bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 27
Leviticus 27
Khmer 2014 (អាល់គីតាប)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើមានគេបន់ អុលឡោះតាអាឡា ដោយសន្យាជូននរណាម្នាក់ទៅទ្រង់ គេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។
3
ត្រូវវាយតម្លៃមនុស្សដូចតទៅ: មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំ ទៅហុកសិបឆ្នាំ ត្រូវគិតជាប្រាក់ដប់ប្រាំតម្លឹង តាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
4
ប្រសិនបើជាស្ត្រីត្រូវគិតជាប្រាក់ប្រាំបួនតម្លឹង។
5
ចំពោះមនុស្សដែលមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុសត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។
6
ក្មេងដែលមានអាយុពីមួយខែទៅប្រាំឆ្នាំ ត្រូវគិតជាប្រាក់មួយតម្លឹងកន្លះសម្រាប់ក្មេងប្រុស ហើយប្រាំបួនជីសម្រាប់ក្មេងស្រី។
7
ចំពោះចាស់ៗដែលមានអាយុពីហុកសិបឆ្នាំឡើងទៅ ត្រូវគិតបួនតម្លឹងកន្លះសម្រាប់មនុស្សប្រុស ហើយបីតម្លឹងសម្រាប់មនុស្សស្រី។
8
ប្រសិនបើអ្នកបន់នោះជាជនក្រីក្រពេក ពុំអាចបង់ប្រាក់តាមការវាយតម្លៃនេះ ត្រូវនាំអ្នកដែលខ្លួនសន្យាជូននោះទៅជួបអ៊ីមុាំ ហើយអ៊ីមុាំនឹងវាយតម្លៃគាត់ ដោយគិតតាមកំរិតជីវភាពរបស់អ្នកបន់។
9
ប្រសិនបើគេបន់ដោយសន្យាយកសត្វមកជូន អុលឡោះតាអាឡា ត្រូវចាត់ទុកសត្វទាំងនោះជាសក្ការៈជូនអុលឡោះ។
10
មិនត្រូវយកអ្វីមកដោះដូរសត្វដែលត្រូវជូនទ្រង់ឡើយ គឺមិនត្រូវយកសត្វល្អមកដូរយកសត្វអាក្រក់ ឬយកសត្វអាក្រក់មកដូរយកសត្វល្អទេ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ។
11
ប្រសិនបើគេបន់ដោយសន្យាជូនសត្វមិនល្អ គឺសត្វដែលមិនត្រូវជូន អុលឡោះតាអាឡា តែត្រូវនាំសត្វនោះ ទៅជូនអ៊ីមុាំ
12
អ៊ីមុាំត្រូវពិនិត្យមើលគុណភាពរបស់សត្វនោះរួចវាយតម្លៃ។
13
ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំ ថែមពីលើតម្លៃដែលអ៊ីមុាំបានគិត។
14
ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈជូន អុលឡោះតាអាឡា អ៊ីមុាំត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬមិនល្អ រួចវាយតម្លៃ។
15
ប្រសិនបើម្ចាស់ផ្ទះចង់លោះផ្ទះរបស់ខ្លួន គាត់ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលអ៊ីមុាំបានគិត ហើយផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់ខ្លួនវិញ។
16
ប្រសិនបើនរណាម្នាក់ចង់ញែកដីធ្លីរបស់ខ្លួនទុកជាសក្ការៈជូន អុលឡោះតាអាឡា ត្រូវវាយតម្លៃដីដោយគិតតាមចំនួនស្រូវដែលសាបព្រោះ គឺស្រូវដប់ពីរថាំងគិតជាប្រាក់ដប់ប្រាំតម្លឹង។
17
ប្រសិនបើអ្នកនោះញែកដីរបស់ខ្លួនទុកជាសក្ការៈ នៅឆ្នាំមេត្តាករុណាត្រូវវាយតម្លៃដីទៅតាមនោះដែរ។
18
