bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 5
1 Kings 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 6 →
1
ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ស្តេចទត ជ្រាបថាគេបានតែងតាំងស្តេចស៊ូឡៃម៉ាន ឲ្យស្នងរាជ្យរបស់ទតជាបិតា គាត់ក៏ចាត់អ្នកបម្រើទៅជួបស្តេចស៊ូឡៃម៉ាន។
2
ស្តេចស៊ូឡៃម៉ានចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចហ៊ីរ៉ាមដូចតទៅ៖
3
«ស្តេចជ្រាបហើយថា ព្រោះតែសង្គ្រាមកើតមានឥតស្រាកស្រាន្តពីគ្រប់ទិសទី ស្តេចទតជាបិតារបស់ខ្ញុំ ពុំអាចសង់ដំណាក់ជូន អុលឡោះតាអាឡា ជាម្ចាស់របស់គាត់បានទេ រហូតទាល់តែ អុលឡោះតាអាឡា បង្ក្រាបខ្មាំងសត្រូវឲ្យនៅក្រោមជើងរបស់គាត់។
4
ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ប្រោសប្រទានសេចក្តីសុខសាន្តនៅគ្រប់ទិសទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។
5
ដូច្នេះ ខ្ញុំមានបំណងសង់ដំណាក់មួយជូន អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់ស្តេចទត ជាបិតារបស់ខ្ញុំថា “កូនរបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។
6
សូមស្តេចបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យខ្ញុំផង។ អ្នកបម្រើរបស់ខ្ញុំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ស្តេច ដ្បិតស្តេចជ្រាបហើយថា ក្នុងចំណោមពួកខ្ញុំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ខ្ញុំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ស្តេច តាមស្តេចបង្គាប់»។
7
កាលស្តេចហ៊ីរ៉ាមទទួលសារពីស្តេចស៊ូឡៃម៉ាន គាត់មានអំណរជាខ្លាំង រួចមានប្រសាសន៍ថា៖ «ថ្ងៃនេះ សូមលើកតម្កើង អុលឡោះតាអាឡា ដែលបានប្រោសប្រទានកូនម្នាក់ប្រកបដោយប្រាជ្ញាឈ្លាសវៃ ដល់ស្តេចទត ដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។
8
បន្ទាប់មក ស្តេចហ៊ីរ៉ាមចាត់គេ ឲ្យទៅជម្រាបស្តេចស៊ូឡៃម៉ានថា៖ «ខ្ញុំបានទទួលសាររបស់ស្តេចហើយ ខ្ញុំនឹងផ្តល់ឈើទាំងប៉ុន្មានដែលស្តេចត្រូវការ គឺឈើតាត្រៅ និងឈើកកោះ។
9
ពួកអ្នកបម្រើរបស់ខ្ញុំនឹងដឹកឈើហ៊ុបទាំងនោះ ពីភ្នំលីបង់ទៅដល់មាត់សមុទ្រ ហើយចងជាក្បូន បណ្តែតតាមសមុទ្រ រហូតដល់កន្លែងដែលស្តេចកំណត់ទុក។ នៅទីនោះ ពួកអ្នកបម្រើរបស់ខ្ញុំនឹងស្រាយក្បូន ហើយអ្នកបម្រើរបស់ស្តេច មកទទួលយកឈើហ៊ុបទាំងនោះ។ រីឯថ្លៃឈ្នួលវិញ សូមស្តេចផ្គត់ផ្គង់ស្បៀងអាហារ ដែលខ្ញុំត្រូវការសម្រាប់ចិញ្ចឹមអ្នកបម្រើក្នុងវាំងរបស់ខ្ញុំផង»។
10
ស្តេចហ៊ីរ៉ាមផ្តល់ឈើតាត្រៅ និងឈើកកោះទាំងប៉ុន្មាន តាមសេចក្តីត្រូវការរបស់ស្តេចស៊ូឡៃម៉ាន។
11
ស្តេចស៊ូឡៃម៉ានបានផ្តល់ស្បៀងអាហាររៀងរាល់ឆ្នាំ មានស្រូវចំនួនប្រាំមួយពាន់តោន និងប្រេងឆាគុណភាពល្អ ចំនួនប្រាំបួនពាន់លីត្រ សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការក្នុងវាំងរបស់ស្តេចហ៊ីរ៉ាម។
12
អុលឡោះតាអាឡា ប្រទានប្រាជ្ញាដល់ស្តេចស៊ូឡៃម៉ានតាមបន្ទូលសន្យា។ ស្តេចស៊ូឡៃម៉ាន និងស្តេចហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមកដោយសុខសាន្ត។
13
ស្តេចស៊ូឡៃម៉ានកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រអែលទាំងមូល មកធ្វើពលកម្ម
14
គាត់ចាត់ពួកគេឲ្យទៅធ្វើការនៅភ្នំលីបង់ តាមវេនចំនួនមួយម៉ឺននាក់ ក្នុងមួយខែ ក្រោមការត្រួតត្រារបស់លោកអដូនីរ៉ាម។ ពួកគេធ្វើការនៅភ្នំលីបង់មួយខែ ហើយវិលមកនៅផ្ទះវិញពីរខែ។
15
ស្តេចស៊ូឡៃម៉ានប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់សម្រាប់ដាប់ថ្មនៅលើភ្នំ។
16
ក្រៅពីពួកពលករ ស្តេចស៊ូឡៃម៉ានតែងតាំងអ្នកទទួលខុសត្រូវ ចំនួនបីពាន់បីរយនាក់ទៀត សម្រាប់ត្រួតត្រាលើការងាររបស់ពលករផង។
17
ស៊ូឡៃម៉ានបង្គាប់ឲ្យគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សម្រាប់ធ្វើគ្រឹះដំណាក់។
18
ពួកពលកររបស់ស្តេចស៊ូឡៃម៉ាន និងស្តេចហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសម្រាប់សង់ដំណាក់។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22