bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 26
Deuteronomy 26
Khmer 2014 (អាល់គីតាប)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 27 →
1
«ពេលណាអ្នកចូលទៅក្នុងស្រុកដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យជាកេរមត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ
2
ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ជ្រើសរើសទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។
3
អ្នកត្រូវទៅជួបអ៊ីមុាំដែលបំពេញមុខងារនៅគ្រានោះ ជម្រាបគាត់ដូចតទៅ: “ថ្ងៃនេះ ខ្ញុំសូមប្រកាស នៅចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកថា ខ្ញុំបានចូលមកដល់ទឹកដី ដែលទ្រង់សន្យាជាមួយបុព្វបុរសរបស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។
4
អ៊ីមុាំនឹងទទួលល្អីពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។
5
ពេលនោះ អ្នកត្រូវពោលទៀតថា: “បុព្វបុរសរបស់ខ្ញុំជាពនេចរ ជាតិអើរ៉ាម លោកបានទៅស្នាក់នៅស្រុកអេស៊ីប ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។ នៅទីនោះ យើងខ្ញុំក្លាយជាប្រជាជាតិមួយដ៏ធំខ្លាំងពូកែ និងមានគ្នាច្រើន។
6
ជនជាតិអេស៊ីបបានធ្វើបាប និងសង្កត់សង្កិនយើងខ្ញុំ ពួកគេប្រើយើងខ្ញុំឲ្យធ្វើការជាទាសករ។
7
យើងខ្ញុំក៏ស្រែកអង្វរ អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើងខ្ញុំ អុលឡោះតាអាឡា ទ្រង់ឮពាក្យរបស់យើងខ្ញុំ ទ្រង់មើលឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។
8
អុលឡោះតាអាឡា បាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីប ដោយអំណាច និងតេជានុភាពដ៏ខ្លាំងពូកែ ទ្រង់សំដែងមហិទ្ធិប្ញទ្ធិគួរស្ញែងខ្លាច ព្រមទាំងទីសំគាល់ និងការអស្ចារ្យផ្សេងៗ។
9
ទ្រង់នាំយើងខ្ញុំមកដល់ទីនេះ ហើយប្រទានស្រុកដ៏សម្បូណ៌សប្បាយឲ្យយើងខ្ញុំ។
10
ហេតុនេះ អុលឡោះតាអាឡា អើយ ខ្ញុំសូមនាំយកផលដំបូងពីដីដែលទ្រង់ប្រទានមកខ្ញុំ”។ ត្រូវតម្កល់ជំនូននោះនៅចំពោះមុខ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយក្រាបថ្វាយបង្គំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។
11
បន្ទាប់មក ត្រូវជប់លៀងយ៉ាងសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នក ព្រោះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានភោគផលទាំងប៉ុន្មាន មកឲ្យអ្នក និងគ្រួសាររបស់អ្នក»។
12
«នៅឆ្នាំទីបី ជាឆ្នាំដែលត្រូវជូនជំនូនមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់ជំនូននោះទៅឲ្យពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីឲ្យពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។
13
ពេលនោះអ្នកត្រូវជម្រាប អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកថា: “អ្វីៗដែលខ្ញុំញែកជូនទ្រង់ ខ្ញុំបានយកចេញពីផ្ទះរបស់ខ្ញុំ ប្រគល់ទៅឲ្យពួកលេវី ជនបរទេសក្មេងកំព្រា និងស្ត្រីមេម៉ាយ ស្របតាមបទបញ្ជាទាំងអស់ ដែលទ្រង់បង្គាប់មកខ្ញុំ គឺខ្ញុំពុំបានប្រព្រឹត្តបំពាន ឬភ្លេចបទបញ្ជាណាមួយរបស់អុលឡោះឡើយ។
14
នៅពេលខ្ញុំកាន់ទុក្ខ ខ្ញុំពុំបានបរិភោគជំនូនមួយភាគដប់នេះទេ។ ខ្ញុំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ខ្ញុំបានធ្វើតាមពាក្យរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ខ្ញុំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលទ្រង់បានបង្គាប់មកខ្ញុំ។
15
អុលឡោះតាអាឡា អើយ! សូមមើលពីសូរ៉កា ជាដំណាក់ដ៏វិសុទ្ធរបស់ទ្រង់ ហើយប្រទានពរដល់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ និងប្រទានពរដល់ទឹកដីដែលទ្រង់ប្រទានមកយើងខ្ញុំ ស្របតាមពាក្យដែលទ្រង់បានសន្យា ជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ”»។
16
«ថ្ងៃនេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបង្គាប់ឲ្យអ្នកប្រតិបត្តិតាមហ៊ូកុំទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឲ្យអស់ពីចិត្ត អស់ពីគំនិត។
17
ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ទ្រង់ គោរពហ៊ូកុំ បទបញ្ជាទាំងឡាយរបស់ទ្រង់ ព្រមទាំងស្តាប់បង្គាប់ទ្រង់ទៀតផង។
18
ថ្ងៃនេះ អុលឡោះតាអាឡា យល់ព្រមទទួលអ្នកជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ដូចអុលឡោះមានបន្ទូលប្រាប់អ្នក ហើយអ្នកត្រូវប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះ។
19
អុលឡោះនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេ ក្នុងចំណោមប្រជាជាតិទាំងអស់ដែលទ្រង់បានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធសម្រាប់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដូចទ្រង់មានបន្ទូលទុក»។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34