bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 2
Leviticus 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 3 →
1
«ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកជូនជាជំនូនជូន អុលឡោះតាអាឡា គេត្រូវយកម្សៅម៉ដ្តលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង
2
ហើយយកជំនូននោះមកជូនពួកអ៊ីមុាំជាកូនហារូន។ គេត្រូវយកម្សៅពេញមួយក្តាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចអ៊ីមុាំម្នាក់យកជំនូននេះ ទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
3
រីឯជំនូនដែលនៅសល់ ត្រូវបានទៅហារូន និងកូនរបស់គាត់ គឺជាចំណែកបរិសុទ្ធបំផុតនៃគូរបានដែលគេជូន អុលឡោះតាអាឡា ។
4
ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំដុតចំអិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ត លាយជាមួយប្រេងឥតដាក់មេ ឬធ្វើនំក្រៀបពីម្សៅឥតដាក់មេ ហើយច្រួចប្រេងពីលើ។
5
ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំចំអិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្តលាយជាមួយប្រេងឥតដាក់មេ។
6
ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាជំនូនធញ្ញជាតិ។
7
ប្រសិនបើជំនូនដែលអ្នកយកមកជូននោះ ជានំចៀន ត្រូវធ្វើនំពីម្សៅម៉ដ្ត លាយជាមួយប្រេង។
8
អ្នកត្រូវនាំយកជំនូនជាធញ្ញជាតិដែលចំអិនហើយនោះ មកជូន អុលឡោះតាអាឡា គឺលើកជូនអ៊ីមុាំ ហើយអ៊ីមុាំយកជំនូននោះឆ្ពោះទៅអាសនៈ។
9
អ៊ីមុាំយកជំនូនមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
10
រីឯជំនូនដែលនៅសល់ត្រូវបានទៅហារូន និងកូនរបស់លោក គឺជាចំណែកបរិសុទ្ធបំផុតនៃគូរបានដែលគេជូន អុលឡោះតាអាឡា ។
11
មិនត្រូវយកជំនូនម្សៅដែលមានមេមកជូន អុលឡោះតាអាឡា ទេ គឺជំនូនទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតជូន អុលឡោះតាអាឡា មិនត្រូវដាក់មេ ឬទឹកឃ្មុំឡើយ។
12
អ្នកអាចជូនជំនូនទាំងនេះជូន អុលឡោះតាអាឡា ជាជំនូនផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅជូននៅលើអាសនៈ ទុកជាគូរបានដុតដែលមានក្លិនឈ្ងុយឡើយ។
13
ត្រូវលាយអំបិល ជាមួយជំនូនធញ្ញជាតិទាំងប៉ុន្មាន ដែលអ្នកយកមកជូនអុលឡោះ។ កុំភ្លេចលាយអំបិលជាមួយជំនូនរបស់អ្នកឡើយ ដ្បិតអំបិលជានិមិត្តរូបពីសម្ពន្ធមេត្រីដែលអុលឡោះបានចងជាមួយអ្នក។ ហេតុនេះ ត្រូវយកអំបិលមកជូនជាមួយជំនូនទាំងប៉ុន្មានរបស់អ្នក។
14
ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកជូន អុលឡោះតាអាឡា ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះ ទុកជាជំនូនផលដំបូង។
15
ត្រូវចាក់ប្រេងពីលើ ហើយដាក់គ្រឿងក្រអូបផង។ នេះជាជំនូនធញ្ញជាតិ។
16
អ៊ីមុាំយកអំបុកមួយចំណែក ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់ទៅដុតនៅលើអាសនៈទុកជាទីរំលឹក។ នេះជាជំនូនដែលគេដុតជូន អុលឡោះតាអាឡា »។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27