bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Kings 22
1 Kings 22
Khmer 2014 (អាល់គីតាប)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
1
ក្នុងអំឡុងពេលបីឆ្នាំ គ្មានសង្គ្រាមកើតឡើង រវាងស្រុកស៊ីរី និងស្រុកអ៊ីស្រអែលទេ។
2
នៅឆ្នាំទីបី ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា បានទៅសួរសុខទុក្ខស្តេចស្រុកអ៊ីស្រអែល។
3
ពេលនោះ ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ពួកមន្ត្រីថា៖ «អស់លោកជ្រាបច្បាស់ហើយថា ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ជាក្រុងរបស់យើង។ ហេតុអ្វីបានជាយើងនៅរារែក មិនព្រមដណ្តើមយកក្រុងនោះពីកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរីមកវិញ?»។
4
ស្តេចសួរទៅស្តេចយ៉ូសាផាតថា៖ «តើស្តេចមានបំណងចេញទៅច្បាំង យកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតឆ្លើយទៅកាន់ស្តេចស្រុកអ៊ីស្រអែលវិញថា៖ «ខ្ញុំក៏ដូចស្តេចដែរ ប្រជារាស្ត្ររបស់ខ្ញុំក៏ដូចជាប្រជារាស្ត្ររបស់ស្តេច ហើយទ័ពសេះរបស់ខ្ញុំក៏ដូចជាទ័ពសេះរបស់ស្តេចដែរ!»។
5
ស្តេចយ៉ូសាផាតជម្រាបទៀតថា៖ «សូមស្តេចទូរអាសុំពី អុលឡោះតាអាឡា សិន»។
6
ស្តេចអ៊ីស្រអែលកោះហៅណាពីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ។ អុលឡោះតាអាឡា នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេច»។
7
ស្តេចយ៉ូសាផាតសួរថា៖ «តើនៅទីនេះ គ្មានណាពីរបស់ អុលឡោះតាអាឡា ដែលយើងអាចទូរអាសួរទ្រង់ទេឬ?»។
8
ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូរអាសួរ អុលឡោះតាអាឡា បាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតឆ្លើយថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះ!»។
9
ស្តេចស្រុកអ៊ីស្រអែលហៅមហាតលឹកមក ហើយបញ្ជាថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។
10
ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាតជាស្តេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿងនៅលើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកណាពីកំពុងនាំគ្នាទាយជូនស្តេចទាំងពីរនាក់។
11
លោកសេដេគា ជាកូនរបស់លោកក្នាណាបានធ្វើស្នែងដែក ហើយពោលថា៖ « អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។
12
ណាពីទាំងអស់ក៏ទាយបែបនោះដែរ ពួកគេជម្រាបស្តេចថា៖ «សូមស្តេចទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ស្តេចមុខជាទទួលជ័យជំនះមិនខាន។ អុលឡោះតាអាឡា ប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេចហើយ»។
13
មហាតលឹកដែលស្តេចចាត់ឲ្យទៅតាមហៅលោកមីកាយ៉ា បានប្រាប់គាត់ថា៖ «ណាពីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្តីល្អជូនស្តេចដូច្នេះ សូមលោកទាយសេចក្តីល្អជូនស្តេចដូចគេដែរទៅ!»។
14
លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោកក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្បថា អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
15
អ្នកចូលទៅជួបស្តេច ហើយស្តេចមានប្រសាសន៍មកកាន់អ្នកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរ ត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាជម្រាបថា៖ «សូមស្តេចអញ្ជើញទៅចុះ! ស្តេចមុខជាទទួលជ័យជំនះមិនខាន! អុលឡោះតាអាឡាប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចហើយតើ!»។
16
ប៉ុន្តែ ស្តេចមានប្រសាសន៍មកគាត់វិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើងក្នុងនាម អុលឡោះតាអាឡា?»។
