bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 4
Leviticus 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 5 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖
2
«ចូរប្រាប់កូនចៅអ៊ីស្រអែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទបញ្ជាណាមួយដែល អុលឡោះតាអាឡា ហាមឃាត់ត្រូវធ្វើដូចតទៅ:
3
ប្រសិនបើមូស្ទីបានប្រព្រឹត្តអំពើបាប ដែលបណ្តាលឲ្យប្រជាជនទាំងមូលមានទោស នោះគាត់ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកជូន អុលឡោះតាអាឡា ជាគូរបានរំដោះបាប។
4
គាត់នាំគោស្ទាវនោះមកជូន អុលឡោះតាអាឡា នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា គាត់ត្រូវដាក់ដៃលើក្បាលគោនោះ ហើយអារកវានៅចំពោះ អុលឡោះតាអាឡា ។
5
មូស្ទីត្រូវយកឈាមគោ ចូលមកក្នុងជំរំជួបអុលឡោះតាអាឡា
6
រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះ អុលឡោះតាអាឡា ខាងមុខវាំងននទីសក្ការៈ។
7
គាត់យកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះ អុលឡោះតាអាឡា ក្នុងជំរំជួបអុលឡោះតាអាឡា បន្ទាប់មក គាត់យកឈាមដែលនៅសល់ ទៅចាក់ត្រង់ជើងអាសនៈធ្វើគូរបានដែលស្ថិតនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
8
គាត់យកខ្លាញ់ទាំងអស់របស់គោឈ្មោលដែលធ្វើជាគូរបានរំដោះបាបនោះ គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន
9
ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។
10
អ៊ីមុាំត្រូវដុតចំណែកទាំងនោះនៅលើអាសនៈធ្វើគូរបាន ដូចគេដុតចំណែករបស់គូរបានមេត្រីភាពដែរ។
11
រីឯស្បែកគោ សាច់ទាំងអស់ ក្បាល ជើង ពោះវៀន និងលាមក
12
ពោលគឺគោទាំងមូល ត្រូវយកចេញទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធសម្រាប់ចាក់ផេះ ហើយដុតវានៅលើអុសដែលកំពុងឆេះ ត្រង់កន្លែងចាក់ផេះនោះ»។
13
«ប្រសិនបើសហគមន៍អ៊ីស្រអែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុមជំអះមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ អុលឡោះតាអាឡា ដែលបណ្តាលឲ្យខ្លួនមានទោស
14
នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅជូន អុលឡោះតាអាឡា ជាគូរបានរំដោះបាបនៅមុខជំរំជួបអុលឡោះតាអាឡា។
15
អស់លោកអះលីជំអះរបស់សហគមន៍ដាក់ដៃលើក្បាលគោបានោះនៅចំពោះ អុលឡោះតាអាឡា ហើយអះលីជំអះមួយនាក់អារកវានៅចំពោះ អុលឡោះតាអាឡា ។
16
មូស្ទីយកឈាមគោបាចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា។
17
គាត់យកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះ អុលឡោះតាអាឡា ខាងមុខវាំងនន។
18
គាត់យកឈាមនោះលាបលើស្នែងអាសនៈនៅចំពោះ អុលឡោះតាអាឡា ក្នុងជំរំជួបអុលឡោះតាអាឡា បន្ទាប់មក គាត់យកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើគូរបាន ដែលស្ថិតនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
19
គាត់យកខ្លាញ់ទាំងអស់របស់គោបា ដុតនៅលើអាសនៈ។
20
គាត់ធ្វើពិធីជូនគូរបានគោបានេះ ដូចគាត់ធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជាជន ហើយពួកគេក៏បានរួចពីបាប។
21
បន្ទាប់មក គាត់យកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាគូរបានរំដោះបាបរបស់សហគមន៍អ៊ីស្រអែល»។
22
«ប្រសិនបើមេដឹកនាំណាមួយប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ដែលបណ្តាលឲ្យខ្លួនមានទោស
23
នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយ ល្អឥតខ្ចោះមកជូន អុលឡោះតាអាឡា ។
24
គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយអារកវានៅចំពោះ អុលឡោះតាអាឡា ត្រង់កន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។ នេះជាគូរបានរំដោះបាប។
25
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលធ្វើជាគូរបានរំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។
26
គាត់ដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលធ្វើជាគូរបានមេត្រីភាពដែរ។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។
27
«ប្រសិនបើប្រជាជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ អុលឡោះតាអាឡា ដែលបណ្តាលឲ្យខ្លួនមានទោស
28
នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះមកជូន អុលឡោះតាអាឡា ដើម្បីសូមឲ្យរួចពីបាប។
29
គាត់ដាក់ដៃលើក្បាលសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។
30
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។
31
គាត់ពន្លះខ្លាញ់ទាំងអស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលធ្វើជាគូរបានមេត្រីភាពដែរ។ គាត់ដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើឲ្យមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
32
ប្រសិនបើអ្នកនោះចង់ធ្វើចៀមជាគូរបានរំដោះបាប គេត្រូវជូនចៀមញី ល្អឥតខ្ចោះ។
33
គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វសម្រាប់ធ្វើជាគូរបានដុត។
34
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វដែលធ្វើជាគូរបានរំដោះបាប រួចលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត ហើយគាត់យកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។
35
គាត់ពន្លះខ្លាញ់ទាំងអស់របស់ចៀមញី ដូចគេពន្លះខ្លាញ់របស់កូនចៀមដែលធ្វើជាគូរបានមេត្រីភាពដែរ។ គាត់ដុតខ្លាញ់ទាំងនោះនៅលើអាសនៈរួមជាមួយជំនូនដែលគេដុតជូន អុលឡោះតាអាឡា ។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27