bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 25
Leviticus 25
Khmer 2014 (អាល់គីតាប)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 26 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសានៅលើភ្នំស៊ីណៃថា៖
2
«ចូរប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាហើយ រៀងរាល់ប្រាំពីរឆ្នាំ ចូរទុកដីឲ្យនៅទំនេរមួយឆ្នាំ ដែលជាឆ្នាំសម្រាកជូន អុលឡោះតាអាឡា ។
3
ក្នុងអំឡុងពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះនៅក្នុងស្រែចម្ការរបស់អ្នក ក្នុងអំឡុងពេលប្រាំមួយឆ្នាំ អ្នកអាចថែទាំចម្ការទំពំាងបាយជូរ និងបេះយកផ្លែបាន។
4
ប៉ុន្តែ ឆ្នាំទីប្រាំពីរជាឆ្នាំសម្រាក ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ព្រោះជាឆ្នាំសម្រាកជូន អុលឡោះតាអាឡា ។ អ្នកមិនត្រូវសាបព្រោះនៅក្នុងស្រែចម្ការ ហើយក៏មិនត្រូវថែទាំចម្ការទំពំាងបាយជូរដែរ។
5
អ្នកមិនត្រូវច្រូតយកផលពីគ្រាប់ដែលធ្លាក់ទៅលើដីកាលពីរដូវចម្រូតមុន ហើយក៏មិនត្រូវបេះផ្លែទំពំាងបាយជូរពីដើមដែលអ្នកទុកចោលនោះដែរ ព្រោះជាឆ្នាំដែលត្រូវទុកឲ្យដីនៅទំនេរទាំងស្រុង។
6
ទោះបីដីទំនេរនៅឆ្នាំសម្រាកនោះក៏ដោយ ក៏នៅតែផ្តល់អាហារគ្រប់គ្រាន់ដល់អ្នក និងអ្នកបម្រើប្រុសស្រីរបស់អ្នក ព្រមទាំងកូនឈ្នួល និងមនុស្សដែលស្នាក់នៅជាបណ្តោះអាសន្នជាមួយអ្នក។
7
រីឯសត្វពាហនៈ និងសត្វព្រៃនៅក្នុងស្រុករបស់អ្នក ក៏ទទួលភោគផលពីដីជាចំណីដែរ»។
8
«ចូររាប់ឆ្នាំសម្រាកប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង សរុបទាំងអស់ សែសិបប្រាំបួនឆ្នាំ។
9
នៅខែទីប្រាំពីរ ថ្ងៃទីដប់ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពងពាសពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។
10
អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបនោះជាឆ្នាំបរិសុទ្ធ ត្រូវប្រកាសសេរីភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះត្រូវមានឈ្មោះថា “ឆ្នាំមេត្តាករុណា”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួបជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។
11
ឆ្នាំទីហាសិប ជាឆ្នាំមេត្តាករុណានោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់ភោគផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដី កាលពីរដូវចម្រូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពំាងបាយជូរដែលអ្នករាល់គ្នាទុកចោលនោះដែរ។
12
អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំមេត្តាករុណាជាឆ្នាំសក្ការៈ។ អ្នករាល់គ្នានឹងបរិភោគអ្វីៗដែលដុះនៅក្នុងចម្ការ។
13
នៅឆ្នាំមេត្តាករុណា អ្នករាល់គ្នាអាចវិលទៅកាន់កាប់កម្មសិទ្ធិរបស់ខ្លួនវិញ។
14
ប្រសិនបើអ្នករាល់គ្នាលក់ ឬទិញអ្វីពីជនរួមជាតិរបស់អ្នករាល់គ្នា មិនត្រូវកេងបន្លំគេឡើយ។
15
ពេលទិញដីពីជនរួមជាតិរបស់អ្នក ត្រូវគិតតម្លៃចាប់ពីឆ្នាំមេត្តាករុណាទៅ ហើយគេត្រូវលក់ឲ្យអ្នកដោយគិតតម្លៃតាមចំនួនឆ្នាំដែលអ្នកអាចច្រូតយកផលបាន រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។
16
ប្រសិនបើនៅសល់ច្រើនឆ្នាំមុននឹងដល់ឆ្នាំមេត្តាករុណា អ្នកអាចលក់ដីនោះថ្លៃ តែបើនៅសល់តិចឆ្នាំទេ នោះត្រូវបញ្ចុះតម្លៃដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។
17
មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាកេងប្រវ័ញ្ចជនរួមជាតិរបស់ខ្លួនឡើយ ធ្វើដូច្នេះបានសេចក្តីថា អ្នកគោរពកោតខ្លាចម្ចាស់របស់អ្នក។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
18
ចូរប្រតិបត្តិតាមហ៊ូកុំរបស់យើង ចូរធ្វើតាមហ៊ូកុំរបស់យើងនោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
19
ដីនឹងផ្តល់ភោគផល អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
20
ប្រសិនបើអ្នករាល់គ្នាពោលថា “នៅឆ្នាំទីប្រាំពីរ តើពួកយើងនឹងបានអ្វីបរិភោគ បើពួកយើងមិនសាបព្រោះមិនច្រូតកាត់ដូច្នេះ!”។
21
នៅឆ្នាំទីប្រាំមួយយើងនឹងឲ្យពរអ្នករាល់គ្នា គឺក្នុងឆ្នាំនោះ អ្នករាល់គ្នានឹងទទួលភោគផលគ្រប់គ្រាន់សម្រាប់បីឆ្នាំ។
22
អ្នករាល់គ្នាសាបព្រោះសាជាថ្មីនៅឆ្នាំទីប្រាំបី តែអ្នករាល់គ្នាបរិភោគផលដែលប្រមូលបានពីមុនរហូតដល់ឆ្នាំទីប្រាំបួន។ អ្នករាល់គ្នាត្រូវបរិភោគផលចាស់ រហូតទាល់តែបានទទួលភោគផលថ្មី។
23
អ្នករាល់គ្នាមិនអាចលក់ដីផ្តាច់ឲ្យគេរហូតបានទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្តោះអាសន្នលើដីរបស់យើង។
24
នៅក្នុងស្រុកទាំងមូល ដែលអ្នករាល់គ្នាចូលទៅចាប់យកត្រូវបង្កើតឲ្យមានច្បាប់លោះដី។
25
ប្រសិនបើបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់ញាតិដ៏ជិតដិតត្រូវមកលោះយកដីដែលបងប្អូននោះលក់។
26
ប្រសិនបើអ្នកនោះគ្មានសាច់ញាតិមកលោះយកដីទេ ហើយប្រសិនបើគាត់ធូរធារអាចលោះដីនោះ ដោយខ្លួនឯងបាន
27
គាត់ត្រូវរាប់ចំនួនឆ្នាំ ចាប់ពីឆ្នាំដែលខ្លួនបានលក់ដីនោះ រហូតដល់ឆ្នាំមេត្តាករុណា រួចបង់ប្រាក់ទៅឲ្យអ្នកទិញ តាមចំនួនឆ្នាំទាំងនោះ ហើយកាន់កាប់ទឹកដីរបស់ខ្លួនវិញ។
28
