bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 16
Leviticus 16
Khmer 2014 (អាល់គីតាប)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 17 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា ក្រោយគ្រាដែលកូនប្រុសទាំងពីររបស់ហារូនស្លាប់ នៅពេលចូលទៅជួប អុលឡោះតាអាឡា ។
2
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ហារូនជាបងរបស់អ្នកកុំឲ្យចូលទៅក្នុងទីសក្ការៈបំផុតគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងននដែលនៅពីមុខគំរបហិបនៃសម្ពន្ធមេត្រីបើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគំរបហិប។
3
ពេលហារូនចូលទៅក្នុងទីសក្ការៈ ត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលមួយសម្រាប់ធ្វើជាគូរបានដុត។
4
គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។
5
គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រអែល សម្រាប់ធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលមួយសម្រាប់ធ្វើជាគូរបានដុត។
6
ហារូនត្រូវធ្វើគោឈ្មោលរបស់គាត់ ជាគូរបានរំដោះបាបសម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។
7
គាត់នាំពពែឈ្មោលទាំងពីរ ទៅដាក់នៅចំពោះ អុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
8
ហារូនត្រូវចាប់ឆ្នោត ជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយជូន អុលឡោះតាអាឡា មួយទៀតឲ្យដោះលែង។
9
ពេលចាប់ឆ្នោតរួចហើយ ហារូនយកពពែឈ្មោលដែលត្រូវជូន អុលឡោះតាអាឡា ទៅធ្វើជាគូរបានរំដោះបាប។
10
រីឯពពែឈ្មោលដែលត្រូវបានដោះលែង ក៏ត្រូវយកមកទាំងរស់ដាក់នៅចំពោះ អុលឡោះតាអាឡា សម្រាប់លោះបាប ហើយប្រគល់ឲ្យអាសាអែល នៅវាលរហោស្ថាន។
11
ហារូនត្រូវធ្វើគោបាជាគូរបានរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសារបស់គាត់។ គាត់ត្រូវអារកគោបានោះសម្រាប់រំដោះបាបរបស់ខ្លួន។
12
គាត់ត្រូវយកភាជន៍ពេញទៅដោយរងើកភ្លើង ដែលយកពីអាសនៈនៅចំពោះ អុលឡោះតាអាឡា ព្រមទាំងយកគ្រឿងក្រអូបម៉ដ្តចំនួនពីរក្តាប់មកជាមួយចូលទៅក្នុងវាំងននសក្ការៈ។
13
គាត់ត្រូវដុតគ្រឿងក្រអូបនៅចំពោះ អុលឡោះតាអាឡា ដើម្បីផ្សែងហុយទៅលើគំរបហិបដែលគ្របពីលើបន្ទះថ្មនៃសន្ធិសញ្ញា។ ធ្វើដូច្នេះគាត់នឹងមិនត្រូវស្លាប់ឡើយ។
14
គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃទៅក្នុងឈាមនោះ ប្រោះពីមុខគំរបហិបដែលនៅជ្រុងខាងកើត។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមលើផ្នែកខាងមុខហិបដូច្នេះចំនួនប្រាំពីរដង។
15
គាត់ត្រូវអារកពពែឈ្មោលសម្រាប់រំដោះបាបរបស់ប្រជាជន ហើយយកឈាមចូលទៅខាងក្រោយវាំងនន។ គាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគំរបហិប និងផ្នែកខាងមុខគំរបហិបដូចគាត់បានប្រោះឈាមគោបាដែរ។
16
គាត់ធ្វើដូច្នេះ ដើម្បីជម្រះទីសក្ការៈបំផុតឲ្យបានបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រអែល ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងប៉ុន្មានរបស់ពួកគេ។ គាត់ក៏ត្រូវធ្វើពិធីប្រោះឈាមបែបនេះលើជំរំជួបអុលឡោះតាអាឡា ដែលស្ថិតនៅកណ្តាលចំណោមពួកគេ ជាមនុស្សមិនបរិសុទ្ធ។
17
ពេលគាត់ចូលទៅធ្វើពិធីជម្រះបាបនៅក្នុងទីសក្ការៈបំផុត រហូតដល់ពេលគាត់ចេញមកវិញ មិនត្រូវឲ្យនរណាម្នាក់ស្ថិតនៅក្នុងជំរំជួបអុលឡោះតាអាឡា ឡើយ។ គាត់ត្រូវធ្វើពិធីរំដោះបាបឲ្យខ្លួនគាត់ផ្ទាល់ ឲ្យក្រុមគ្រួសាររបស់គាត់ និងឲ្យសហគមន៍អ៊ីស្រអែលទាំងមូល។
18
