bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 7
Deuteronomy 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 8 →
1
«ពេលណា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្តេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ិត ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរ ដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក
2
ពេលណា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេជូនផ្តាច់ដល់ អុលឡោះតាអាឡា ។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្តោសពួកគេឡើយ។
3
កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នក ឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្តឹងកូនស្រីរបស់ពួកគេ ឲ្យកូនប្រុសរបស់អ្នកដែរ។
4
បើមិនដូច្នោះទេ កូនប្រុសរបស់អ្នក មុខជាបែរចិត្តចេញឆ្ងាយពី អុលឡោះតាអាឡា ទៅគោរពថ្វាយបង្គំព្រះឯទៀតៗ ជាហេតុបណ្តាលឲ្យ អុលឡោះតាអាឡា ខឹងនឹងអ្នករាល់គ្នា ហើយកំទេចអ្នកមួយរំពេច។
5
អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះជាតិសាសន៍ទាំងនោះ ដូចតទៅ គឺត្រូវផ្តួលរំលំអាសនៈរបស់ពួកគេ បំបាក់ស្តូបរបស់ពួកគេ ត្រូវកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយដុតកំទេចរូបព្រះរបស់ពួកគេ។
6
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់»។
7
« អុលឡោះតាអាឡា ស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នាដូច្នេះ មិនមែនមកពីអ្នករាល់គ្នាមានចំនួនច្រើនជាងជាតិសាសន៍ទាំងប៉ុន្មាននោះឡើយ ដ្បិតអ្នករាល់គ្នាជាជាតិសាសន៍មួយតូចជាងគេបំផុត។
8
អុលឡោះជ្រើសរើសអ្នករាល់គ្នា មកពីទ្រង់ស្រឡាញ់អ្នករាល់គ្នា ហើយពេញចិត្តគោរពតាមពាក្យ ដែលទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជា អុលឡោះតាអាឡា ប្រើអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ទ្រង់រំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប។
9
ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប៉ុណ្ណោះ ដែលជាម្ចាស់ដ៏ពិតប្រាកដ។ អុលឡោះគោរពតាមសម្ពន្ធមេត្រីរបស់ទ្រង់ ដោយចិត្តស្មោះត្រង់ ហើយសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងកាន់តាមបទបញ្ជារបស់ទ្រង់។
10
ផ្ទុយទៅវិញ អុលឡោះដាក់ទោសអស់អ្នកដែលស្អប់ទ្រង់ និងធ្វើឲ្យពួកគេវិនាស ដោយឥតបង្អង់ឡើយ។
11
ដូច្នេះ អ្នកត្រូវកាន់តាមបទបញ្ជា ហ៊ូកុំ និងវិន័យដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកយកទៅប្រតិបត្តិតាម។
12
ប្រសិនបើអ្នករាល់គ្នាស្តាប់ហ៊ូកុំទាំងនេះ ហើយកាន់ និងប្រតិបត្តិតាម អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក៏ធ្វើតាមសម្ពន្ធមេត្រីរបស់ទ្រង់ ព្រមទាំងសំដែងចិត្តមេត្តាករុណាដ៏ស្មោះស្ម័គ្រចំពោះអ្នក ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នកដែរ។
13
ទ្រង់នឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកកើនចំនួនច្រើនឡើង។ អុលឡោះនឹងប្រទានពរ ឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ទ្រង់ក៏ប្រទានឲ្យហ្វូងគោ និងហ្វូងចៀមរបស់អ្នកបង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលទ្រង់សន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក។
14
អ្នកនឹងទទួលពរលើសជាតិសាសន៍ទាំងអស់ គឺក្នុងស្រុករបស់អ្នក គ្មានបុរស ឬស្ត្រី ដែលពុំអាចបង្កើតកូន ហើយក្នុងហ្វូងសត្វរបស់អ្នក ក៏គ្មានសត្វដែលពុំអាចបង្កើតកូនដែរ
15
អុលឡោះតាអាឡា នឹងកំចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ទ្រង់មិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែទ្រង់ឲ្យជំងឺទាំងនោះ កើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។
16
អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់មកក្នុងកណ្តាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ព្រោះជាអន្ទាក់ សម្រាប់អ្នករាល់គ្នា»។
17
«មិនត្រូវរិះគិតក្នុងចិត្តថា “ប្រជាជាតិទាំងនោះមានចំនួនច្រើនជាងខ្ញុំ តើធ្វើដូចម្តេចឲ្យខ្ញុំអាចបណ្តេញពួកគេចេញពីទឹកដីនេះបាន?”
18
កុំខ្លាចពួកគេឡើយ តែត្រូវនឹកគិតអំពីហេតុការណ៍ដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានប្រព្រឹត្តចំពោះស្តេចហ្វៀរ៉អ៊ូន និងអ្នកស្រុកអេស៊ីបទាំងមូល។
19
អ្នកឃើញស្រាប់ហើយថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យ ព្រមទាំងអំណាច និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។
20
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងចាត់សត្វឪម៉ាល់ ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន ឲ្យវិនាសសូន្យនៅមុខអ្នក។
21
កុំភ័យខ្លាចពួកគេឡើយ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅជាមួយអ្នក អុលឡោះជាម្ចាស់ដ៏ឧត្តម គួរឲ្យស្ញែងខ្លាច។
22
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដេញកំចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្តងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។
23
ប៉ុន្តែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រគល់ពួកគេមកក្នុងអំណាចអ្នក ទ្រង់ធ្វើឲ្យពួកគេភ័យតក់ស្លុត ហើយវិនាសសូន្យទាំងស្រុង។
24
អុលឡោះនឹងប្រគល់ស្តេចរបស់ពួកគេ មកក្នុងកណ្តាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្តេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេឲ្យវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកបានទេ។
25
ត្រូវដុតកំទេចរូបព្រះរបស់ពួកគេ ដោយឥតនឹកស្តាយមាសប្រាក់ ដែលស្ថិតនៅលើរូបទាំងនោះឡើយ។ កុំទុកវត្ថុទាំងនោះឲ្យសោះ ក្រែងលោវាក្លាយទៅជាអន្ទាក់ដល់អ្នក ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ស្អប់វត្ថុទាំងនោះណាស់។
26
មិនត្រូវយករូបព្រះក្លែងក្លាយចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងលោអ្នកត្រូវវិនាសទាំងស្រុងដូចរូបទាំងនោះដែរ។ ត្រូវចាត់ទុករបស់ទាំងនោះជាវត្ថុដ៏ចង្រៃគួរស្អប់ខ្ពើម ដ្បិតជាវត្ថុដែលត្រូវបំផ្លាញជូនផ្តាច់ដល់ អុលឡោះតាអាឡា »។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34