bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 9
Deuteronomy 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 10 →
1
«អ៊ីស្រអែលអើយ ចូរស្តាប់! ថ្ងៃនេះអ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជាជាតិដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗ មានកំពែងខ្ពស់កប់ពពក។
2
ពួកគេជាប្រជាជនមាឌមាំខ្ពស់ គឺកូនចៅអណាក់ ដែលអ្នកធ្លាប់ស្គាល់ និងធ្លាប់ឮគេនិយាយថា “គ្មាននរណាអាចតទល់នឹងកូនចៅអណាក់បានឡើយ”។
3
ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅមុខអ្នក ទ្រង់ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ
4
ពេលណា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក កំចាត់ពួកគេចេញពីមុខអ្នកហើយ មិនត្រូវនឹកគិតថា អុលឡោះតាអាឡា ប្រទានស្រុកនេះឲ្យអ្នក ព្រោះតែអ្នកសុចរិតឡើយ។ អុលឡោះតាអាឡា ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត។
5
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។
6
ដូច្នេះ ចូរទទួលស្គាល់ថា អុលឡោះតាអាឡា ប្រទានទឹកដីដ៏ល្អនេះឲ្យអ្នកទុកជាកម្មសិទ្ធិ មិនមែនមកពីអ្នកសុចរិតទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស»។
7
«ចូរចងចាំ កុំឲ្យភ្លេចថា នៅវាលរហោស្ថាន អ្នកបានធ្វើឲ្យ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកខឹង គឺចាប់ពីថ្ងៃដែលអ្នកចាកចេញពីស្រុកអេស៊ីប រហូតមកដល់កន្លែងនេះ អ្នករាល់គ្នាចេះតែបះបោរប្រឆាំងនឹង អុលឡោះតាអាឡា ជានិច្ច។
8
នៅភ្នំហោរែបអ្នករាល់គ្នាបានធ្វើឲ្យ អុលឡោះតាអាឡា ខឹង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នា។
9
នៅពេលខ្ញុំឡើងទៅលើភ្នំ ដើម្បីទទួលបន្ទះថ្ម គឺបន្ទះថ្មនៃសម្ពន្ធមេត្រីដែល អុលឡោះតាអាឡា បានចងជាមួយអ្នករាល់គ្នា ខ្ញុំស្ថិតនៅលើភ្នំ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ដោយមិនបានបរិភោគអាហារ ឬទឹកទេ។
10
អុលឡោះតាអាឡា ប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយទ្រង់ផ្ទាល់ មានចែងអំពីសេចក្តីទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា មានបន្ទូលពីក្នុងភ្លើង មកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។
11
សែសិបថ្ងៃសែសិបយប់ ក្រោយពេលខ្ញុំឡើងទៅជួប អុលឡោះតាអាឡា ទ្រង់ប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រីនេះមកខ្ញុំ។
12
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ហើយចុះទៅវិញជាប្រញាប់ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបង្ហាញដល់ពួកគេដោយសិតធ្វើរូបបដិមាមួយ”។
13
អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំដូចតទៅ: “យើងបានឃើញថា ប្រជាជននេះ សុទ្ឋតែជាមនុស្សមានចិត្តរឹងរូស។
14
ចូរទុកឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះពួកគេ ឲ្យបាត់សូន្យពីផែនដី រួចយើងនឹងធ្វើឲ្យមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ”។
15
ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះមានភ្លើងពាសពេញលើភ្នំ។
16
ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែល អុលឡោះតាអាឡា បង្ហាញដល់អ្នករាល់គ្នា។
17
ខ្ញុំក៏ចាប់បន្ទះថ្មមកកាន់ក្នុងដៃទាំងពីរ ហើយបោកបន្ទះថ្មទាំងពីរនោះឲ្យបែក នៅចំពោះមុខអ្នករាល់គ្នា»។
18
«បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះ អុលឡោះតាអាឡា ។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្តាលឲ្យអុលឡោះខឹង។
19
ខ្ញុំភ័យខ្លាចជាខ្លាំង ដោយឃើញ អុលឡោះតាអាឡា ខឹងចំពោះអ្នករាល់គ្នា រហូតដល់មានបំណងបំផ្លាញអ្នករាល់គ្នា។ ប៉ុន្តែ នៅលើកនេះទៀត អុលឡោះតាអាឡា ឆ្លើយតបនឹងពាក្យទូអារអង្វររបស់ខ្ញុំ។
20
អុលឡោះតាអាឡា ខឹងនឹងហារូនយ៉ាងខ្លាំងដែរ រហូតដល់មានបំណងបំផ្លាញគាត់ទៀតផង។ នៅគ្រានោះខ្ញុំក៏ទូរអាអង្វរទ្រង់ឲ្យហារូនដែរ។
21
ខ្ញុំបានយករូបកូនគោ ដែលជាស្នាដៃនៃអំពើបាបរបស់អ្នករាល់គ្នានោះ ទៅដុតកំទេចក្នុងភ្លើងឲ្យម៉ដ្តដូចធូលីដី ហើយបោះចោលទៅក្នុងទឹកជ្រោះដែលហូរចុះពីលើភ្នំ។
22
នៅតាបេរ៉ាឃ នៅម៉ាសា និងនៅគីប្រូត–ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើឲ្យ អុលឡោះតាអាឡា ខឹងដែរ។
23
អុលឡោះតាអាឡា បង្គាប់អ្នករាល់គ្នានៅកាដែស–បារណា ថា “ចូរទៅចាប់យកទឹកដី ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាចុះ!”។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជារបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើអុលឡោះហើយពុំស្តាប់តាមសំឡេងរបស់អុលឡោះទេ។
24
តាំងពីខ្ញុំស្គាល់អ្នករាល់គ្នាមក អ្នករាល់គ្នាបះបោរប្រឆាំងនឹង អុលឡោះតាអាឡា ជានិច្ច។
25
ខ្ញុំក្រាបនៅចំពោះ អុលឡោះតាអាឡា អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតអុលឡោះមានបន្ទូលថា ទ្រង់មានបំណងបំផ្លាញអ្នករាល់គ្នា។
26
ខ្ញុំបានអង្វរ អុលឡោះតាអាឡា ថា: អុលឡោះតាអាឡា ជាម្ចាស់អើយ! សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ទ្រង់បានរំដោះពួកគេ ដោយចេស្តាដ៏រុងរឿងរបស់ទ្រង់ ទ្រង់បាននាំពួកគេចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។
27
សូមនឹកដល់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាអ្នកបម្រើរបស់អុលឡោះ។ សូមកុំដាក់ទោសប្រជាជននេះ ព្រោះតែចិត្តរឹងរូស ចិត្តអាក្រក់ ព្រមទាំងអំពើបាបរបស់ពួកគេឡើយ
28
ក្រែងលោអ្នកស្រុកអេស៊ីបពោលថា អុលឡោះតាអាឡា គ្មានអំណាចនឹងនាំប្រជាជននេះ ចូលទៅក្នុងទឹកដីសន្យាទេ ទ្រង់ស្អប់ពួកគេ បានជាទ្រង់នាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។
29
អ្នកទាំងនេះជាប្រជារាស្ត្ររបស់អុលឡោះផ្ទាល់ ទ្រង់បាននាំពួកគេចេញមកដោយប្ញទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយអំណាចរបស់ទ្រង់»។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
Recommended Reading
Commentary
Deuteronomy Commentaries
→
Devotional
Deuteronomy Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→