bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 1
Leviticus 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 2 →
1
អុលឡោះតាអាឡា ត្រាស់ហៅម៉ូសា ពីក្នុងជំរំជួបអុលឡោះតាអាឡា ហើយមានបន្ទូលមកគាត់ថា៖
2
«ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាចង់យកជំនូនមកជូន អុលឡោះតាអាឡា គេអាចធ្វើគោ ឬចៀមជាជំនូនបាន។
3
ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូម អុលឡោះតាអាឡា ទទួលយក។
4
ម្ចាស់គូរបានដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានដុតជូន អុលឡោះតាអាឡា នឹងទទួលគូរបាននោះ ហើយរំដោះគាត់ឲ្យរួចពីបាប។
5
គេអារកគោនោះនៅចំពោះ អុលឡោះតាអាឡា ហើយពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកឈាមគោជូន អុលឡោះតាអាឡា ។ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
6
គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។
7
ពួកអ៊ីមុាំដែលជាកូនរបស់ហារូន យកភ្លើងដាក់នៅលើអាសនៈរួចបង្គរអុសពីលើ
8
ព្រមទាំងដាក់ដុំសាច់ក្បាល និងខ្លាញ់លើគំនរអុសដែលឆេះនៅលើអាសនៈ។
9
គេត្រូវយកទឹកលាងពោះវៀន និងជើងគោរួចអ៊ីមុាំដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
10
ប្រសិនបើគូរបាននោះ ជា ចៀម ឬពពែដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។
11
គេត្រូវអារកសត្វនៅចំពោះ អុលឡោះតាអាឡា ប៉ែកខាងជើងអាសនៈ។ ពួកអ៊ីមុាំដែលជាកូនរបស់ហារូន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
12
គេកាប់សាច់ជាដុំៗ ហើយអ៊ីមុាំដាក់ដុំសាច់ ក្បាល និងខ្លាញ់លើគំនរអុសដែលឆេះនៅលើអាសនៈ។
13
គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយអ៊ីមុាំជូនអ្វីៗទាំងអស់ទៅ អុលឡោះតាអាឡា រួចដុតនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
14
ប្រសិនបើគូរបាននោះជាសត្វស្លាប ដែលត្រូវធ្វើគូរបានដុតជូន អុលឡោះតាអាឡា គេត្រូវយកលលក ឬព្រាបជំទើរមកជូន។
15
អ៊ីមុាំយកសត្វនោះទៅដាក់នៅលើអាសនៈ គាត់ត្រូវកាត់ក្បាលវាចេញ រួចដុតនៅលើអាសនៈ។ បន្ទាប់មកគាត់ត្រូវសម្រក់ឈាមសត្វនោះ នៅលើគែមរបស់អាសនៈ។
16
គាត់ត្រូវយកគែវាចេញព្រមទាំងបោចរោមវា ហើយបោះចោលនៅខាងកើតអាសនៈ ត្រង់កន្លែងដាក់ផេះ។
17
គាត់ត្រូវពុះសត្វត្រង់ចន្លោះស្លាប តែមិនផ្តាច់វាចេញជាពីរចំណែកទេ រួចហើយអ៊ីមុាំត្រូវដុតសត្វនោះលើអុសដែលឆេះនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា »។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27