bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 2
Deuteronomy 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 3 →
1
បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រក្រហមដូច អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើង ក្នុងតំបន់ភ្នំសៀរ ជាច្រើនថ្ងៃ»។
2
« អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា
3
“អ្នករាល់គ្នាស្ថិតនៅក្នុងតំបន់ភ្នំនេះយូរហើយ ដូច្នេះ ចូរចេញដំណើរតម្រង់ទៅទិសខាងជើង។
4
ចូរបង្គាប់ប្រជាជនថា: អ្នករាល់គ្នាត្រូវដើរកាត់តាមទឹកដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលរស់នៅតំបន់សៀរ។ ពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា ក៏ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នខ្លួន។
5
កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេឲ្យអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនឲ្យដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវកាន់កាប់។
6
ត្រូវយកប្រាក់ទិញម្ហូបអាហារពីពួកគេមកបរិភោគ ហើយសូម្បីតែទឹកដែលអ្នករាល់គ្នាផឹក ក៏ត្រូវបង់ប្រាក់ដែរ
7
ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ទ្រង់តាមថែរក្សាអ្នកក្នុងពេលអ្នកធ្វើដំណើរ នៅវាលរហោស្ថានដ៏ធំនេះ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
8
ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេសស៊ាន–គេប៊ើរ ដែរ។ បន្ទាប់មក ពួកយើងប្តូរទិស ចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។
9
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា: “មិនត្រូវវាយលុកស្រុកម៉ូអាប់ឡើយ កុំធ្វើសឹកសង្គ្រាមជាមួយពួកគេឲ្យសោះ ដ្បិតយើងមិនប្រគល់ស្រុករបស់គេឲ្យអ្នក ទុកជាកម្មសិទ្ធិទេ។ យើងបានប្រគល់ក្រុងអើរ ឲ្យកូនចៅរបស់ឡូតទុកជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
10
ពីមុនជនជាតិអេមីមរស់នៅក្នុងស្រុកនោះ ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗដូចជនជាតិអណាក់ដែរ។
11
អ្នកឯទៀតៗចាត់ទុកពួកនោះ ជាជនជាតិរេផែម ដូចជនជាតិអណាក់ដែរ។ ក៏ប៉ុន្តែ ជនជាតិម៉ូអាប់ហៅពួកគេថាជនជាតិអេមីម។
12
ពីមុន ជនជាតិហូរីរស់នៅស្រុកសៀរ តែកូនចៅរបស់លោកអេសាវបានដេញពួកគេចេញពីស្រុកនោះ ព្រមទាំងកំទេចពួកគេចោល ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ ដូចជនជាតិអ៊ីស្រអែលចាប់យកស្រុក ដែល អុលឡោះតាអាឡា ប្រទានឲ្យ ដោយដេញអ្នកស្រុកនោះចេញពីស្រុកដែរ។
13
“ឥឡូវនេះ ចូរក្រោកឡើង នាំគ្នាឆ្លងកាត់ជ្រោះសេរេដ”។ ពួកយើងក៏ឆ្លងកាត់ជ្រោះសេរេដ។
14
ចាប់ពីពេលដែលពួកយើងធ្វើដំណើរពីកាដេស–បារណា មកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម នៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូច អុលឡោះតាអាឡា មានបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។
15
អុលឡោះតាអាឡា បានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។
16
ពេលអស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម បានស្លាប់បាត់អស់ពីចំណោមជនជាតិអ៊ីស្រអែល
17
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា:
18
“ថ្ងៃនេះ អ្នកត្រូវឆ្លងកាត់ព្រំដែនស្រុកម៉ូអាប់ ហើយឆ្លងកាត់ក្រុងអើរ
19
ឆ្ពោះទៅកាន់ស្រុកអាំម៉ូន។ ប៉ុន្តែ កុំវាយលុកពួកគេ កុំធ្វើសឹកជាមួយពួកគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកអាំម៉ូនឲ្យអ្នក ធ្វើជាកម្មសិទ្ធិទេ។ យើងបានប្រគល់ស្រុកនោះឲ្យកូនចៅរបស់ឡូត ធ្វើជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
20
គេក៏ចាត់ទុកតំបន់នោះថា ជាស្រុករបស់ជនជាតិរេផែមដែរ។ ពីមុន ជនជាតិរេផែមរស់នៅក្នុងស្រុកនោះ ហើយជនជាតិអាំម៉ូនហៅពួកគេថាជនជាតិសាំស៊ូមីម។
