bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 3
1 Kings 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
1
ស្តេចស៊ូឡៃម៉ានបានចងសម្ពន្ធមិត្តជាមួយស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ដោយរៀបការជាមួយបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន។ ស៊ូឡៃម៉ាននាំភរិយាមកនៅក្នុងបុរីស្តេចទត រហូតទាល់តែវាំងរបស់គាត់ ព្រមទាំងដំណាក់របស់ អុលឡោះតាអាឡា និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
2
នៅគ្រានោះ ប្រជាជនតែងតែធ្វើគូរបាននៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ដំណាក់ជូន អុលឡោះតាអាឡា នៅឡើយ។
3
ស្តេចស៊ូឡៃម៉ានស្រឡាញ់ អុលឡោះតាអាឡា និងប្រព្រឹត្តតាមដំបូន្មានដែលស្តេចទត ជាបិតាបានផ្តែផ្តាំ ប៉ុន្តែ គាត់ក៏ធ្វើពិធីគូរបាន និងជូនគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
4
ថ្ងៃមួយស៊ូឡៃម៉ានទៅគីបៀន ដើម្បីធ្វើគូរបាន ដ្បិតទីនោះ ជាកន្លែងសក្ការៈសំខាន់ជាងគេ។ ស៊ូឡៃម៉ានបានជូនសត្វមួយពាន់ជាគូរបានដុត នៅលើអាសនៈនោះ។
5
ក្នុងពេលដែលស្តេចស៊ូឡៃម៉ាននៅគីបៀន អុលឡោះតាអាឡា បានសំដែងឲ្យគាត់ឃើញ ក្នុងសុបិននិមិត្តនៅពេលយប់។ អុលឡោះមានបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ!»។
6
ស្តេចស៊ូឡៃម៉ានឆ្លើយថា៖ «ទ្រង់បានសំដែងចិត្តសប្បុរសដ៏ធំធេងចំពោះបិតាខ្ញុំ គឺស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ ព្រោះបិតាខ្ញុំរស់នៅដោយភក្តីភាពសុចរិត និងមានចិត្តស្មោះត្រង់ចំពោះទ្រង់។ ទ្រង់នៅតែសំដែងចិត្តសប្បុរសដ៏ធំធេងចំពោះបិតាខ្ញុំ ដោយប្រោសប្រទានឲ្យគាត់មានកូនម្នាក់ ឡើងស្នងរាជ្យនៅថ្ងៃនេះ។
7
អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ទ្រង់បានតែងតាំងខ្ញុំ ឲ្យឡើងស្នងរាជ្យរបស់ស្តេចទតជាបិតាខ្ញុំ។ ប៉ុន្តែ ខ្ញុំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។
8
ខ្ញុំត្រូវដឹកនាំប្រជាជនដែលទ្រង់បានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។
9
ហេតុនេះសូមទ្រង់ប្រោសប្រទានឲ្យខ្ញុំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ទ្រង់ ហើយឲ្យខ្ញុំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើន ឥតគណនារបស់ទ្រង់បាន?»។
10
អុលឡោះតាអាឡាគាប់ចិត្តនឹងការសូមរបស់ស្តេចស៊ូឡៃម៉ានណាស់
11
ទ្រង់ក៏មានបន្ទូលថា៖ «អ្នកមិនបានសូមឲ្យមានអាយុវែង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឲ្យខ្មាំងសត្រូវរបស់អ្នកត្រូវវិនាសឡើយ តែអ្នកសូមឲ្យមានប្រាជ្ញាឈ្លាសវៃ និងការយល់ដឹង ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌។
12
ដូច្នេះ យើងនឹងធ្វើតាមការសូមរបស់អ្នក គឺយើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់ អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី។
13
លើសពីនេះ យើងក៏ផ្តល់ឲ្យអ្នកមានអ្វីៗដែលអ្នកមិនបានសូមយើងដែរ គឺទ្រព្យសម្បត្តិភាពថ្កុំថ្កើងរុងរឿង។ ក្នុងមួយជីវិតរបស់អ្នក គ្មានស្តេចណាមួយអាចប្រៀបស្មើនឹងអ្នកបានឡើយ។