ប្រសិនបើគេញែកដីរបស់ខ្លួនទុកជាសក្ការៈក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។
19
បើម្ចាស់ដីចង់លោះដីរបស់ខ្លួន គេត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដី ហើយដីនោះនឹងបានជាកម្មសិទ្ធិរបស់គេវិញ។
20
ប្រសិនបើគេមិនចង់លោះដីទេ តែលក់ទៅឲ្យអ្នកផ្សេង នោះគេមិនអាចលោះយកដីរបស់ខ្លួនមកវិញបានឡើយ។
21
នៅឆ្នាំមេត្តាករុណាពេលអ្នកទិញត្រូវចាកចេញ ដីនោះនឹងទៅជាដីដ៏សក្ការៈរបស់ អុលឡោះតាអាឡា ដែលគេជូនដល់ទ្រង់ហើយបានទៅជាកម្មសិទ្ធិរបស់អ៊ីមុាំ។
22
ប្រសិនបើនរណាម្នាក់ញែកដីមួយដុំ ជូនជាសក្ការៈដល់ អុលឡោះតាអាឡា ហើយដីនោះជាដីដែលគាត់ទិញ គឺមិនមែនជាកេរអាករ
23
អ៊ីមុាំត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណា ម្ចាស់ដីត្រូវបង់ប្រាក់នៅថ្ងៃនោះតាមតម្លៃដែលអ៊ីមុាំបានគិត ហើយប្រាក់ថ្លៃដីត្រូវទុកជាសក្ការៈជូន អុលឡោះតាអាឡា ។
24
លុះដល់ឆ្នាំមេត្តាករុណា ដីនោះនឹងបានទៅជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ។
25
ការវាយតម្លៃទាំងអស់ ត្រូវគិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ គឺឯកតានីមួយៗស្មើនឹងម្ភៃកេរ៉ា។
26
មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងពីហ្វូងសត្វរបស់ខ្លួនជូន អុលឡោះតាអាឡា ឡើយ ដ្បិតកូនដំបូងរបស់សត្វ គឺទាំងកូនគោ ទាំងកូនចៀម ជាកម្មសិទ្ធិរបស់ អុលឡោះតាអាឡា រួចស្រេចទៅហើយ។
27
ប្រសិនបើសត្វនោះជាសត្វមិនល្អ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលអ៊ីមុាំបានគិត។
28
បើនរណាម្នាក់ជូនរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់ដល់ អុលឡោះតាអាឡា គេពុំអាចលក់ ឬក៏លោះយកជំនូននោះឡើយ ទោះបីជំនូននោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេជូនដល់ អុលឡោះតាអាឡា នឹងបានទៅជាសក្ការៈជូនទ្រង់រហូត។
29
រីឯមនុស្សដែលគេជូនដល់ អុលឡោះតាអាឡា គ្មាននរណាមានសិទ្ធិលោះបានឡើយ គឺត្រូវតែប្រហារជីវិត។
30
ជំនូនមួយភាគដប់ទាំងអស់ គឺភោគផលដែលកើតចេញពីដី ឬផ្លែឈើក្តី ត្រូវទុកជាសក្ការៈជូន អុលឡោះតាអាឡា ។
31
ប្រសិនបើនរណាម្នាក់ចង់លោះជំនូនមួយភាគដប់មកវិញ ត្រូវបង់ប្រាក់ចំនួនមួយភាគប្រាំថែមពីលើ។
32
ចំពោះ ហ្វូងគោ និងហ្វូងចៀម ក៏ត្រូវជូនសត្វមួយភាគដប់ទុកជាសក្ការៈដល់ អុលឡោះតាអាឡា ដែរ។
33
ម្ចាស់មិនត្រូវរើសសត្វល្អ ឬមិនល្អសម្រាប់ជូនទ្រង់ទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវជូននោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញបានទេ»។
34
នេះហើយជាបទបញ្ជា ដែល អុលឡោះតាអាឡា ប្រទានមកម៉ូសានៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រអែល។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27