bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 11
Deuteronomy 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 12 →
1
«ត្រូវស្រឡាញ់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយចូរស្តាប់តាមបង្គាប់ កាន់តាមហ៊ូកុំ និងបទបញ្ជារបស់ទ្រង់ជានិច្ច។
2
ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្តុង្គឧត្តម អំណាច និងតេជានុភាពរបស់ទ្រង់។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាដៃរបស់ អុលឡោះតាអាឡា ទេ។
3
អ្នករាល់គ្នាក៏បានឃើញទីសំគាល់ និងការអស្ចារ្យផ្សេងៗដែលទ្រង់ធ្វើ នៅស្រុកអេស៊ីបប្រឆាំងនឹងស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប និងប្រជាជនក្នុងស្រុកនោះទាំងមូលដែរ។
4
ទ្រង់បានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រក្រហម គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ អុលឡោះតាអាឡា បានធ្វើឲ្យគេបរាជ័យរហូតមកដល់សព្វថ្ងៃ។
5
ទ្រង់បានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។
6
ទ្រង់បានប្រហារដាថាន និងអប៊ីរ៉ាម ជាកូនរបស់អេលាប ក្នុងកុលសម្ព័ន្ធរូបេន ដោយឲ្យដីស្រូបពួកគេ ទាំងក្រុមគ្រួសារទាំងតង់ត៍ និងអស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល។
7
អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវការអស្ចារ្យដ៏ធំៗដែល អុលឡោះតាអាឡា បានធ្វើ។
8
ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងទៅចាប់យកស្រុក ដែលអ្នករាល់គ្នាត្រូវឆ្លងទៅកាន់កាប់ជាកម្មសិទ្ធិ
9
ហើយឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ នៅក្នុងស្រុក ដែល អុលឡោះតាអាឡា បានសន្យាប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងអ្នករាល់គ្នាដែលជាពូជពង្ស គឺស្រុកដ៏សម្បូណ៌សប្បាយ»។
10
«ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះ មិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។
11
រីឯស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ ជាស្រុកមានភ្នំ និងជ្រលងភ្នំ ហើយមានភ្លៀងស្រោចស្រពដីស្រែចម្ការ។
12
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យកចិត្តទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មើលថែទាំស្រុកនោះជានិច្ច។
13
ប្រសិនបើអ្នករាល់គ្នាកាន់តាមបទបញ្ជាដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នាថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយគោរពបម្រើទ្រង់អស់ពីចិត្ត អស់ពីគំនិត
14
“យើងនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ។ ពេលនោះ អ្នកនឹងប្រមូលបានភោគផល គឺស្រូវស្រាទំពាំងបាយជូរថ្មី និងប្រេង។
15
យើងនឹងធ្វើឲ្យស្មៅដុះនៅតាមវាលស្មៅ សម្រាប់ហ្វូងសត្វរបស់អ្នកដែរ។ ដូច្នេះ អ្នកមានអាហារបរិភោគយ៉ាងបរិបូណ៌”។
16
ចូរប្រយ័ត្ន កុំបណ្តោយឲ្យចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពី អុលឡោះតាអាឡា ទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃឡើយ។
17
បើមិនដូច្នេះទេ អុលឡោះតាអាឡា មុខជាខឹងទាស់នឹងអ្នករាល់គ្នា ទ្រង់នឹងបង្ខាំងមេឃ មិនឲ្យបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផល ហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែល អុលឡោះតាអាឡា ប្រទានមកអ្នករាល់គ្នា។
18
ត្រូវទុកឲ្យពាក្យដែលខ្ញុំថ្លែងប្រាប់ ដក់នៅក្នុងចិត្ត ក្នុងគំនិតរបស់អ្នករាល់គ្នាជានិច្ច។ ត្រូវចងពាក្យទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នករាល់គ្នា។
19
ចូរបង្រៀនកូនចៅរបស់អ្នករាល់គ្នាអំពីបន្ទូលរបស់អុលឡោះគឺត្រូវនិយាយឲ្យវាស្តាប់ ពេលអ្នកនៅផ្ទះ ពេលអ្នកធ្វើដំណើរ ពេលអ្នកចូលដំណេក និងពេលក្រោកពីដំណេក។
20
ចូរសរសេរបន្ទូលរបស់អុលឡោះនេះនៅលើក្របទ្វារផ្ទះរបស់អ្នក និងលើក្លោងទ្វារក្រុង។
21
ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែល អុលឡោះតាអាឡា សន្យាយ៉ាងម៉ឺងម៉ាត់ ថា ប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។
22
ប្រសិនបើអ្នករាល់គ្នាកាន់ និងប្រតិបត្តិតាមយ៉ាងដិតដល់ នូវបទបញ្ជាទាំងប៉ុន្មានដែលខ្ញុំប្រគល់ឲ្យ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ទ្រង់ ហើយជំពាក់ចិត្តលើអុលឡោះ
23
អុលឡោះតាអាឡា នឹងបណ្តេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា អ្នករាល់គ្នានឹងចាប់យកស្រុករបស់ប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នា មកធ្វើជាកម្មសិទ្ធិ។
24
អ្នករាល់គ្នាដាក់បាតជើងលើកន្លែងណា ដីកន្លែងនោះនឹងបានទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នា។ ព្រំប្រទល់របស់អ្នករាល់គ្នាលាតសន្ធឹង ចាប់ពីវាលរហោស្ថាន រហូតដល់ស្រុកលីបង់ និងពីទន្លេអឺប្រាត រហូតដល់សមុទ្រមេឌីទែរ៉ាណេ។
25
គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាបានឡើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចទ្រង់មានបន្ទូលសន្យា។
26
ឥឡូវនេះ ខ្ញុំដាក់ពរ និងបណ្តាសានៅមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាជ្រើសរើស។
27
ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជារបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នា នៅថ្ងៃនេះ អ្នករាល់គ្នាមុខជាទទួលពរ។
28
ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នា នៅថ្ងៃនេះទៅជំពាក់ចិត្តនឹងព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្តាសាមិនខាន។
29
ពេលណា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីពរនៅលើភ្នំកេរិស៊ីម និងបណ្តាសានៅលើភ្នំអេបាល។
30
ភ្នំទាំងពីរ ស្ថិតនៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅតាមផ្លូវទៅទិសខាងលិច ក្នុងទឹកដីរបស់ជនជាតិកាណាន ដែលរស់នៅតាមតំបន់វាលទំនាបអារ៉ាបា ទល់មុខនឹងគីលកាល់ជិតដើមជ្រៃម៉ូរេ។
31
អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ទៅចាប់យកស្រុកដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ប្រគល់ឲ្យ រួចហើយត្រូវតាំងទីលំនៅក្នុង ស្រុកដែលអ្នករាល់គ្នាចាប់យកបាននោះ។
32
អ្នករាល់គ្នាត្រូវកាន់ ហើយប្រតិបត្តិតាមហ៊ូកុំទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ»។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34