bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 33
Deuteronomy 33
Khmer 2014 (អាល់គីតាប)
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 34 →
1
មុនពេលស្លាប់ ម៉ូសា ជាអ្នកជំនិតរបស់ អុលឡោះតាអាឡា ឲ្យពរជនជាតិអ៊ីស្រអែលដូចតទៅ៖
2
« អុលឡោះតាអាឡា មកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
3
អុលឡោះតាអាឡា ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់រក្សាប្រជាជនបរិសុទ្ធរបស់ទ្រង់ ពួកគេក្រាបដល់ដី ដើម្បីទទួលបន្ទូលរបស់ទ្រង់។
4
ហ៊ូកុំដែលម៉ូសាប្រគល់ឲ្យពួកយើង ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅយ៉ាកកូប។
5
នៅពេលដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល និងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រអែល ជួបជុំគ្នា ពួកគេទទួលស្គាល់ អុលឡោះតាអាឡា ជាស្តេចរបស់ពួកគេ។
6
សូមឲ្យរូបេនមានជីវិត ឥតស្លាប់ឡើយ ហើយឲ្យគេកើនចំនួនច្រើនឡើង!។
7
ចំណែកឯកុលសម្ព័ន្ធយូដាវិញ គាត់ថ្លែងថា: អុលឡោះតាអាឡា ជាម្ចាស់អើយ សូមទ្រង់ស្តាប់ពាក្យរបស់យូដា សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន ហើយសូមទ្រង់ជួយយូដា ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។
8
ចំពោះកុលសម្ព័ន្ធលេវី គាត់ថ្លែងថា: អុលឡោះបានប្រគល់ធូមីម និងយូរីម ទៅឲ្យកូនចៅលេវី ជាអ្នកដែលស្មោះត្រង់នឹងទ្រង់ បន្ទាប់ពីទ្រង់បានល្បងលពួកគេនៅម៉ាសា ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។
9
ពួកលេវីស្រឡាញ់អុលឡោះជាងឪពុកម្តាយ បងប្អូន និងកូនចៅរបស់ខ្លួនទៅទៀត ដ្បិតពួកគេកាន់តាមបន្ទូលរបស់ទ្រង់ ហើយរក្សាសម្ពន្ធមេត្រីរបស់ទ្រង់។
10
ពួកគេបង្រៀនហ៊ូកុំរបស់អុលឡោះ ដល់កូនចៅយ៉ាកកូប ពួកគេបង្រៀនហ៊ូកុំរបស់ទ្រង់ ដល់កូនចៅអ៊ីស្រអែល ពួកគេដុតគ្រឿងក្រអូបជូនទ្រង់ ហើយជូនជំនូនទាំងមូលនៅលើអាសនៈរបស់ទ្រង់។
11
ឱ អុលឡោះតាអាឡា ជាម្ចាស់អើយ សូមប្រទានឲ្យពួកគេមានកម្លាំង សូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។ សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេ សូមឲ្យអស់អ្នកដែលស្អប់ពួកគេ ត្រូវបរាជ័យ ងើបលែងរួច!។
12
ចំពោះកូនចៅពុនយ៉ាមីន គាត់ថ្លែងថា: អុលឡោះតាអាឡា ស្រឡាញ់ពុនយ៉ាមីនណាស់ គេនៅជាមួយទ្រង់យ៉ាងកក់ក្តៅ អុលឡោះតាអាឡា ការពារគេជានិច្ច ហើយទ្រង់នៅជាមួយគេ។
13
ចំពោះកូនចៅរបស់យូសុះ ម៉ូសាថ្លែងថា: អុលឡោះតាអាឡា នឹងប្រទានពរដល់ស្រុករបស់គេ ភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃ ហើយទឹកក៏ផុសចេញពីក្នុងដីមក ស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
14
កំដៅថ្ងៃធ្វើឲ្យដំណាំដុះឡើង បង្កើតភោគផលយ៉ាងច្រើន រៀងរាល់ខែ។
15
ស្រុករបស់គេមានភ្នំជុំជិត ធ្វើឲ្យដីមានជីជាតិល្អគ្រប់ពេលវេលា។
16
ទឹកដីរបស់គេសម្បូណ៌ទៅដោយភោគទ្រព្យធម្មជាតិ។ សូមទ្រង់ដែលនៅក្នុងគុម្ពោត សន្តោសដល់កូនចៅយូសុះ ដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។
17
កុលសម្ព័ន្ធយូសុះប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។
18
ចំពោះកូនចៅសាប់យូឡូន គាត់ថ្លែងថា: សាប់យូឡូនអើយ ចូរសប្បាយរីករាយ នៅពេលអ្នកចេញទៅច្បាំង! រីឯអ៊ីសាខាវិញ ចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក!
19
ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះពួកគេនឹងធ្វើគូរបានដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។
20
ចំពោះកូនចៅកាដ គាត់ថ្លែងថា: សូមលើកតម្កើង អុលឡោះតាអាឡា ដែលប្រទាន ឲ្យកាដមានទឹកដីទូលំទូលាយ! កាដសំងំ ដូចសិង្ហញីសំងំចាំចាប់រំពា ដោយហែកពីចុងជើងរហូតដល់ក្បាល។
21
កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក ជាចំណែកសម្រាប់មេដឹកនាំកាដដើរនៅមុខប្រជាជន គេបានសម្រេចតាមគម្រោងការរបស់ អុលឡោះតាអាឡា ហើយប្រព្រឹត្តចំពោះអ៊ីស្រអែល តាមហ៊ូកុំរបស់ទ្រង់។
22
ចំពោះកូនចៅដាន់ គាត់ថ្លែងថា: ដាន់ប្រៀបបាននឹងសិង្ហស្ទាវ ដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។
23
ចំពោះកូនចៅណែបថាលី គាត់ថ្លែងថា: ណែបថាលីទទួលការសន្តោស និងពរដ៏លើសលប់ពី អុលឡោះតាអាឡា ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច និងទិសខាងត្បូងចុះ!។
24
ចំពោះកូនចៅអេស៊ើរ គាត់ថ្លែងថា: សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោម កូនចៅយ៉ាកកូប! សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ ហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។
25
រនុកទ្វារធ្វើអំពីដែក និងលង្ហិន ផ្តល់សន្តិសុខឲ្យអេស៊ើរ សូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរ ដូចអាយុជីវិតរបស់គេដែរ!។
26
អ៊ីស្រអែលអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងអុលឡោះជាម្ចាស់របស់អ្នកបានឡើយ ទ្រង់ឆ្លងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយនៅយ៉ាងរុងរឿងលើពពក។
27
អុលឡោះជាជំរករបស់អ្នក តាំងពីដើមរៀងមក ដៃរបស់ទ្រង់ទ្រអ្នកជានិច្ច ទ្រង់ដេញខ្មាំងសត្រូវចេញពីមុខអ្នក ហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
28
អ៊ីស្រអែលរស់នៅយ៉ាងសុខសាន្ត កូនចៅរបស់យ៉ាកកូបស្ថិតនៅដាច់ពីគេ នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ ស្រូវ និងស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើមធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។
29
អ៊ីស្រអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែល អុលឡោះតាអាឡា សង្គ្រោះ ដូចទ្រង់សង្គ្រោះអ្នកឡើយ ទ្រង់ជាខែលការពារអ្នក និងជាដាវ ដែលផ្តល់ឲ្យអ្នកមានជ័យជំនះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កំទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ។
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
Recommended Reading
Commentary
Deuteronomy Commentaries
→
Devotional
Deuteronomy Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→