bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 23
Deuteronomy 23
Khmer 2014 (អាល់គីតាប)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 24 →
1
«អ្នកដែលបែកពងលឹង្គ ឬត្រូវគេកាត់លឹង្គ មិនអាចចូលរួមក្នុងក្រុមជំអះរបស់ អុលឡោះតាអាឡា បានឡើយ។
2
កូនឥតខាន់ស្លា មិនអាចចូលរួមក្នុងក្រុមជំអះរបស់ អុលឡោះតាអាឡា បានទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំអះរបស់ អុលឡោះតាអាឡា បានដែរ។
3
ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់ អុលឡោះតាអាឡា បានទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំអះរបស់ អុលឡោះតាអាឡា បានដែរ។
4
ត្រូវធ្វើដូច្នេះរហូតតទៅ ដ្បិតនៅពេលដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ពួកគេពុំបានយកអាហារ ឬទឹកមកទទួលអ្នករាល់គ្នានៅតាមផ្លូវទេ តែពួកគេបែរជាសូកបាឡាម ជាកូនរបស់លោកបេអរ អ្នកស្រុកមេសូប៉ូតាមា ឲ្យដាក់បណ្តាសាអ្នករាល់គ្នាទៅវិញ។
5
ប៉ុន្តែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនព្រមធ្វើតាមពាក្យរបស់បាឡាមទេ គឺទ្រង់បានប្តូរបណ្តាសាឲ្យប្រែទៅជាពរដល់អ្នកវិញ ដ្បិតទ្រង់ស្រឡាញ់អ្នក។
6
ដូច្នេះ ដរាបណាអ្នកនៅមានជីវិត មិនបាច់គិតគូរដល់សេចក្តីសុខ ឬសុភមង្គលរបស់ជាតិសាសន៍ទាំងពីរនេះទេ។
7
កុំស្អប់ខ្ពើមជនជាតិអេដុមឡើយ ដ្បិតពួកគេជាបងប្អូនបង្កើតរបស់អ្នក ហើយក៏កុំស្អប់ខ្ពើមជនជាតិអេស៊ីបដែរ ដ្បិតអ្នកធ្លាប់រស់នៅក្នុងស្រុករបស់គេ។
8
កូនចៅរបស់ពួកគេនៅជំនាន់ទីបី អាចចូលរួមក្នុងក្រុមជំអះរបស់ អុលឡោះតាអាឡា បាន»។
9
«ពេលណាអ្នកចេញទៅបោះទ័ព ធ្វើសឹកនឹងខ្មាំងសត្រូវ ចូរចៀសវាងអ្វីៗទាំងអស់ដែលនាំឲ្យសៅហ្មង។
10
ប្រសិនបើទាហានណាម្នាក់កើតហេតុភេទអ្វីនៅពេលយប់ ដែលបណ្តាលឲ្យខ្លួនទៅជាសៅហ្មង គេត្រូវតែចាកចេញពីជំរំ មិនអាចចូលទៅវិញបានឡើយ។
11
នៅពេលល្ងាច គេត្រូវធ្វើពិធីជម្រះកាយ លុះដល់ថ្ងៃលិច គេអាចចូលក្នុងជំរំវិញបាន។
12
ត្រូវរៀបចំឲ្យមានកន្លែងមួយនៅខាងក្រៅជំរំ ជាកន្លែងសម្រាប់ឲ្យអ្នកចេញទៅដោះទុក្ខសត្វ។
13
ត្រូវយកចបមួយជាប់នឹងខ្លួន ប្រើសម្រាប់ជីកដី នៅពេលណាអ្នកចេញទៅដោះទុក្ខសត្វ រួចហើយលុបដីនោះមកវិញ។
14
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកទៅជាមួយកងទ័ពរបស់អ្នក ដើម្បីការពារអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃអ្នក។ ហេតុនេះ កងទ័ពរបស់អ្នកត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យ អុលឡោះតាអាឡា មើលឃើញការអ្វីមួយមិនគប្បី ហើយចាកចេញពីអ្នក»។
15
«ប្រសិនបើមានទាសករម្នាក់រត់ចេញពីម្ចាស់របស់ខ្លួនមកជ្រកកោនជាមួយអ្នក កុំប្រគល់គេទៅក្នុងកណ្តាប់ដៃម្ចាស់វិញឡើយ។
16
គេត្រូវស្នាក់នៅជាមួយអ្នក ក្នុងក្រុមគ្រួសាររបស់អ្នក ត្រង់កន្លែងដែលគេជ្រើសរើស គឺក្នុងក្រុងណាមួយរបស់អ្នក ដែលគេពេញចិត្តស្នាក់នៅ។ មិនត្រូវជិះជាន់គេឡើយ»។
17
«មិនត្រូវឲ្យមានស្រីពេស្យា ឬប្រុសពេស្យា ក្នុងចំណោមកូនចៅអ៊ីស្រអែលឡើយ។
18
កុំនាំយកជំនូនរបស់ស្ត្រីពេស្យា ឬប្រាក់កំរៃរបស់ជនអបាយមុខ ចូលមកក្នុងដំណាក់របស់ អុលឡោះតាអាឡា ឡើយ ទោះបីគេយកមកជូន ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនពេញចិត្តនឹងជំនូនរបស់ជនទាំងពីរប្រភេទនេះទេ»។
19
«ប្រសិនបើបងប្អូនរួមជាតិរបស់អ្នកខ្ចីប្រាក់ ស្បៀងអាហារ ឬរបស់អ្វីផ្សេងទៀត កុំទាមទារឲ្យគេបង់ការប្រាក់ឡើយ។
20
អ្នកអាចទារការប្រាក់ពីជនបរទេសបាន តែកុំទារពីបងប្អូនរួមជាតិរបស់អ្នកឲ្យសោះ។ ធ្វើដូច្នេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់»។
21
«ប្រសិនបើអ្នកបន់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកអំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។
22
ប្រសិនបើអ្នកមិនបានបន់ទេ នោះអ្នកនឹងគ្មានបាបអ្វីទេ។
23
ប៉ុន្តែ បើអ្នកបន់អ្វីមួយ ចូរធ្វើតាមបំណន់ដែលអ្នកបានបន់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដោយស្ម័គ្រចិត្តនោះទៅ»។
24
«ប្រសិនបើអ្នកដើរកាត់ចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកអាចបេះផ្លែបរិភោគតាមចិត្ត រហូតដល់ឆ្អែត តែអ្នកមិនអាចបេះដាក់ថង់យកទៅជាមួយបានឡើយ។
25
ពេលណាអ្នកដើរកាត់ស្រែរបស់អ្នកដទៃ អ្នកអាចយកដៃបូតកួរស្រូវបាន តែអ្នកមិនអាចយកកណ្តៀវមកច្រូតស្រូវរបស់គេឡើយ»។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34