bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 15
Leviticus 15
Khmer 2014 (អាល់គីតាប)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 16 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: កាលណាបុរសម្នាក់មានជំងឺកាមរោគ ហើយមានខ្ទុះហូរចេញមក បណ្តាលឲ្យគាត់ទៅជាមិនបរិសុទ្ធ។
3
ខ្ទុះដែលហូរចេញមក ឬក៏ស្ទះមិនព្រមហូរចេញមកក្តី សុទ្ធតែមិនបរិសុទ្ធ ហើយបណ្តាលឲ្យមនុស្សមិនបរិសុទ្ធដែរ។
4
ដូច្នេះ គ្រែដែលបុរសនោះដេក ឬកន្លែងដែលបុរសនោះអង្គុយនឹងក្លាយទៅជាមិនបរិសុទ្ធ។
5
អ្នកដែលប៉ះនឹងគ្រែនោះ ត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
6
អ្នកដែលអង្គុយលើកៅអីដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
7
អ្នកដែលប៉ះអ្នកជំងឺ ត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
8
ប្រសិនបើអ្នកជំងឺស្តោះទឹកមាត់ទៅលើមនុស្សបរិសុទ្ធ អ្នកដែលបរិសុទ្ធនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
9
រីឯកែបសេះ ឬកែបលាដែលអ្នកជំងឺជិះ ក៏ក្លាយទៅជាមិនបរិសុទ្ធដែរ។
10
អ្នកណាប៉ះពាល់វត្ថុដែលគេដាក់នៅក្រោមអ្នកជំងឺ អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ អ្នកដែលកាន់វត្ថុនេះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
11
បើអ្នកជំងឺពុំបានលាងដៃ ហើយទៅពាល់នរណាម្នាក់ អ្នកនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
12
ផើងធ្វើអំពីដីដែលអ្នកជំងឺប៉ះពាល់ ត្រូវតែបំបែកចោលទាំងអស់ តែបើជាផើងធ្វើពីឈើវិញ នោះត្រូវតែយកទឹកមកលាងសំអាត។
13
កាលណាខ្ទុះរបស់អ្នកដែលកើតជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយដងទឹកពីជ្រោះយកមកលាងសំអាតខ្លួនប្រាណ រួចហើយទើបគាត់បានបរិសុទ្ធ។
14
នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរឬព្រាបជំទើរពីរ ទៅជូននៅចំពោះ អុលឡោះតាអាឡា ។ គាត់ត្រូវជូនសត្វនោះទៅអ៊ីមុាំត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
15
អ៊ីមុាំយកសត្វមួយធ្វើជាគូរបានរំដោះបាប និងសត្វមួយទៀតធ្វើជាគូរបានដុត។ បន្ទាប់មក អ៊ីមុាំធ្វើពិធីជម្រះបាបឲ្យបុរសដែលមានកាមរោគនោះ នៅចំពោះមុខ អុលឡោះតាអាឡា ។
16
ប្រសិនបើបុរសម្នាក់ហូរទឹកកាម គេត្រូវលាងសំអាតខ្លួនប្រាណទាំងមូល ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
17
សម្លៀកបំពាក់ ឬកំរាលដែលប្រឡាក់ទឹកកាមនោះ ត្រូវតែបោកសំអាត ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
18
កាលណាបុរសម្នាក់ និងស្ត្រីម្នាក់រួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសំអាតខ្លួនប្រាណ ហើយនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច»។
19
«កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយមានរដូវនាងត្រូវនៅក្នុងភាពមិនបរិសុទ្ធអស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
20
ពេលមានរដូវនោះ គ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយក៏ទៅជាមិនបរិសុទ្ធដែរ។
21
អ្នកដែលប៉ះនឹងគ្រែនោះ ត្រូវតែបោកសម្លៀកបំពាក់ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
22
អ្នកដែលប៉ះនឹងកៅអីដែលនាងបានអង្គុយត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
23
ប្រសិនបើមាននរណាម្នាក់ប៉ះនឹងវត្ថុអ្វីមួយនៅលើគ្រែ ឬកៅអីដែលនាងអង្គុយអ្នកនោះត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
24
ប្រសិនបើមានបុរសម្នាក់រួមដំណេកជាមួយនាង ក្នុងអំឡុងពេលដែលនាងមានរដូវ បុរសនោះក៏ទៅជាមិនបរិសុទ្ធអស់រយៈប្រាំពីរថ្ងៃ ហើយគ្រែដែលគេដេកនោះ ក៏មិនបរិសុទ្ធដែរ។
25
កាលណាស្ត្រីម្នាក់ធ្លាក់ឈាមខុសពីធម្មតា ឬធ្លាក់ឈាមច្រើនថ្ងៃជាងពេលមានរដូវ នាងត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ ក្នុងអំឡុងពេលធ្លាក់ឈាមនោះ ដូចគ្រានាងមានរដូវដែរ។
26
ពេលនោះ គ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយនឹងទៅជាមិនបរិសុទ្ធ ដូចពេលនាងមានរដូវដែរ។
27
អ្នកដែលប៉ះនឹងគ្រែនោះ ត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
28
កាលណានាងឈប់ធ្លាក់ឈាមហើយ នាងត្រូវរង់ចាំអស់រយៈពេលប្រាំពីរថ្ងៃទៀត ទើបនាងអាចធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។
29
នៅថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរទៅជូនអ៊ីមុាំនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
30
អ៊ីមុាំយកសត្វមួយធ្វើជាគូរបានរំដោះបាប និងសត្វមួយទៀតធ្វើជាគូរបានដុត។ បន្ទាប់មក អ៊ីមុាំធ្វើពិធីជម្រះបាបឲ្យស្ត្រីធ្លាក់ឈាមដែលបណ្តាលឲ្យនាងទៅជាមិនបរិសុទ្ធនោះ នៅចំពោះ អុលឡោះតាអាឡា ។
31
ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យនៅដាច់ឆ្ងាយពីយើង ក្នុងពេលដែលពួកគេស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ ធ្វើដូច្នេះ ពួកគេនឹងរួចផុតពីស្លាប់ ព្រោះតែភាពមិនបរិសុទ្ធ គឺពួកគេមិនធ្វើឲ្យដំណាក់របស់យើងដែលស្ថិតនៅក្នុងចំណោមពួកគេ ទៅជាសៅហ្មងឡើយ។
32
នេះជាហ៊ូកុំស្តីអំពីបុរស ដែលមានជំងឺកាមរោគ ឬហូរទឹកកាមបណ្តាលឲ្យខ្លួនទៅជាមិនបរិសុទ្ធ
33
និងស្តីអំពីស្ត្រីដែលធ្លាក់ឈាមក្នុងពេលមានរដូវ ព្រមទាំងបុរស និងស្ត្រីដែលរួមដំណេកជាមួយគ្នានៅពេលស្ត្រីស្ថិតក្នុងភាពមិនបរិសុទ្ធ»។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27