bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 29
Deuteronomy 29
Khmer 2014 (អាល់គីតាប)
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 30 →
1
ម៉ូសាកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ហើយនិយាយថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវហេតុការណ៍ទាំងប៉ុន្មានដែល អុលឡោះតាអាឡា ធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងមន្ត្រី ព្រមទាំងប្រជារាស្ត្រទាំងអស់នៅស្រុកអេស៊ីប។
2
អ្នករាល់គ្នាបានឃើញទ្រង់ដាក់ទោសពួកគេ យ៉ាងធ្ងន់ធ្ងរ ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យដ៏ធំៗរបស់អុលឡោះ។
3
ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ អុលឡោះតាអាឡា ពុំទាន់ប្រទានឲ្យអ្នករាល់គ្នាមានចិត្តដែលអាចស្វែងយល់ មានភ្នែកដែលអាចមើលឃើញ ហើយមានត្រចៀក ដែលអាចស្តាប់ឮទេ។
4
“យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនដែលរេចរិល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។
5
អ្នករាល់គ្នាមិនបានបរិភោគនំបុ័ង អ្នករាល់គ្នាមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា យើងពិតជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាមែន”។
6
ពេលអ្នករាល់គ្នាមកដល់ទីនេះ ស៊ីហុនជាស្តេចក្រុងហែសបូន និងអុកជាស្តេចស្រុកបាសាន បានលើកទ័ពចេញមកវាយប្រហារពួកយើង តែពួកយើងយកជ័យជំនះលើពួកគេ។
7
ពួកយើងដណ្តើមយកបានស្រុករបស់ពួកគេ ហើយប្រគល់ស្រុកនេះទៅឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទុកជាចំណែកមត៌ក។
8
ដូច្នេះអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្តីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលជោគជ័យ ក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ។
9
ថ្ងៃនេះ អ្នកទាំងអស់គ្នាចូលមកជិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមានទាំងមេដឹកនាំ មានទាំងកុលសម្ព័ន្ធ ក្រុមអះលីជំអះ ពួកមេទ័ពប្រុសៗទាំងអស់
10
រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុស រហូតដល់អ្នករែកទឹក។
11
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកចងសម្ពន្ធមេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធមេត្រីនេះដោយសច្ចាថានឹងអនុវត្តតាម។
12
ធ្វើដូច្នេះអ្នកនឹងទៅជាប្រជារាស្ត្ររបស់អុលឡោះ ហើយទ្រង់ធ្វើជាម្ចាស់របស់អ្នក ដូចទ្រង់មានបន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក។
13
អុលឡោះតាអាឡា មិនគ្រាន់តែចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ
14
គឺអុលឡោះចងជាមួយអស់អ្នក ដែលមានមុខជាមួយពួកយើង នៅចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់យើង នៅទីនេះ ក្នុងថ្ងៃនេះ ព្រមទាំងអស់អ្នកដែលមិនទាន់កើតដែរ។
15
អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងស្រុកអេស៊ីបរបៀបណា ហើយយើងឆ្លងកាត់ស្រុករបស់ប្រជាជាតិទាំងឡាយរបៀបណា។
16
អ្នករាល់គ្នាបានឃើញព្រះដ៏គួរស្អប់ខ្ពើម ជារូបបដិមាករធ្វើពីឈើ និងពីថ្ម ឬពីប្រាក់ និងមាសនៅក្នុងស្រុករបស់ពួកគេ។
17
ដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាទោះបីប្រុសក្តី ស្ត្រីក្តី ឬអំបូរណាមួយ ឬកុលសម្ព័ន្ធណាមួយក្តី បែរចិត្តចេញពី អុលឡោះតាអាឡា ជាម្ចាស់របស់យើង នៅថ្ងៃនេះ ទៅគោរពថ្វាយបង្គំព្រះនានារបស់ប្រជាជាតិទាំងនោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ក្លាយទៅជាប្ញសគល់ដែលបង្កជាតិពុលល្វីងជូរចត់ឡើយ។
18
ក្រោយពីបានឮពាក្យសច្ចាដ៏ឱឡារឹកនេះហើយ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអំនួតពោលថា “ទោះបីខ្ញុំធ្វើតាមអំពើចិត្តរបស់ខ្ញុំក្តី ខ្ញុំនៅតែមានសេចក្តីសុខជានិច្ច”។ គំនិតដូច្នេះនឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
19
អុលឡោះតាអាឡា មិនពេញចិត្តអត់ទោសឲ្យមនុស្សបែបនេះទេ ផ្ទុយទៅវិញ កំហឹង និងសេចក្តីប្រច័ណ្ឌរបស់ អុលឡោះតាអាឡា មុខជាឆាបឆេះគេ បណ្តាសាទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះក៏នឹងកើតមានដល់គេ ហើយ អុលឡោះតាអាឡា នឹងលុបបំបាត់ឈ្មោះគេពីផែនដីនេះ។
20
អុលឡោះតាអាឡា នឹងដកអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ដើម្បីឲ្យរងទុក្ខវេទនាស្របតាមបណ្តាសាទាំងប៉ុន្មាននៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនៃហ៊ូកុំនេះ។
21
កូនចៅរបស់អ្នករាល់គ្នា ដែលកើតនៅជំនាន់ក្រោយ ព្រមទាំងជនបរទេសមកពីស្រុកឆ្ងាយ មុខជាឃើញគ្រោះកាច និងជំងឺផ្សេងៗដែល អុលឡោះតាអាឡា ធ្វើឲ្យកើតមានចំពោះស្រុកនេះ ពួកគេនឹងពោលថា:
22
“ស្រុកទាំងមូលនឹងត្រូវឆាបឆេះ ហើយមានតែស្ពាន់ធ័រ និងអំបិល គ្មាននរណាអាចសាបព្រោះ គ្មានដំណាំអ្វីដុះ សូម្បីតែស្មៅក៏គ្មានផង គឺស្រុកនោះប្រៀបដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ដែល អុលឡោះតាអាឡា បំផ្លាញ ដោយសារកំហឹងដ៏ខ្លាំងក្លា”។
23
ប្រជាជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជា អុលឡោះតាអាឡា ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាទ្រង់ខឹងយ៉ាងខ្លាំងបែបនេះ?”។
24
គេនឹងឆ្លើយវិញថា “មកពីពួកគេបោះបង់ចោលសម្ពន្ធមេត្រី ដែល អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ បានចងជាមួយពួកគេ នៅពេលដែលទ្រង់នាំពួកគេចាកចេញពីស្រុកអេស៊ីប។
25
ពួកគេនាំគ្នាទៅគោរពបម្រើព្រះដទៃ ហើយថែមទាំងក្រាបថ្វាយបង្គំព្រះទាំងនោះទៀតផង គឺព្រះដែលពួកគេពុំស្គាល់ ហើយ អុលឡោះតាអាឡា ក៏ពុំបានអនុញ្ញាតឲ្យពួកគេថ្វាយបង្គំដែរ។
26
ហេតុនេះហើយបានជា អុលឡោះតាអាឡា ខឹងយ៉ាងខ្លាំងទាស់នឹងស្រុកនេះ។ អុលឡោះធ្វើឲ្យបណ្តាសាទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបនេះ កើតមានដល់ពួកគេ។
27
អុលឡោះតាអាឡា ដកពួកគេចេញពីទឹកដីរបស់ខ្លួន ដោយចិត្តខឹងយ៉ាងខ្លាំងបំផុត ហើយទ្រង់យកពួកគេទៅបោះចោលនៅស្រុកមួយផ្សេងទៀត រហូតមកដល់សព្វថ្ងៃ។
28
មានតែ អុលឡោះតាអាឡា ជាម្ចាស់របស់យើងប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដ៏លាក់កំបាំង។ ទ្រង់បើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តរៀងទៅ ស្គាល់អ្វីៗដែលទ្រង់សំដែង ដើម្បីឲ្យយើងប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគិតាបនៃហ៊ូកុំនេះ»។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
Recommended Reading
Commentary
Deuteronomy Commentaries
→
Devotional
Deuteronomy Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→