គាត់ត្រូវចេញមកខាងមុខអាសនៈដែលស្ថិតនៅចំពោះ អុលឡោះតាអាឡា ហើយធ្វើពិធីជម្រះអាសន: គឺគាត់ត្រូវយកឈាមគោបា និងឈាមពពែឈ្មោល ទៅលាបជុំវិញស្នែងទាំងបួនរបស់អាសន:។
19
គាត់ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះឈាមទៅលើអាសនៈចំនួនប្រាំពីរដង។ គាត់ជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រអែល រួចញែកអាសនៈឲ្យបានបរិសុទ្ធ។
20
ពេលគាត់ធ្វើពិធីជម្រះទីសក្ការៈបំផុតនៃជំរំជួបអុលឡោះតាអាឡា និងជម្រះអាសនៈរួចរាល់ហើយ គាត់ត្រូវយកពពែឈ្មោលមួយទៀតដែលនៅរស់ចូលមក។
21
ហារូនត្រូវដាក់ដៃទាំងពីរលើក្បាលរបស់ពពែដែលនៅរស់ដោយលន់តួ កំហុស ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រអែល រួចបញ្ចេរទៅលើក្បាលពពែនោះ។ បន្ទាប់មក គាត់ត្រូវឲ្យបុរសម្នាក់ដែលគាត់បានជ្រើសរើសជាមុន ដេញពពែនោះទៅវាលរហោស្ថាន។
22
ពពែនោះនាំយកអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រអែល ឆ្ពោះទៅទីស្មសាន។ កាលដេញពពែនោះ ទៅវាលរហោស្ថានផុតហើយ
23
ហារូនត្រូវចូលទៅក្នុងជំរំជួបអុលឡោះតាអាឡាវិញ រួចដោះសម្លៀកបំពាក់ ធ្វើពីអំបោះធ្មៃដែលគាត់ពាក់សម្រាប់បំពេញមុខងារក្នុងទីសក្ការៈបំផុតនោះទុកនៅក្នុងទីសក្ការៈបំផុត។
24
គាត់យកទឹកលាងដៃ ជម្រះកាយនៅក្នុងទីដ៏សក្ការៈ រួចស្លៀកសម្លៀកបំពាក់របស់គាត់វិញ។ បន្ទាប់មក ទើបគាត់ចេញមកក្រៅ ធ្វើគូរបានដុតរបស់គាត់ និងគូរបានដុតរបស់ប្រជាជន ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។
25
គាត់ត្រូវដុតខ្លាញ់របស់សត្វ នៅលើអាសនៈ ដើម្បីរំដោះបាប។
26
រីឯបុរសដែលដេញពពែត្រូវដោះលែងនៅវាលរហោស្ថាននោះ ក៏ត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនដែរ។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។
27
រីឯគោបា និងពពែឈ្មោលដែលគេសម្លាប់ដើម្បីរំដោះបាប ហើយយកឈាមរបស់វាចូលទៅក្នុងទីសក្ការៈបំផុត សម្រាប់លោះបាបនោះគេត្រូវយកវាចេញទៅខាងក្រៅជំរំ ហើយដុតវា ទាំងស្បែកទាំងសាច់ និងគ្រឿងក្នុង។
28
អ្នកដែលដុតវាត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។
29
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលបានឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរអ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
30
ដ្បិតថ្ងៃនោះ គេធ្វើពិធីលោះបាបអ្នករាល់គ្នា ដើម្បីជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។ ពេលនោះអ្នករាល់គ្នានឹងបានបរិសុទ្ធនៅចំពោះ អុលឡោះតាអាឡា រួចផុតពីបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា។
31
ថ្ងៃនោះជាថ្ងៃឈប់សម្រាក គឺជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ហើយតមអាហារ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
32
មានតែអ៊ីមុាំដែលបានទទួលការតែងតាំង ឲ្យបំពេញមុខងារជាអ៊ីមុាំស្នងឪពុករបស់ខ្លួនប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើពិធីលោះបាប។ អ៊ីមុាំនោះត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃដែលជាសម្លៀកបំពាក់សក្ការៈ។
33
គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈបំផុតជម្រះជំរំជួបអុលឡោះតាអាឡា និងជម្រះអាសនៈឲ្យបានបរិសុទ្ធ ព្រមទាំងរំដោះបាបអ៊ីមុាំ និងប្រជាជនទាំងអស់ក្នុងសហគមន៍។
34
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលបានឡើយ ដើម្បីឲ្យរៀងរាល់ឆ្នាំជនជាតិអ៊ីស្រអែលបានរួចផុតពីអំពើបាបទាំងប៉ុន្មាន»។ គេក៏ធ្វើតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27