bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 23
Leviticus 23
Khmer 2014 (អាល់គីតាប)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 24 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ពិធីបុណ្យដ៏សំខាន់ៗជាឱកាសមួយ ដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ។ ពិធីបុណ្យដ៏សំខាន់ៗរបស់យើងមានដូចតទៅ:
3
អ្នករាល់គ្នាធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាកជាថ្ងៃសម្រាក ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ។ គ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ព្រោះជាថ្ងៃឈប់សម្រាក់របស់ អុលឡោះតាអាឡា ។
4
បុណ្យដ៏សំខាន់ៗរបស់ អុលឡោះតាអាឡា ដែលអ្នករាល់គ្នាត្រូវកំណត់ពេលជួបជុំគ្នាថ្វាយបង្គំទ្រង់ មានដូចតទៅ:
5
នៅខែទីមួយជាបុណ្យរំលងជូន អុលឡោះតាអាឡា ។
6
នៅថ្ងៃទីដប់ប្រាំ ក្នុងខែដដែលនោះ ជាបុណ្យនំបុ័ងឥតមេជូន អុលឡោះតាអាឡា ។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំពីរថ្ងៃ។
7
នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា កុំធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ។
8
អ្នករាល់គ្នាត្រូវយកគូរបានដុតមកជូន អុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា គឺមិនត្រូវធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ»។
9
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖
10
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្តាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនអ៊ីមុាំ។
11
នៅថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាក អ៊ីមុាំត្រូវលើកកណ្តាប់ស្រូវនេះជូន អុលឡោះតាអាឡា ដើម្បីឲ្យទ្រង់ពេញចិត្តទទួលយកពីអ្នករាល់គ្នា។
12
នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវជូន អុលឡោះតាអាឡា ត្រូវជូនកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាគូរបានដុតជូន អុលឡោះតាអាឡា
13
ព្រមទាំងយកម្សៅម៉ដ្តពីរភាគដប់នៃអេផាលាយជាមួយប្រេង មកជូនជាមួយកូនចៀមនោះជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។ ចូរយកស្រាទំពំាងបាយជូរមួយភាគបួននៃហ៊ីន មកជូន សម្រាប់ពិធីច្រូចទឹកដែរ។
14
អ្នករាល់គ្នាអាចបរិភោគនំបុ័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នា នាំយកជំនូនមកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
15
ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវជូន អុលឡោះតាអាឡា គឺថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។
16
អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកទីប្រាំពីរ ថ្ងៃនោះ ត្រូវយកជំនូនពីស្រូវថ្មីមកជូន អុលឡោះតាអាឡា ។
17
អ្នករាល់គ្នាត្រូវយកនំបុ័ងពីរដុំ ពីផ្ទះរបស់អ្នករាល់គ្នា មកជូន អុលឡោះតាអាឡា ។ ត្រូវប្រើម្សៅម៉ដ្តពីរភាគដប់នៃអេផា ដុតជាមួយមេនំបុ័ង សម្រាប់ធ្វើជានំបុ័ងដំបូងបង្អស់ ជូន អុលឡោះតាអាឡា ។
18
អ្នករាល់គ្នាត្រូវយកកូនចៀមប្រាំពីរអាយុមួយខួបល្អឥតខ្ចោះ គោស្ទាវមួយ និងចៀមឈ្មោលពីរ ថែមពីលើនំបុ័ងនេះ ជូន អុលឡោះតាអាឡា ជាគូរបានដុត ព្រមទាំងយកម្សៅ និងទឹកទំពំាងបាយជូរសម្រាប់ពិធីច្រូចទឹក មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
19
អ្នករាល់គ្នាត្រូវធ្វើពពែឈ្មោលមួយ ជាគូរបានរំដោះបាប ព្រមទាំងកូនចៀមពីរអាយុមួយខួប ជាគូរបានមេត្រីភាព។
20
អ៊ីមុាំលើកសត្វទាំងនោះ ព្រមទាំងនំបុ័ងដែលជាផលដំបូង និងកូនចៀមទាំងពីរជូន អុលឡោះតាអាឡា ។ ជំនូនទាំងនោះត្រូវជូនជាជំនូនដ៏សក្ការៈដល់ អុលឡោះតាអាឡា ហើយប្រគល់ជូនអ៊ីមុាំ។
21
នៅថ្ងៃនោះ អ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា មិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
22
ពេលណាអ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសគួរស្រូវដែលជ្រុះដែរ។ ត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក»។
23
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
24
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំលឹក និងស្រែកជ័យឃោសន៍ដោយជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ។
25
អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ តែត្រូវធ្វើគូរបានជាគូរបានដុតជូន អុលឡោះតាអាឡា »។
26
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា
27
«នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ។ ត្រូវតមអាហារ ហើយធ្វើគូរបានដុតជូន អុលឡោះតាអាឡា ។
28
នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ដ្បិតជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវធ្វើពិធីជម្រះបាបនៅចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
29
អ្នកដែលពុំតមអាហារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
30
អ្នកដែលធ្វើការអ្វីមួយនៅថ្ងៃនោះ យើងនឹងធ្វើឲ្យគេវិនាសនៅក្នុងចំណោមប្រជាជនរបស់ខ្លួន។
31
អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
32
ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃឈប់សម្រាក ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃឈប់សម្រាក ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។
33
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
34
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យជំរសម្រាប់លើកតម្កើង អុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។
35
នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
36
អ្នករាល់គ្នាត្រូវធ្វើគូរបានដុតជូន អុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ហើយធ្វើគូរបានដុតជូនទ្រង់។ ថ្ងៃនោះ ជាថ្ងៃបង្ហើយបុណ្យដែលអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
37
នេះជាបុណ្យសំខាន់ៗរបស់ អុលឡោះតាអាឡា ជាថ្ងៃដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំទ្រង់ ដើម្បីជូនជំនូនដល់ អុលឡោះតាអាឡា គឺមានគូរបានដុត ជំនូនម្សៅគូរបានមេត្រីភាព និងពិធីច្រូចទឹក។ ត្រូវជូនជំនូននីមួយៗ តាមថ្ងៃកំណត់។
38
ក្រៅពីធ្វើបុណ្យថ្ងៃសម្រាករបស់ អុលឡោះតាអាឡា អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយជូនជំនូនសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើជំនូនផ្សេងៗ ជំនូនលាបំណន់ និងជំនូនស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាជូនដល់ អុលឡោះតាអាឡា ។
39
នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុក ចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយជូន អុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។
40
នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយ ចំនួនប្រាំពីរថ្ងៃនៅចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
41
រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះជូន អុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់ រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។
42
អ្នករាល់គ្នាត្រូវរស់នៅក្នុងជំរំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រអែលត្រូវរស់នៅក្នុងជំរំនោះ
43
ដើម្បីឲ្យកូនរបស់អ្នករាល់គ្នាដឹងថា ពេលយើងនាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប យើងបានឲ្យគេរស់ក្នុងជំរំ។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។
44
ម៉ូសារៀបរាប់ប្រាប់ជនជាតិអ៊ីស្រអែល អំពីរបៀបធ្វើពិធីបុណ្យដ៏សំខាន់ៗ សម្រាប់លើកតម្កើង អុលឡោះតាអាឡា ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27