14
មួយវិញទៀត ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទត ជាបិតារបស់អ្នក នោះយើងនឹងឲ្យអ្នកមានអាយុវែង»។
15
ស្តេចស៊ូឡៃម៉ានក្រោកឡើងហើយជ្រាបថា អុលឡោះមានបន្ទូលមកគាត់ តាមរយៈសុបិននិមិត្តនេះ។ គាត់ត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំ អុលឡោះតាអាឡា នៅមុខហិបនៃសម្ពន្ធមេត្រី។ គាត់ធ្វើគូរបានដុត និងគូរបានមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។
16
មានស្ត្រីពេស្យាពីរនាក់ចូលមកជួបស្តេចស៊ូឡៃម៉ាន។
17
ស្ត្រីម្នាក់និយាយថា៖ «សូមជម្រាបស្តេច! ខ្ញុំ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយ ខ្ញុំសំរាលបានកូនមួយ។
18
បីថ្ងៃក្រោយខ្ញុំសំរាលកូន នាងនេះក៏សំរាលបានកូនមួយដែរ។ នៅក្នុងផ្ទះគ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំពីរនាក់ប៉ុណ្ណោះ។
19
យប់មួយ កូនរបស់ស្ត្រីនោះស្លាប់ ដោយនាងដេកសង្កត់លើ។
20
លុះដល់ពាក់កណ្តាលអធ្រាត្រ ពេលខ្ញុំកំពុងដេកលក់ នាងក៏ក្រោកឡើងចូលមកបីកូនខ្ញុំ ដែលដេកនៅជិតខ្ញុំ យកទៅដាក់ដេកក្បែរនាង រួចនាងយកកូនរបស់នាងដែលស្លាប់នោះ មកដាក់ជិតខ្ញុំវិញ។
21
ព្រឹកឡើង កាលខ្ញុំភ្ញាក់ពីដំណេក ដើម្បីបំបៅកូន ខ្ញុំឃើញថា កូនស្លាប់បាត់ទៅហើយ។ លុះខ្ញុំពិនិត្យមើលយ៉ាងច្បាស់លាស់ ក៏ឃើញថា មិនមែនជាកូនរបស់ខ្ញុំទេ»។
22
ពេលនោះ ស្ត្រីម្នាក់ទៀតស្រែកឡើងថា៖ «មិនពិតទេ! កូនរបស់ខ្ញុំនៅរស់ គឺកូនរបស់នាងទេដែលស្លាប់»។ ប៉ុន្តែ ស្ត្រីទីមួយឆ្លើយថា «មិនមែនទេ! កូននាងស្លាប់ហើយ គឺកូនខ្ញុំទេដែលនៅរស់»។ ដូច្នេះ ស្ត្រីទាំងពីរនាក់ក៏ប្រកែកគ្នា នៅចំពោះមុខស៊ូឡៃម៉ាន។
23
ស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «ក្នុងចំណោមនាងទាំងពីរ មានម្នាក់ពោលថា “កូនដែលនៅរស់ជាកូនរបស់ខ្ញុំ ហើយកូនដែលស្លាប់ជាកូនរបស់នាង”។ រីឯម្នាក់ទៀតពោលថា “មិនមែនទេ! កូនរបស់នាងស្លាប់ហើយ គឺកូនរបស់ខ្ញុំទេដែលនៅរស់!”»។
24
ស៊ូឡៃម៉ានបង្គាប់ថា៖ «ចូរយកដាវមកឲ្យយើង»។ ពេលគេយកដាវមកដល់
25
ស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «ចូរកាប់កូននេះជាពីរចំណែក ហើយចែកមួយចំហៀងម្នាក់ៗឲ្យស្ត្រីទាំងពីរចុះ»។
26
ស្ត្រីជាម្តាយរបស់កូនដែលនៅរស់ មានចិត្តអាណិតមេត្តាកូនរបស់ខ្លួនយ៉ាងខ្លាំង ក៏ជម្រាបស៊ូឡៃម៉ានថា៖ «សូមជម្រាបស្តេច ខ្ញុំសូមអង្វរមេត្តាប្រទានកូនដែលនៅរស់ ឲ្យស្ត្រីនេះចុះ! សូមកុំសម្លាប់វាឡើយ»។ ចំណែកឯស្ត្រីម្នាក់ទៀត ពោលថា៖ «សូមកាប់កូននេះជាពីរទៅ! ធ្វើដូច្នេះ កូននេះនឹងមិនបានមកខ្ញុំ ឬបានទៅនាងឡើយ»។
27
ពេលនោះ ស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «កុំសម្លាប់កូននេះ! ចូរប្រគល់វាឲ្យស្ត្រីទីមួយចុះ ដ្បិតនាងពិតជាម្តាយរបស់កូនដែលនៅរស់មែន!»។
28
ប្រជាជនអ៊ីស្រអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ស្តេចស៊ូឡៃម៉ាន ហើយពួកគេនាំគ្នាគោរពកោតខ្លាចស្តេច ព្រោះពួកគេយល់ឃើញថា អុលឡោះប្រទានប្រាជ្ញាញាណមកគាត់ ដើម្បីកាត់ក្តីនេះ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22