17
លោកមីកាយ៉ាជម្រាបថា៖ «ខ្ញុំបានឃើញពលទាហានអ៊ីស្រអែល ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ ពួកគេប្រៀបដូចជាហ្វូងចៀម ដែលគ្មាននរណាឃ្វាល។ អុលឡោះតាអាឡា មានបន្ទូលថា: អ្នកទាំងនោះគ្មានមេដឹកនាំទេ ចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយសុខសាន្តចុះ!»។
18
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំបានជម្រាបស្តេចហើយថា គាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ!»។
19
លោកមីកាយ៉ាជម្រាបថា៖ «ពិតមែនហើយ! ដូច្នេះ សូមស្តាប់បន្ទូលរបស់ អុលឡោះតាអាឡា ។ ខ្ញុំបានឃើញ អុលឡោះតាអាឡា នៅលើរាជបល្ល័ង្ក ហើយមានកងពលនៃសូរ៉កាទាំងមូលឈរជួបទ្រង់ ទាំងឆ្វេង ទាំងស្តាំផង។
20
អុលឡោះតាអាឡា មានបន្ទូលថា: “តើអ្នកណាចង់ទាក់ទាញចិត្តអហាប់ ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
21
ពេលនោះមានវិញ្ញាណមួយចេញមកឈរនៅចំពោះ អុលឡោះតាអាឡា ជម្រាបថា“ខ្ញុំចង់ទៅទាក់ទាញចិត្តគាត់!”។ អុលឡោះតាអាឡា សួរថា “តើអ្នកធ្វើដូចម្តេច?”
22
វិញ្ញាណនោះឆ្លើយថា “ខ្ញុំនឹងបណ្តាលចិត្តអ្នកប្រឹក្សាទាំងអស់របស់ស្តេចឲ្យពោលតែពាក្យភូតកុហក”។ អុលឡោះតាអាឡា មានបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ទាក់ទាញចិត្តគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
23
អុលឡោះតាអាឡា ដាក់វិញ្ញាណភូតកុហក នៅក្នុងមាត់អ្នកប្រឹក្សាទាំងអស់របស់ស្តេច ដ្បិត អុលឡោះតាអាឡា បានសម្រេច ឲ្យស្តេចរងទុក្ខវេទនាហើយ!»។
24
ពេលនោះលោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើរសរបស់ អុលឡោះតាអាឡា ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។
25
លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។
26
ស្តេចស្រុកអ៊ីស្រអែលបញ្ជាថា៖ «ចូរចាប់លោកមីកាយ៉ា នាំយកទៅប្រគល់ឲ្យលោកអាំម៉ូនជាចៅហ្វាយក្រុង និងសម្តេចយ៉ូអាស ជាកូនរបស់យើងទៅ!
27
រួចប្រាប់គេថា “ស្តេចបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្តល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃស្តេចវិលត្រឡប់មកពីច្បាំងវិញដោយសុខសាន្ត”»។
28
លោកមីកាយ៉ាជម្រាបថា៖ «ប្រសិនបើស្តេចពិតជាត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្តីថា អុលឡោះតាអាឡា ពុំមានបន្ទូលតាមរយៈខ្ញុំទេ»។ បន្ទាប់មក គាត់ពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់ចុះ!»។
29
ស្តេចស្រុកអ៊ីស្រអែល និងស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា នាំគ្នាទៅវាយក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
30
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំនឹងក្លែងខ្លួនជាពលទាហាន រីឯស្តេចវិញ សូមស្តេចស្លៀកពាក់យ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។
31
ស្តេចស្រុកស៊ីរីបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងទាំងសាមសិបពីរនាក់ថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្តេចស្រុកអ៊ីស្រអែលប៉ុណ្ណោះ»។
32
កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញស្តេចយ៉ូសាផាតក៏ពោលថា “ប្រាកដជាស្តេចអ៊ីស្រអែលហើយ” ពួកគេសំរុកទៅវាយប្រហារស្តេច។ ប៉ុន្តែ ពេលស្តេចយ៉ូសាផាតស្រែកឡើង
33
ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្តេចស្រុកអ៊ីស្រអែលទេ ពួកគេឈប់ដេញតាម។
34
ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្តេចស្រុកអ៊ីស្រអែល ត្រង់ចន្លោះអាវក្រោះ។ ស្តេចប្រាប់ទៅអ្នកបររទេះថា៖ «ចូរបកក្រោយនាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
35
នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្តេចចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្តេចស្ថិតនៅក្នុងរទេះរហូត ហើយឈាមដែលហូរចេញពីមុខរបួស បានធ្លាក់ទៅដល់បាតរទេះ លុះដល់ល្ងាចស្តេចក៏ស្លាប់ទៅ។
36
នៅពេលថ្ងៃលិច គេឮសំរែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។
37
គេបាននាំសពស្តេចមកកាន់ក្រុងសាម៉ារី ហើយបញ្ចុះនៅទីនោះ។
38
កាលគេយករទេះទៅលាងនៅស្រះនៃក្រុងសាម៉ារី ឆ្កែក៏មកលិទ្ធឈាមស្តេចអហាប់ ហើយពួកស្រីពេស្យាក៏នាំគ្នាមុជទឹកនៅទីនោះដែរ ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បានថ្លែងទុក។
39
កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាប់ និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ គឺការសង់ដំណាក់អំពីភ្លុក និងក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
40
កាលស្តេចអហាប់ស្លាប់ទៅ ស្តេចអហាស៊ីយ៉ា ជាកូនបានឡើងស្នងរាជ្យ។
41
នៅឆ្នាំទីបួននៃរជ្ជកាលស្តេចអហាប់ ជាស្តេចស្រុកអ៊ីស្រអែល ស្តេចយ៉ូសាផាត ជាបុត្ររបស់ស្តេចអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។
42
កាលស្តេចយ៉ូសាផាតឡើងគ្រងរាជ្យនោះ គាត់មានអាយុសាមសិបប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
43
ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាបិតា ដោយមិនងាករេឡើយ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់បំណង អុលឡោះតាអាឡា ។ ប៉ុន្តែ គាត់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។
44
ស្តេចយ៉ូសាផាតបានចុះសន្ធិសញ្ញាសន្តិភាព ជាមួយស្តេចស្រុកអ៊ីស្រអែល។
45
កិច្ចការផ្សេងៗទៀតរបស់ស្តេចយ៉ូសាផាត គឺវីរភាពដ៏អង់អាច ក្នុងកិច្ចការដែលស្តេចបានធ្វើ និងក្នុងសង្គ្រាម សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
46
ស្តេចបានកំចាត់ប្រុសៗទាំងប៉ុន្មានដែលប្រព្រឹត្តអំពើពេស្យាចារ្យគឺពួកដែលនៅសេសសល់ពីជំនាន់ស្តេចអេសាជាបិតា។
47
គ្រានោះនៅស្រុកអេដុម គ្មានស្តេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្តេចយូដាតែងតាំង។
48
ស្តេចយ៉ូសាផាតបានឲ្យគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គម្រោងការនេះ ពុំបានសម្រេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។
49
ពេលនោះ ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ មានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «សូមឲ្យអ្នកបម្រើរបស់ខ្ញុំ ចុះសំពៅទៅជាមួយអ្នកបម្រើរបស់ស្តេចផង!»។ ប៉ុន្តែ ស្តេចយ៉ូសាផាតពុំយល់ព្រមឡើយ។
50
កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាម ជាកូន បានឡើងស្នងរាជ្យ។
51
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី គាត់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រអែល។
52
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ។ ស្តេចដើរតាមផ្លូវរបស់បិតា និងម្តាយ ព្រមទាំងផ្លូវរបស់ស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រអែលប្រព្រឹត្តអំពើបាប។
53
ស្តេចអហាស៊ីយ៉ាបានគោរពថ្វាយបង្គំព្រះបាល ដូចបិតាដែរ ជាហេតុបណ្តាលឲ្យ អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលខឹង។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22