ប្រសិនបើគេគ្មានប្រាក់លោះដីនោះទេ ដីនោះត្រូវនៅជាកម្មសិទ្ធិរបស់អ្នកទិញ រហូតដល់ឆ្នាំមេត្តាករុណា។ នៅឆ្នាំមេត្តាករុណាអ្នកទិញ ត្រូវចាកចេញពីដីនោះ ហើយម្ចាស់ដីអាចវិលមកកាន់កាប់ដីរបស់ខ្លួនវិញបាន។
29
ប្រសិនបើនរណាម្នាក់លក់ផ្ទះរបស់ខ្លួននៅក្នុងក្រុងមួយដែលមានកំពែង គេមានសិទ្ធិលោះយកផ្ទះនោះមកវិញ ក្នុងអំឡុងមួយឆ្នាំក្រោយពេលលក់ គឺគេមានសិទ្ធិលោះក្នុងរយៈពេលមួយឆ្នាំ។
30
លុះផុតកំណត់ពេលមួយឆ្នាំហើយ ប្រសិនគេមិនលោះផ្ទះនៅក្នុងក្រុងទេ ផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់អ្នកទិញ និងពូជពង្សរហូត សូម្បីតែនៅឆ្នាំមេត្តាករុណា ក៏ម្ចាស់ដើមមិនអាចយកវិញបានដែរ។
31
ចំណែកឯផ្ទះស្ថិតនៅតាមភូមិត្រូវគិតដូចដីឯទៀតៗដែរ គឺគេអាចលោះយកពេលណាក៏បាន ហើយទោះជាយ៉ាងណាក៏ដោយ អ្នកទិញត្រូវចាកចេញពីផ្ទះនោះនៅឆ្នាំមេត្តាករុណា។
32
ចំណែកក្រុងរបស់ពួកលេវីវិញ។ ពួកលេវីអាចលោះយកផ្ទះដែលគេមាននៅក្នុងក្រុងទាំងនោះ នៅពេលណាក៏បាន។
33
ទោះបីអ្នកទិញផ្ទះនោះជាពួកលេវីក្តី នៅឆ្នាំមេត្តាករុណាផ្ទះនោះនឹងទៅជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ ដ្បិតផ្ទះដែលស្ថិតនៅក្រុងរបស់ពួកលេវី ជាកម្មសិទ្ធិរបស់ពួកគេនៅក្នុងចំណោមជនជាតិអ៊ីស្រអែល។
34
រីឯស្រែចម្ការដែលស្ថិតនៅជុំវិញក្រុងរបស់ពួកលេវីមិនអាចលក់បានទេ ព្រោះជាកម្មសិទ្ធិរបស់ពួកគេ រហូតទៅ»។
35
«ពេលបងប្អូនណាម្នាក់របស់អ្នកធ្លាក់ខ្លួនក្រ និងខ្វះខាត ទោះបីអ្នកនោះជាជនបរទេស ឬជាអ្នកស្នាក់នៅបណ្តោះអាសន្នក្តី អ្នកត្រូវតែជួយគេ ដើម្បីឲ្យគេអាចរស់នៅក្បែរអ្នកតទៅមុខទៀត។
36
កុំយកការប្រាក់ ឬចង់បានគុណអ្វីពីគេឡើយ ធ្វើដូច្នេះ អ្នកគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់អ្នក ហើយទុកឲ្យបងប្អូននោះរស់នៅជាមួយអ្នក។
37
បើអ្នកនោះខ្ចីប្រាក់កុំគិតការប្រាក់ឲ្យសោះ ហើយបើអ្នកឲ្យអាហារទៅគេកុំចង់បានសគុណអ្វីឡើយ។
38
យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ស្រុកកាណាននេះឲ្យអ្នករាល់គ្នា និងដើម្បីឲ្យយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។
39
ពេលបងប្អូនណាម្នាក់ធ្លាក់ខ្លួនក្រ ហើយមកសុំលក់ខ្លួនបម្រើអ្នក មិនត្រូវបង្ខំឲ្យគេធ្វើការដូចទាសករឡើយ។
40
ត្រូវឲ្យគេធ្វើការក្នុងឋានៈជាអ្នកបម្រើ ឬដូចអ្នកដែលស្នាក់នៅជាបណ្តោះអាសន្ន។ គេត្រូវនៅធ្វើការជាមួយអ្នករហូតដល់ឆ្នាំមេត្តាករុណា។
41
ពេលនោះគេ និងកូនចៅរបស់គេអាចចាកចេញពីផ្ទះអ្នក វិលត្រឡប់ទៅនៅក្នុងអំបូរ និងក្នុងទឹកដីដែលជាកេរអាកររបស់គេវិញ
42
