bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 16
Deuteronomy 16
Khmer 2014 (អាល់គីតាប)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 17 →
1
«នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យរំលង ជូន អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដ្បិតនៅយប់ខែចេត្រនេះហើយ ដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បាននាំអ្នកចាកចេញពីស្រុកអេស៊ីប។
2
ចូរយកចៀម និងគោ ធ្វើគូរបានជូន អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក្នុងឱកាសបុណ្យរំលង នៅកន្លែងដែលទ្រង់នឹងជ្រើសរើសទុកជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់។
3
ក្នុងអំឡុងពេលបុណ្យនេះ មិនត្រូវបរិភោគនំបុ័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក រំលឹកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប យ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។
4
ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេដំបែឡើយ រីឯសាច់របស់សត្វ ដែលអ្នកសម្លាប់ធ្វើគូរបាននៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។
5
អ្នកមិនអាចធ្វើគូរបាននៃពិធីបុណ្យរំលងនេះ នៅត្រង់កន្លែងណាមួយ ក្នុងស្រុកដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានមកអ្នកនោះឡើយ
6
គឺត្រូវធ្វើគូរបាននៃពិធីបុណ្យរំលងនេះ នៅកន្លែងដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងជ្រើសរើសទុកជាដំណាក់ សម្រាប់នាមរបស់ទ្រង់។ ចូរធ្វើគូរបាននៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំនឹងពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។
7
ចូរចំអិនសាច់ដែលអ្នកធ្វើជាគូរបាន ហើយបរិភោគនៅកន្លែងដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។
8
អ្នកត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ជាថ្ងៃបុណ្យធំសម្រាប់លើកតម្កើង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក គឺមិនត្រូវធ្វើកិច្ចការអ្វីនៅថ្ងៃនោះឡើយ»។
9
«ត្រូវគិតពីថ្ងៃដែលអ្នកចាប់ផ្តើមច្រូតស្រូវទៅ ចំនួនប្រាំពីរសបា្តហ
10
រួចហើយ ចូរប្រារព្ធពិធីបុណ្យសបា្តហ៍ជូន អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ពេលនោះ ចូរជូនជំនូនស្ម័គ្រចិត្ត ដោយគិតតាមភោគផល ដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។
11
ត្រូវជប់លៀងយ៉ាងសប្បាយ ជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រង់កន្លែងដែលទ្រង់ជ្រើសរើស ទុកជាដំណាក់សម្រាប់សំដែងនាមទ្រង់។
12
ត្រូវចងចាំថាអ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកាន់ និងប្រតិបត្តិតាមហ៊ូកុំទាំងនេះ»។
13
«ពេលណាអ្នកបោកបែនស្រូវ និងជាន់ផ្លែទំពាំងបាយជូររួចរាល់ហើយ ចូរប្រារព្ធពិធីបុណ្យជំរ ចំនួនប្រាំពីរថ្ងៃ។
14
ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយ ជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។
15
ត្រូវប្រារព្ធពិធីបុណ្យនេះចំនួនប្រាំពីរថ្ងៃ ជូន អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅកន្លែងដែលទ្រង់ជ្រើសរើស។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរឲ្យអ្នកទទួលភោគផលច្រើន ហើយប្រទានពរអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ អ្នកនឹងមានអំណរឥតឧបមា។
16
បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំបុ័ងឥតមេ បុណ្យសបា្តហ៍និងបុណ្យជំរំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅកន្លែងដែលទ្រង់ជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដោយដៃទទេឡើយ។
17
ម្នាក់ៗត្រូវយកជំនូនទៅជាមួយ តាមតែខ្លួនអាចធ្វើបាន ដោយគិតតាមភោគផលដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ»។
18
«ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។
19
មិនត្រូវបំពានលើហ៊ូកុំ ឬវិនិច្ឆ័យនរណាម្នាក់ ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ។
20
ត្រូវស្វែងរកតែយុត្តិធម៌ ដើម្បីឲ្យអ្នកមានជីវិត ហើយកាន់កាប់ស្រុកដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ»។
21
«កុំដំឡើងបង្គោលឈើនៃព្រះអាសេរ៉ា នៅក្បែរអាសនៈដែលអ្នកសង់ជូន អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកឡើយ
22
ហើយក៏មិនត្រូវដំឡើងស្តូបដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនពេញចិត្តនោះដែរ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34