bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 17
Leviticus 17
Khmer 2014 (អាល់គីតាប)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 18 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា ដូចតទៅ៖
2
«ចូរប្រាប់ហារូន និងកូនប្រុសរបស់គាត់ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលថា អុលឡោះតាអាឡា បានបង្គាប់ដូចតទៅ:
3
ក្នុងចំណោមកូនចៅអ៊ីស្រអែល បើបុរសណាម្នាក់ចង់អារកគោ ចៀម ឬពពែក្នុងជំរំ ឬក្រៅជំរំ
4
ត្រូវតែនាំសត្វនោះមកត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ដើម្បីជូនជាជំនូនដល់ទ្រង់នៅមុខជំរំសក្ការៈ។ ប្រសិនបើអ្នកនោះមិនធ្វើដូច្នេះទេ ត្រូវទារឈាមដែលគាត់បានបង្ហូរ ដោយដកគាត់ចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន។
5
ធ្វើដូច្នេះ ដើម្បីឃាត់ជនជាតិអ៊ីស្រអែលមិនឲ្យសម្លាប់សត្វ ធ្វើគូរបាននៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនអ៊ីមុាំនៅចំពោះ អុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយជូនដល់ អុលឡោះតាអាឡា ទុកជាគូរបានមេត្រីភាព។
6
អ៊ីមុាំត្រូវប្រោះឈាមសត្វលើអាសនៈរបស់ អុលឡោះតាអាឡា នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ អ៊ីមុាំត្រូវដុតខ្លាញ់សត្វនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
7
ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើងដោយធ្វើគូរបានទៅព្រះក្លែងក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាហ៊ូកុំដែលពួកគេ និងពូជពង្សរបស់ពួកគេត្រូវកាន់ រហូតតទៅឥតប្រែប្រួលឡើយ។
8
ចូរប្រាប់ពួកគេថា ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់ធ្វើគូរបានដុត ឬគូរបានអ្វីមួយ
9
តែមិននាំសត្វនោះមកធ្វើជាគូរបានជូន អុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡាទេ ត្រូវដកបុរសនោះចេញពីចំណោមប្រជាជនរបស់ខ្លួន»។
10
«ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន
11
ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។
12
ហេតុនេះ យើងហាមជនជាតិអ៊ីស្រអែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរទេសដែលនៅជាមួយអ្នករាល់គ្នាមិនត្រូវឲ្យនរណាម្នាក់បរិភោគឈាមជាដាច់ខាត។
13
ក្នុងចំណោមជនជាតិអ៊ីស្រអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។
14
ជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ហេតុនេះហើយ បានជាយើងហាមជនជាតិអ៊ីស្រអែលថា “អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វលោកណាមួយឡើយ ដ្បិតជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាបរិភោគឈាម ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន”។
15
មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេសដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសំអាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនគេនៅមិនបរិសុទ្ធរហូតដល់ល្ងាច រួចទើបបានបរិសុទ្ធឡើងវិញ។
16
ប្រសិនបើគេមិនលាងសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនទេ គេមានកំហុសហើយ»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27