស៊ូឡៃម៉ានចេញបញ្ជាឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ចេញទៅប្រហារជីវិតលោកស៊ីម៉ៃ។ រាជសម្បត្តិរបស់ស្តេចស៊ូឡៃម៉ានក៏នៅស្ថិតស្ថេរយ៉ាងរឹងមាំ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22