bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 34
Deuteronomy 34
Khmer 2014 (អាល់គីតាប)
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
1
ម៉ូសាឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីស្កា ដែលស្ថិតនៅទល់មុខក្រុងយេរីខូ។ អុលឡោះតាអាឡា បានបង្ហាញឲ្យគាត់ឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់
2
ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌីទែរ៉ាណេ
3
តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើរ រហូតដល់ក្រុងសូអារ។
4
អុលឡោះតាអាឡា មានបន្ទូលមកគាត់ថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ចំពោះអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបថា “យើងនឹងប្រគល់ស្រុកនេះ ឲ្យពូជពង្សរបស់អ្នក”។ យើងបង្ហាញឲ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។
5
ម៉ូសា ជាអ្នកបម្រើ អុលឡោះតាអាឡា បានស្លាប់នៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់ ស្របតាមបន្ទូលរបស់ អុលឡោះតាអាឡា ។
6
អុលឡោះតាអាឡា បញ្ចុះសពគាត់នៅជ្រលងភ្នំ ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអ៊រ។ រហូតមកទល់សព្វថ្ងៃនេះពុំមាននរណាម្នាក់ស្គាល់ផ្នូររបស់គាត់ឡើយ។
7
ពេលម៉ូសាស្លាប់នោះ គាត់មានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកគាត់មិនអន់ទេ រីឯកម្លាំងរបស់គាត់ ក៏មិនចុះអន់ថយដែរ។
8
ជនជាតិអ៊ីស្រអែលនាំគ្នាកាន់ទុក្ខម៉ូសា អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខគាត់រហូតទាល់តែផុតកំណត់ ពេលសាមសិបថ្ងៃនោះ។
9
យ៉ូស្វេ ជាកូនរបស់លោកនូន ពោរពេញដោយប្រាជ្ញាញាណ ដ្បិតម៉ូសាបានដាក់ដៃលើគាត់។ ជនជាតិអ៊ីស្រអែលនាំគ្នាស្តាប់បង្គាប់យ៉ូស្វេ ដោយធ្វើតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា។
10
នៅស្រុកអ៊ីស្រអែលពុំដែលមានណាពីណាម្នាក់ ដូចម៉ូសាទេ គឺ អុលឡោះតាអាឡា មានបន្ទូលជាមួយគាត់ មុខទល់នឹងមុខ។
11
គ្មាននរណាម្នាក់សំដែងទីសំគាល់ និងការអស្ចារ្យដូច អុលឡោះតាអាឡា ចាត់គាត់ ឲ្យទៅសំដែង នៅស្រុកអេស៊ីបប្រឆាំងនឹងស្តេចហ្វៀរ៉អ៊ូន ព្រមទាំងអ្នកបម្រើ និងប្រជាជនទាំងមូលនៅស្រុកនោះឡើយ
12
ហើយក៏គ្មាននរណាម្នាក់អាចសំដែងអំណាច គួរឲ្យស្ញែងខ្លាច នៅចំពោះមុខជនជាតិអ៊ីស្រអែលទាំងមូល ដូចម៉ូសាដែរ។
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34