21
ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗ ដូចជនជាតិអណាក់។ អុលឡោះតាអាឡា បានកំទេចពួកគេនៅចំពោះមុខជនជាតិអាំម៉ូន។ ជនជាតិអាំម៉ូនបានបណ្តេញពួកគេចេញពីស្រុកនោះ ហើយតាំងទីលំនៅជំនួសពួកគេ។
22
អុលឡោះតាអាឡា ធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺទ្រង់បានកំទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្តេញពួកគេចេញ ហើយតាំងទីលំនៅ នៅក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។
23
ជនជាតិអាវីមដែលរស់នៅតាមភូមិនានា រហូតដល់ក្រុងកាសា បានត្រូវជនជាតិកាប់ថោរ ចេញមកពីស្រុកកាប់ថោរ កំទេចអស់ ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ។
24
“ចូរក្រោកឡើង នាំគ្នាចេញដំណើរ ហើយឆ្លងកាត់ស្ទឹងអើណូន។ មើល៍ យើងបានប្រគល់ស៊ីហុនជាជនជាតិអាម៉ូរី និងជាស្តេចក្រុងហែសបូន ព្រមទាំងទឹកដីរបស់គេ មកក្នុងកណ្តាប់ដៃរបស់អ្នកហើយ។ ចូររៀបចំទ័ពវាយលុកស្រុកគេឥឡូវនេះ ហើយកាន់កាប់ស្រុកនោះចុះ!
25
ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
26
«ខ្ញុំបានចាត់អ្នកនាំសារ ពីវាលរហោស្ថានក្តេម៉ូត ឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចក្រុងហែសបូន ដើម្បីជម្រាបស្តេចដោយសំរួល គឺខ្ញុំឲ្យគេប្រាប់ថា:
27
“យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ស្តេច យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្តាំ ឬទៅឆ្វេងទេ។
28
បើស្តេចផ្គត់ផ្គង់ម្ហូបអាហារ និងទឹកដល់យើងខ្ញុំបរិភោគ យើងខ្ញុំនឹងបង់ប្រាក់ជូនស្តេច យើងខ្ញុំសូមដើរកាត់ស្រុករបស់ស្តេច តែប៉ុណ្ណោះ។
29
កូនចៅលោកអេសាវ ដែលរស់នៅស្រុកសៀរបានអនុញ្ញតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេ ហើយជនជាតិម៉ូអាប់ ដែលរស់នៅក្រុងអើរ ក៏បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេដែរ។ ហេតុនេះ សូមស្តេចមេត្តាអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ស្តេច រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែល អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំប្រទានឲ្យយើងខ្ញុំនោះផង”។
30
ប៉ុន្តែ ស្តេចស៊ីហុនជាស្តេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះ អុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ធ្វើឲ្យស្តេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
31
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្តាប់ដៃរបស់អ្នក ឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះ ឥឡូវនេះចុះ”។
32
ស្តេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។
33
អុលឡោះតាអាឡា ជាម្ចាស់នៃយើង បានប្រគល់ស្តេចនោះមកក្នុងកណ្តាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្តេចស៊ីហុន និងបុត្ររបស់ស្តេច ព្រមទាំងកងទ័ពទាំងមូល។
34
នៅគ្រានោះ ពួកយើងដណ្តើមយកបាន ក្រុងទាំងប៉ុន្មានរបស់ស្តេចស៊ីហុន ហើយកំទេចពួកគេ ទាំងប្រុសទាំងស្រី និងក្មេងជូនផ្តាច់ដល់ អុលឡោះតាអាឡា ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
35
ពួកយើងរឹបអូសតែហ្វូងសត្វ និងទ្រព្យសម្បត្តិពីក្រុងនានាដែលពួកយើងដណ្តើមយកបានប៉ុណ្ណោះ។
36
ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងបានឡើយ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់នៃយើងប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។
37
ប៉ុន្តែ ពួកយើងមិនបានចូលទៅជិតស្រុករបស់ជនជាតិអាំម៉ូន ឬក្រុងទាំងប៉ុន្មាននៅតាមមាត់ស្ទឹងយ៉ាបុក ឬក្រុងទាំងប៉ុន្មាននៅតាមតំបន់ភ្នំ និងក្រុងឯទៀតៗដែល អុលឡោះតាអាឡា ជាម្ចាស់នៃយើង បានហាមឃាត់នោះឡើយ»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34