bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 7
Leviticus 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 8 →
1
«នេះជាហ៊ូកុំស្តីអំពីគូរបានលោះបាប គឺជាគូរបានបរិសុទ្ធបំផុត។
2
ចូរអារកសត្វដែលត្រូវធ្វើជាគូរបានលោះបាប នៅកន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
3
គេជូនខ្លាញ់ទាំងអស់ កន្ទុយ និងខ្លាញ់ដែលនៅជាប់ពោះវៀន
4
ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។
5
អ៊ីមុាំដុតចំណែកទាំងនោះលើអាសនៈជាគូរបានដុត នៅចំពោះ អុលឡោះតាអាឡា ។ នេះជាគូរបានលោះបាប។
6
ក្នុងក្រុមគ្រួសាររបស់អ៊ីមុាំមានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។
7
ហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានលោះបាប ក៏ដូចហ៊ូកុំស្តីអំពីគូរបានរំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីរំដោះបាប»។
8
«ប្រសិនបើអ៊ីមុាំធ្វើគូរបានដុតរបស់នរណាម្នាក់ ស្បែកសត្វដែលគេជូន នោះត្រូវបានជាចំណែករបស់អ៊ីមុាំ។
9
ជំនូនម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីនោះ។
10
រីឯជំនូនម្សៅទាំងប៉ុន្មានដែលលាយជាមួយប្រេង ឬមិនទាន់លាយក្តីត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនទាំងអស់របស់ហារូន»។
11
«នេះជាហ៊ូកុំស្តីអំពីគូរបានមេត្រីភាពដែលគេជូន អុលឡោះតាអាឡា ។
12
ប្រសិនបើនរណាម្នាក់ជូនជំនូនសម្រាប់សំដែងការអរគុណត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេងនំក្រៀប លាយជាមួយប្រេង និងធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង មកជូនជាមួយគូរបានសម្រាប់អរគុណ។
13
គេត្រូវយកនំបុ័ងដែលមានមេមកជូន រួមជាមួយគូរបានមេត្រីភាពសម្រាប់អរគុណដែរ។
14
ត្រូវរំលែកនំដែលគេយកមកជូន ក្នុងមួយប្រភេទយកនំមួយៗ ទុកសម្រាប់ អុលឡោះតាអាឡា គឺជាចំណែករបស់អ៊ីមុាំដែលធ្វើពិធីប្រោះឈាមសត្វធ្វើជាគូរបានមេត្រីភាព។
15
រីឯសាច់សត្វដែលគេធ្វើជាគូរបានមេត្រីភាពសម្រាប់អរគុណ ត្រូវតែបរិភោគឲ្យអស់នៅថ្ងៃនោះ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ស្អែកឡើយ។
16
ប្រសិនបើគូរបានដែលគេយកមកជូនជាជំនូនលាបំណន់ ឬជាជំនូនស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលធ្វើជាគូរបាននៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកបានដែរ។
17
ប៉ុន្តែ បើមានសាច់នៃគូរបាននេះនៅសល់រហូតដល់ថ្ងៃទីបី គេត្រូវតែដុតវា។
18
នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានធ្វើជាគូរបានមេត្រីភាព អ្នកនោះនឹងនាំឲ្យខ្លួនមានទោស។ អុលឡោះតាអាឡា មិនព្រមទទួលគូរបានរបស់គេទេ ព្រោះជាគូរបានឥតបានការ ហើយជាសាច់សៅហ្មង។
19
ប្រសិនបើសាច់នោះទៅប៉ះនឹងវត្ថុមិនហាឡាល់ មិនត្រូវបរិភោគវាឡើយ គឺត្រូវតែដុតចោល។ មានតែអ្នកបរិសុទ្ធប៉ុណ្ណោះទើបអាចបរិភោគសាច់នៃគូរបានបាន។
20
ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃគូរបានមេត្រីភាពដែលគេជូន អុលឡោះតាអាឡា ត្រូវតែបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។
