bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 6
Leviticus 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 7 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើហ៊ូកុំ អុលឡោះតាអាឡា គឺបំបាត់វត្ថុអ្វីមួយពីជនរួមជាតិរបស់ខ្លួន ដូចជាបន្លំយករបស់ដែលគេយកមកផ្ញើទុក ឬលួចយករបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន
3
ឬបានរើសរបស់ដែលគេបាត់ តែប្រកែកថាមិនឃើញ ឬក៏ស្បថបំពាន ដើម្បីបិទបាំងអំពើបាបណាមួយដែលខ្លួនបានប្រព្រឹត្ត
4
មនុស្សប្រព្រឹត្តអំពើបាប បណ្តាលឲ្យខ្លួនមានទោស ដូច្នេះ ត្រូវសងវត្ថុដែលខ្លួនបានលួច ឬកំហែងយក ឬសងវត្ថុដែលគេយកមកបញ្ចាំ ឬវត្ថុដែលខ្លួនរើសបាននោះ ទៅឲ្យម្ចាស់ដើមវិញ។
5
អ្នកនោះ ក៏ត្រូវសងវត្ថុដែលខ្លួនបានស្បថបំពានយកផងដែរ។ នៅពេលដែលគាត់ដឹងខ្លួនថាមានទោសនោះគាត់មិនគ្រាន់តែសងវត្ថុទាំងអស់ទៅម្ចាស់ដើមប៉ុណ្ណោះទេ គឺត្រូវបន្ថែមតម្លៃមួយភាគប្រាំ ពីលើតម្លៃរបស់វត្ថុនោះទៀតផង។
6
បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វរបស់ខ្លួន ទៅជូនអ៊ីមុាំសម្រាប់ជូន អុលឡោះតាអាឡា ដោយគិតតាមតម្លៃគូរបានលោះបាប។
7
នៅចំពោះ អុលឡោះតាអាឡា អ៊ីមុាំធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយទ្រង់នឹងអត់ទោសឲ្យគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។
8
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
9
«ចូរបង្គាប់ហារូន និងកូនៗរបស់គាត់ដូចតទៅ: នេះជាហ៊ូកុំស្តីអំពីគូរបានដុត: ត្រូវទុកគូរបានដុតនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងឲ្យឆេះរហូត។
10
អ៊ីមុាំត្រូវពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក ហើយកើបផេះដែលបានមកពីការធ្វើគូរបានដុតនោះចេញពីអាសនៈ យកទៅដាក់វានៅក្បែរអាសនៈ។
11
បន្ទាប់មក គាត់ត្រូវផ្លាស់សម្លៀកបំពាក់ រួចយកផេះនោះចេញទៅក្រៅជំរំ ចាក់នៅកន្លែងមួយបរិសុទ្ធ។
12
ត្រូវឲ្យភ្លើងនៅលើអាសនៈឆេះរហូត គឺមិនត្រូវឲ្យរលត់ឡើយ។ រាល់ព្រឹក អ៊ីមុាំត្រូវតែថែមអុស ហើយដាក់គូរបានដុតពីលើ ព្រមទាំងដុតខ្លាញ់នៃគូរបានមេត្រីភាពថែមទៀតផង។
13
ត្រូវទុកភ្លើងឲ្យឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ»។
14
«នេះជាហ៊ូកុំស្តីអំពីជំនូនម្សៅ: កូនៗរបស់ហារូនត្រូវជូនជំនូនម្សៅជូន អុលឡោះតាអាឡា នៅមុខអាសនៈ។
15
អ៊ីមុាំមួយនាក់យកម្សៅម៉ដ្តមួយក្តាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈទុកជាទីរំលឹក ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
16
រីឯម្សៅដែលនៅសល់ត្រូវបានទៅហារូន និងកូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំបុ័ងធ្វើពីម្សៅនេះ ដោយឥតដាក់មេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈក្នុងទីលានជំរំជួបអុលឡោះតាអាឡា។
17
មិនត្រូវដុតនំបុ័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែល អុលឡោះតាអាឡា យកចេញពីគូរបានដុតសម្រាប់ពួកគេ។ នេះជាចំណែកបរិសុទ្ធបំផុត ដូចគូរបានរំដោះបាប និងគូរបានលោះបាបដែរ។
18
មានតែប្រុសៗក្នុងចំណោមកូនចៅរបស់ហារូនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីជំនូនរបស់ អុលឡោះតាអាឡា ទុកសម្រាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះជំនូនទាំងនេះនឹងបានបរិសុទ្ធ»។
19
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
20
«នៅពេលដែលហារូន និងកូនៗរបស់គាត់ទទួលការតែងតាំងជាអ៊ីមុាំ ពួកគេត្រូវយកម្សៅម៉ដ្តទម្ងន់មួយភាគដប់នៃអេផាមកជូន អុលឡោះតាអាឡា ទុកជាជំនូនអចិន្ត្រៃយ៍ គឺពាក់កណ្តាលជូននៅពេលព្រឹក ហើយពាក់កណ្តាលទៀតជូននៅពេលល្ងាច។
21
ត្រូវយកម្សៅម៉ដ្តលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗមុននឹងលើកជូន អុលឡោះតាអាឡា ជាជំនូនដែលមានក្លិនឈ្ងុយ ជាទីពេញចិត្តអុលឡោះ។
22
កូនរបស់ហារូន ដែលទទួលការតែងតាំងជាមូស្ទីបន្តពីគាត់ត្រូវជូនជំនូននេះដែរ គឺជាជំនូនដែលត្រូវតែដុតទាំងអស់ ជូន អុលឡោះតាអាឡា ជារៀងរហូត។
23
នៅពេលអ៊ីមុាំជូនជំនូនម្សៅ ត្រូវតែដុតទាំងអស់ជូន អុលឡោះតាអាឡា គឺមិនត្រូវទុកបរិភោគឡើយ»។
24
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
25
«ចូរប្រាប់ហារូន និងកូនៗរបស់គាត់ដូចតទៅ: នេះជាហ៊ូកុំស្តីអំពីការធ្វើគូរបានរំដោះបាប: ចូរអារកសត្វដែលត្រូវធ្វើជាគូរបានរំដោះបាប នៅកន្លែងដែលគេអារកសត្វសម្រាប់ធ្វើជាគូរបានដុត នៅចំពោះ អុលឡោះតាអាឡា ព្រោះជាជំនូនបរិសុទ្ធបំផុត។
26
អ៊ីមុាំដែលធ្វើគូរបានរំដោះបាបត្រូវបរិភោគជំនូននេះនៅកន្លែងដ៏សក្ការៈ ក្នុងទីលាននៃជំរំជួបអុលឡោះតាអាឡា។
27
អ្វីៗដែលប៉ះនឹងសាច់របស់សត្វនោះ នឹងបានបរិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។
28
ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងដី ក្រោយពីចំអិនរួចត្រូវតែបំបែកថ្លាងនោះចោល។ ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងលង្ហិនក្រោយពីចំអិនរួច ត្រូវតែយកថ្លាងទៅដុស និងលាងក្នុងទឹក។
29
ក្នុងក្រុមគ្រួសាររបស់អ៊ីមុាំមានតែប្រុសៗប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។
30
រីឯសាច់របស់សត្វដែលគេយកឈាមចូលទៅក្នុងទីសក្ការៈនៃជំរំជួបអុលឡោះតាអាឡាសម្រាប់ពិធីរំដោះបាបនោះ មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់»។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27