bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Deuteronomy 31
Deuteronomy 31
Khmer 2014 (អាល់គីតាប)
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 32 →
1
ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រអែលទាំងមូលទៀតថា៖
2
«ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។
3
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនៅមុខអ្នក ទ្រង់នឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្តើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នកដូច អុលឡោះតាអាឡា មានបន្ទូល។
4
អុលឡោះតាអាឡា នឹងកំទេចប្រជាជាតិទាំងនោះ ដូចទ្រង់បានកំទេចស៊ីហុន និងអុកជាស្តេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។
5
អុលឡោះតាអាឡា នឹងប្រគល់ប្រជាជាតិទាំងនោះ មកក្នុងកណ្តាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ តាមបញ្ជាដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។
6
ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងទៅជាមួយអ្នក។ អុលឡោះមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
7
ម៉ូសាហៅលោកយ៉ូស្វេមក ហើយនិយាយទៅកាន់គាត់ នៅចំពោះមុខប្រជាជនអ៊ីស្រអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុក ដែល អុលឡោះតាអាឡា បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដី ជាចំណែកមត៌ករបស់ពួកគេ។
8
អុលឡោះតាអាឡា ផ្ទាល់នឹងនៅមុខអ្នក ទ្រង់នៅជាមួយអ្នក ហើយទ្រង់មិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះកុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។
9
ម៉ូសាបានសរសេរហ៊ូកុំនេះប្រគល់ជូនពួកអ៊ីមុាំ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ហើយគាត់ក៏ប្រគល់ជូនអះលីជំអះទាំងអស់ នៃជនជាតិអ៊ីស្រអែលដែរ។
10
ម៉ូសាបង្គាប់ដល់ពួកគេដូចតទៅ៖ «ប្រាំពីរឆ្នាំម្តង គឺនៅឆ្នាំដែលត្រូវលុបបំណុល ក្នុងឱកាសបុណ្យជំរំ
11
ពេលជនជាតិអ៊ីស្រអែលទាំងអស់ នាំគ្នាទៅថ្វាយបង្គំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅកន្លែងដែលទ្រង់ជ្រើសរើស ចូរអានហ៊ូកុំនេះ នៅមុខជនជាតិអ៊ីស្រអែលទាំងអស់ ដើម្បីឲ្យពួកគេបានឮ។
12
ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីឲ្យពួកគេឮហ៊ូកុំនេះ ហើយរៀនគោរពកោតខ្លាច អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងហ៊ូកុំនេះ។
13
ចំណែកឯកូនចៅរបស់គេដែលពុំស្គាល់គីតាបហ៊ូកុំនេះ ក៏នឹងបានឮ ហើយរៀនគោរពកោតខ្លាច អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ក្នុងពេលអ្នករាល់គ្នា រស់នៅលើទឹកដីដែលអ្នករាល់គ្នា ត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
14
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ឥឡូវនេះ ជិតដល់ថ្ងៃដែលអ្នកត្រូវស្លាប់ហើយ។ ចូរហៅយ៉ូស្វេមក ហើយអ្នកទាំងពីរត្រូវឈរនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ យើងនឹងចេញបញ្ជាដល់យ៉ូស្វេ»។ ម៉ូសា និងលោកយ៉ូស្វេនាំគ្នាទៅឈរនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
15
ពេលនោះ អុលឡោះតាអាឡា លេចមកឲ្យអ្នកទាំងពីរឃើញក្នុងដុំពពក នៅក្នុងជំរំ។ ដុំពពកនោះស្ថិតនៅមាត់ទ្វារជំរំ។
16
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើងដោយផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។
17
នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីអុលឡោះជាម្ចាស់របស់ខ្ញុំលែងនៅជាមួយខ្ញុំ!”។
18
នៅថ្ងៃនោះ យើងលែងរវីរវល់នឹងពួកគេទាំងស្រុង ព្រោះពួកគេប្រព្រឹត្តអំពើអាក្រក់ ដោយបែរទៅគោរពព្រះឯទៀតៗ។
19
ចូរសរសេរបទចំរៀងនេះទុក ព្រមទាំងបង្រៀនជនជាតិអ៊ីស្រអែលឲ្យចេះច្រៀង ហើយឲ្យបទចំរៀងនេះធ្វើជាសាក្សីរបស់យើង ប្រឆាំងនឹងជនជាតិអ៊ីស្រអែល។
20
យើងនឹងនាំជនជាតិនេះចូលទៅក្នុងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែត បានធំធាត់ ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្តាច់សម្ពន្ធមេត្រីជាមួយយើង។
21
នៅពេលដែលមហន្តរាយ និងទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចំរៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេ ចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដីដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ យើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។
22
នៅថ្ងៃនោះម៉ូសាបានសរសេរបទចំរៀងនេះ ហើយបង្រៀនដល់កូនចៅអ៊ីស្រអែល។
23
អុលឡោះតាអាឡា បង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
24
ពេលម៉ូសាសរសេរពាក្យស្តីអំពីហ៊ូកុំនេះ ទុកក្នុងគីតាប ចប់សព្វគ្រប់ហើយ
25
គាត់បង្គាប់ពួកលេវីដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រី របស់ អុលឡោះតាអាឡា ថា៖
26
«ចូរយកហ៊ូកុំនេះ ទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ គីតាបនេះជាបន្ទាល់ទាស់នឹងអ្នក
27
ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹង អុលឡោះតាអាឡា យ៉ាងនេះទៅហើយ ចុះទំរាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត!
28
ចូរប្រមូលអះលីជំអះទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមឲ្យមកជួបខ្ញុំ ខ្ញុំនឹងឲ្យពួកគេឮពាក្យទាំងនេះ។ ខ្ញុំក៏យកមេឃ និងដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ
29
ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ អុលឡោះតាអាឡា ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា រហូតដល់បណ្តាលឲ្យទ្រង់ខឹង ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។
30
ម៉ូសាបានថ្លែងសេចក្តីទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ ឲ្យអង្គប្រជុំទាំងមូលនៃជនជាតិអ៊ីស្រអែលស្តាប់ រហូតដល់ចប់។
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34