21
រីឯអ្នកដែលប៉ះពាល់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬសត្វមិនហាឡាល់ ឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើមរួចបរិភោគសាច់របស់គូរបានមេត្រីភាពដែលគេជូន អុលឡោះតាអាឡា ក៏ត្រូវតែបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។
22
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
23
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: “អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់គោខ្លាញ់ចៀម ឬខ្លាញ់ពពែជាដាច់ខាត។
24
រីឯខ្លាញ់របស់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃហែកសម្លាប់ នោះអ្នករាល់គ្នាអាចយកទៅធ្វើអ្វីក៏បានតែមិនត្រូវបរិភោគឡើយ។
25
ប្រសិនបើនរណាបរិភោគខ្លាញ់សត្វ ដែលគេបានធ្វើជាគូរបានជូន អុលឡោះតាអាឡា ត្រូវបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។
26
ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្តី មិនត្រូវបរិភោគឈាមរបស់សត្វចតុបាទឬសត្វស្លាបឡើយ។
27
អ្នកណាបរិភោគឈាម អ្នកនោះនឹងត្រូវបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួន”»។
28
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
29
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: “ប្រសិនបើនរណាម្នាក់ធ្វើគូរបានមេត្រីភាព គេត្រូវយកចំណែករបស់ អុលឡោះតាអាឡា ជូនអុលឡោះ។
30
គេត្រូវយកគូរបានដុតដែលជាចំណែករបស់ អុលឡោះតាអាឡា មកជូនទ្រង់ដោយផ្ទាល់ដៃ គឺមានខ្លាញ់ និងសាច់ទ្រូងដែលត្រូវលើកជូនអុលឡោះ។
31
អ៊ីមុាំដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅហារូន និងកូនៗរបស់គាត់។
32
ត្រូវរំលែកភ្លៅស្តាំរបស់សត្វដែលអ្នករាល់គ្នាធ្វើជាគូរបានមេត្រីភាពនោះ ជូនទៅអ៊ីមុាំផងដែរ។
33
ភ្លៅស្តាំនេះត្រូវបានជាចំណែករបស់អ៊ីមុាំណាដែលជូនខ្លាញ់ និងឈាមនៅលើអាសនៈ។
34
យើងនឹងយកសាច់ទ្រូងដែលគេលើកជូន និងភ្លៅដែលគេរំលែកពីគូរបានមេត្រីភាពរបស់ជនជាតិអ៊ីស្រអែលប្រគល់ឲ្យអ៊ីមុាំហារូន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រអែលត្រូវប្រគល់ចំណែកទាំងនេះជូនអ៊ីមុាំ រហូតតរៀងទៅ។
35
នេះជាចំណែកនៃគូរបានដែលត្រូវបានទៅហារូន និងកូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំបម្រើ អុលឡោះតាអាឡា ។
36
អុលឡោះតាអាឡា បង្គាប់ជនជាតិអ៊ីស្រអែលឲ្យប្រគល់ចំណែកទាំងនេះដល់ពួកគេ ចាប់តាំងពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំ។ នេះជាហ៊ូកុំដែលត្រូវតែអនុវត្តតាមគ្រប់ជំនាន់តរៀងទៅ ឥតប្រែប្រួលបានឡើយ»។
37
នេះជាហ៊ូកុំទាំងប៉ុន្មានស្តីអំពីគូរបានដុត ជំនូនម្សៅគូរបានរំដោះបាបគូរបានលោះបាប គូរបានសម្រាប់តែងតាំងអ៊ីមុាំ និងគូរបានមេត្រីភាព។
38
អុលឡោះតាអាឡា ប្រគល់ហ៊ូកុំទាំងនេះមកម៉ូសានៅភ្នំស៊ីណៃ នាថ្ងៃដែលទ្រង់បង្គាប់ឲ្យជនជាតិអ៊ីស្រអែលយកជំនូនមកជូនអុលឡោះនៅវាលរហោស្ថានស៊ីណៃ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27