ដ្បិតអស់អ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីប សុទ្ធតែជាអ្នកបម្រើរបស់យើង ហេតុនេះមិនត្រូវលក់ពួកគេ ដូចលក់ទាសករឡើយ។
43
កុំជិះជាន់ធ្វើបាបពួកគេឲ្យសោះ ធ្វើដូច្នេះទើបអ្នកគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់អ្នក។
44
ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជាជាតិនានា ដែលនៅជុំវិញអ្នករាល់គ្នា។
45
អ្នករាល់គ្នាអាចទិញខ្ញុំបម្រើពីចំណោមកូនចៅរបស់ជនបរទេស ដែលរស់នៅក្នុងស្រុករបស់អ្នករាល់គ្នា ឬពីចំណោមពូជអំបូររបស់គេដែលកើតក្នុងស្រុកនេះមកធ្វើជាកម្មសិទ្ធិរបស់អ្នក។
46
អ្នករាល់គ្នាអាចចែកខ្ញុំបម្រើទាំងនោះ ឲ្យកូនចៅរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ ទុកជាកេរមត៌ក។ អ្នករាល់គ្នាអាចទុកពួកគេជាខ្ញុំបម្រើរហូតតទៅ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នាមិនត្រូវឲ្យនរណាម្នាក់ជិះជាន់ធ្វើបាបជនជាតិអ៊ីស្រអែល ដែលជាបងប្អូនរបស់ខ្លួនឡើយ។
47
ប្រសិនបើជនបរទេស ឬអ្នកដែលស្នាក់នៅក្នុងស្រុករបស់អ្នកជាអ្នកមាន ហើយប្រសិនបើមានបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ លក់ខ្លួនទៅឲ្យជនបរទេស ឬអ្នកដែលស្នាក់នៅជាបណ្តោះអាសន្ន ឬលក់ខ្លួនឲ្យពូជពង្សរបស់ជនបរទេសនោះ
48
បងប្អូនរបស់អ្នកក្រមានសិទ្ធិលោះអ្នកក្រនោះយកមកវិញ ក្រោយពេលដែលគាត់បានលក់ខ្លួន។
49
ឪពុកមារបស់គាត់ កូនរបស់ឪពុកមា ឬសាច់ញាតិជិតដិតណាម្នាក់ អាចលោះគាត់យកមកវិញ ឬគាត់ត្រូវរកប្រាក់លោះខ្លួនឯងក៏បាន។
50
គាត់ត្រូវគិតចំនួនឆ្នាំ ជាមួយម្ចាស់ដែលទិញគាត់នោះ ដោយរាប់ចាប់ពីឆ្នាំដែលគាត់បានលក់ខ្លួនរហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ទៅឲ្យម្ចាស់តាមចំនួនឆ្នាំនោះ គិតដូចប្រាក់ឈ្នួលរបស់អ្នកបម្រើ។
51
ប្រសិនបើនៅសល់ច្រើនឆ្នាំត្រូវបង់ប្រាក់លោះខ្លួនទៅឲ្យម្ចាស់ គិតតាមចំនួនឆ្នាំដែលនៅសល់នោះ។
52
ប្រសិនបើនៅសល់តិចឆ្នាំ មុននឹងដល់ឆ្នាំមេត្តាករុណា ក៏ត្រូវគិតប្រាក់លោះខ្លួនបង់ទៅឲ្យម្ចាស់ តាមចំនួនឆ្នាំដែលនៅសល់នោះដែរ។
53
ត្រូវរាប់គាត់ទុកដូចជាអ្នកស៊ីឈ្នួលប្រចាំឆ្នាំ នៅក្នុងផ្ទះរបស់ម្ចាស់ គឺមិនត្រូវជិះជាន់ធ្វើបាបគាត់ឡើយ។
54
ប្រសិនបើក្នុងឆ្នាំដែលគាត់នៅបម្រើគេនោះ គាត់ពុំអាចលោះខ្លួនបានទេ នៅឆ្នាំមេត្តាករុណា គាត់ និងកូនចៅរបស់គាត់អាចចាកចេញពីផ្ទះរបស់ម្ចាស់
55
ដ្បិតជនជាតិអ៊ីស្រអែលជាអ្នកបម្រើរបស់យើង យើងបាននាំពួកគេចាកចេញពីស្រុកអេស៊ីប ដើម្បីឲ្យពួកគេបម្រើយើង។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27