bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Leviticus 21
Leviticus 21
Khmer 2014 (អាល់គីតាប)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 22 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ពួកអ៊ីមុាំដែលជាកូនចៅរបស់ហារូនដូចតទៅ: អ៊ីមុាំមិនត្រូវធ្វើឲ្យខ្លួនសៅហ្មង ដោយសារប៉ះពាល់សាកសពនរណាម្នាក់ក្នុងចំណោមប្រជាជនរបស់ខ្លួនឡើយ
2
លើកលែងតែគ្រួសារជិតដិតបំផុត ដូចជាម្តាយឪពុក កូនប្រុសកូនស្រី និងបងប្អូនប្រុស។
3
គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រីដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។
4
អ៊ីមុាំមានមុខងារជាមេដឹកនាំក្នុងចំណោមប្រជាជនរបស់ខ្លួន ដូច្នេះគាត់មិនត្រូវបន្ទាបបន្ថោកខ្លួនឯង ដោយបណ្តោយឲ្យខ្លួនទៅជាសៅហ្មងឡើយ។
5
អ៊ីមុាំមិនត្រូវកោរសក់ មិនត្រូវកោរជាយពុកចង្កា ឬធ្វើពិធីឆូតសាច់របស់ខ្លួនឡើយ។
6
ពួកគេត្រូវតែបរិសុទ្ធសម្រាប់អុលឡោះជាម្ចាស់របស់ខ្លួន ហើយមិនបន្ថោកនាមអុលឡោះទេ ដ្បិតពួកគេមានមុខងារធ្វើគូរបាន និងអាហារដល់ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន។ ដូច្នេះពួកគេត្រូវតែបរិសុទ្ធ។
7
អ៊ីមុាំមិនត្រូវយកស្ត្រីពេស្យា ឬស្ត្រីខូចមកធ្វើជាភរិយាឡើយ ហើយក៏មិនត្រូវយកស្ត្រីប្ដីលែងដែរ ព្រោះអ៊ីមុាំត្រូវរក្សាខ្លួនឲ្យបានបរិសុទ្ធជូនអុលឡោះជាម្ចាស់របស់ខ្លួន។
8
ចូរចាត់ទុកអ៊ីមុាំជាមនុស្សបរិសុទ្ធ ព្រោះគេយកអាហារទៅជូនអុលឡោះជាម្ចាស់របស់អ្នក។ គេជាមនុស្សបរិសុទ្ធសម្រាប់យើង ដ្បិតយើងជា អុលឡោះតាអាឡា ជាម្ចាស់ដ៍វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
9
ប្រសិនបើកូនស្រីរបស់អ៊ីមុាំបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យាចារ នាងនោះបន្ថោកឪពុករបស់ខ្លួន ដូច្នេះត្រូវយកនាងទៅដុតទាំងរស់។
10
មូស្ទីដែលជាប្រមុខលើពួកអ៊ីមុាំហើយបានទទួលពិធីតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈមិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។
11
មូស្ទីមិនត្រូវចូលទៅជិតសាកសព គឺសូម្បីតែសាកសពឪពុកម្តាយរបស់គាត់ផ្ទាល់ ក៏គាត់មិនត្រូវប៉ះពាល់ដែរ ព្រោះបណ្តាលឲ្យខ្លួនទៅជាសៅហ្មង។
12
គាត់មិនត្រូវចេញពីទីសក្ការៈ ហើយបង្អាប់បង្អោនទីសក្ការៈអុលឡោះជាម្ចាស់របស់ខ្លួនទេ ដ្បិតគាត់បានទទួលពិធីតែងតាំងដោយប្រេងនៃម្ចាស់របស់គាត់។ យើងជា អុលឡោះតាអាឡា ។
13
គាត់ត្រូវរៀបការតែនឹងស្ត្រីព្រហ្មចារី
14
គឺមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ស្ត្រីប្ដីលែង ស្ត្រីពេស្យា ឬស្ត្រីខូចខ្លួនឡើយ តែត្រូវរៀបការជាមួយស្ត្រីព្រហ្មចារី ក្នុងអំបូររបស់គាត់។
15
ធ្វើដូច្នេះ គាត់មិនបង្ខូចពូជពង្សរបស់គាត់ នៅក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជា អុលឡោះតាអាឡា យើងប្រោសគាត់ឲ្យបានបរិសុទ្ធ»។
16
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
17
«ចូរប្រាប់ហារូនដូចតទៅ: ក្នុងចំណោមពូជពង្សរបស់គាត់នៅគ្រប់ជំនាន់ មិនត្រូវឲ្យនរណាម្នាក់ដែលមានរូបរាងកាយមិនធម្មតា នាំយកជំនូនចូលទៅជូនអុលឡោះជាម្ចាស់របស់ខ្លួនឡើយ។
18
មនុស្សដែលមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈបានទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា
19
មនុស្សកំបុតដៃ ឬកំបុតជើង
20
មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែងខូចពង។
21
ក្នុងចំណោមពូជពង្សរបស់អ៊ីមុាំហារូន អ្នកដែលមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅធ្វើគូរបានដុតដល់ អុលឡោះតាអាឡា ឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅជូនអុលឡោះជាម្ចាស់របស់ខ្លួនបានទេ។
22
គេអាចបរិភោគម្ហូបអាហាររបស់ អុលឡោះតាអាឡា ដែលជាអាហារហាឡាល់ និងអាហារហាឡាល់បំផុតនោះបាន
23
តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈបានជាដាច់ខាត ក្រែងលោគេបង្អាប់ទីសក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជា អុលឡោះតាអាឡា ដែលបានធ្វើឲ្យទីនោះទៅជាបរិសុទ្ធ»។
24
ម៉ូសានាំយកបន្ទូលនេះទៅជម្រាបហារូន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូល។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27