bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 18
Deuteronomy 18
Khmer 2014 (អាល់គីតាប)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 19 →
1
«ពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រអែលទេ គឺពួកគេមានតែអាហារពីគូរបាន និងជំនូនផ្សេងៗ ដែលប្រជាជនយកមកជូន អុលឡោះតាអាឡា ប៉ុណ្ណោះ។
2
ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមបងប្អូនរបស់ខ្លួនឡើយ ដ្បិត អុលឡោះតាអាឡា ផ្ទាល់ ជាចំណែកមត៌ករបស់ពួកគេដូចទ្រង់មានបន្ទូលស្រាប់។
3
ពេលប្រជាជនយកគោ និងចៀមមកធ្វើជាគូរបាន ពួកគេត្រូវយកសាច់ស្មា សាច់ថ្គាម និងក្រពះ ជូនអ៊ីមុាំ។
4
ត្រូវយកផលដំបូងនៃស្រូវរបស់អ្នក ព្រមទាំងស្រាទំពាំងបាយជូរថ្មី ប្រេង និងរោមចៀមដែលអ្នកកាត់មុនគេ ជូនអ៊ីមុាំ
5
ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសអ៊ីមុាំ និងពូជពង្សរបស់អ្នក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ឲ្យនៅបម្រើអុលឡោះជារៀងរាល់ថ្ងៃ។
6
ប្រសិនបើពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែល អុលឡោះតាអាឡា ជ្រើសរើស
7
គាត់អាចបំពេញមុខងារបម្រើ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដូចពួកលេវីឯទៀតៗ ជាបងប្អូនរបស់ខ្លួន ដែលធ្វើការនៅទីសក្ការៈនោះ
8
ហើយគាត់ក៏អាចទទួលអាហារមួយចំណែក ស្មើនឹងពួកលេវីឯទៀតៗ ថែមពីលើអ្វីៗដែលគាត់លក់បាន»។
9
«កាលណាអ្នកចូលទៅក្នុងស្រុក ដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ មិនត្រូវរៀនយកតម្រាប់តាមអំពើគួរស្អប់ខ្ពើម របស់ប្រជាជាតិទាំងនោះឡើយ។
10
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង។ មិនត្រូវឲ្យមាននរណាម្នាក់ បញ្ជាន់រូបទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់
11
ធ្វើអំពើ ហើយក៏មិនត្រូវឲ្យនរណាម្នាក់ទៅរកគ្រូអន្ទងខ្មោច ទៅរកគ្រូទាយ មើលជោគរាសី និងខាបព្រលឹងដែរ
12
ដ្បិត អុលឡោះតាអាឡា ចាត់ទុកអ្នកដែលប្រព្រឹត្តអំពើទាំងនេះជាមនុស្សគួរស្អប់ខ្ពើម។ ព្រោះតែប្រជាជាតិនានាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះហើយ បានជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បណ្តេញពួកគេចេញពីមុខអ្នក។
13
អ្នកត្រូវស្មោះត្រង់ចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជានិច្ច។
14
ប្រជាជាតិទាំងឡាយដែលអ្នកនឹងដេញចេញពីទឹកដី តែងតែស្តាប់ពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់។ ចំណែកឯអ្នកវិញ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ។
15
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា។ ចូរនាំគ្នាស្តាប់តាមណាពីនោះចុះ
16
ដ្បិតនៅថ្ងៃដែលអ្នកជួបជុំគ្នានៅហោរែប អ្នកបានសូមពី អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ តទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។
17
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា “សេចក្តីដែលពួកគេនិយាយ ពិតជាត្រឹមត្រូវមែន។
18
យើងនឹងធ្វើឲ្យមានណាពីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់បន្ទូលរបស់យើងក្នុងមាត់របស់ណាពីនោះ គាត់នឹងថ្លែងសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់។
19
អ្នកណាមិនស្តាប់ពាក្យដែលគាត់ថ្លែង ក្នុងនាមយើងទេ យើងនឹងដាក់ទោសអ្នកនោះ។
20
ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។
21
ប្រហែលជាអ្នកសួរថា តើធ្វើដូចម្តេចឲ្យដឹងថា បន្ទូលណាមួយដែលមិនមែនមកពី អុលឡោះតាអាឡា ។
22
ពេលណាពីណាម្នាក់ ថ្លែងបន្ទូលក្នុងនាមរបស់ អុលឡោះតាអាឡា តែមិនឃើញមានហេតុការណ៍អ្វីកើតឡើងដូចពាក្យគេប្រកាសទេ បានសេចក្តីថា ពាក្យនោះមិនមែនជាបន្ទូលរបស់ អុលឡោះតាអាឡា ទេ។ ណាពីនោះហ៊ាននិយាយដោយចិត្តឯង ដូច្នេះ កុំខ្លាចគេឲ្យសោះ»។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34