bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 10
Numbers 10
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 11 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរធ្វើត្រែពីរអំពីប្រាក់ គឺអ្នកត្រូវធ្វើឲ្យមានក្បាច់រចនា ហើយអ្នកត្រូវប្រើត្រែនោះសម្រាប់កោះហៅក្រុមជំនុំឲ្យជួបជុំគ្នា និងសម្រាប់ប្រកាសរើជំរំ។
3
ពេលណាត្រែទាំងពីរបន្លឺសំឡេងឡើង ក្រុមជំនុំទាំងអស់ត្រូវមកជួបជុំនៅចំពោះអ្នក ត្រង់ទ្វារចូលត្រសាលជំនុំ។
4
ប៉ុន្ដែ ប្រសិនបើមានសំឡេងត្រែតែមួយ នោះពួកមេដឹកនាំ ពួកមេកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល ត្រូវមកជួបជុំគ្នានៅចំពោះអ្នក។
5
ពេលណាអ្នកផ្លុំដោយសំឡេងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវចេញដំណើរ
6
ហើយពេលណាអ្នកផ្លុំដោយសំឡេងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូង ត្រូវចេញដំណើរ។ ពេលណាមានសំឡេងផ្លុំរន្ថាន់ នោះគេត្រូវចេញដំណើរ។
7
ប៉ុន្តែ ពេលណាមានការហៅមកជួបប្រជុំគ្នា អ្នកក៏ត្រូវផ្លុំដែរ តែមិនត្រូវឲ្យមានសំឡេងរន្ថាន់ឡើយ។
8
ត្រូវឲ្យកូនចៅរបស់អើរ៉ុន ដែលជាពួកសង្ឃ ជាអ្នកផ្លុំត្រែនោះ។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នា គ្រប់ជំនាន់រហូតតទៅ។
9
ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់អ្នករាល់គ្នា នោះត្រូវផ្លុំត្រែឲ្យមានសំឡេងយ៉ាងរន្ថាន់ ដើម្បីជាការរំឭកពីអ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានសង្គ្រោះរួចពីខ្មាំងសត្រូវ។
10
រីឯនៅថ្ងៃអំណរ នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា និងនៅថ្ងៃចូលខែ នោះអ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងយញ្ញបូជានៃតង្វាយមេត្រីរបស់អ្នករាល់គ្នា។ នេះជាការរំឭកពីអ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
11
នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពកបានអណ្ដែតឡើងពីរោងឧបោសថនៃសេចក្ដីសញ្ញា។
12
ពេលនោះ កូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរតាមដំណាក់ៗ ចេញពីទីរហោស្ថានស៊ីណាយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន។
13
គេចេញដំណើរជាលើកទីមួយ តាមបង្គាប់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។
14
ទង់ជ័យនៃជំរំយូដាចេញដំណើរមុនគេ តាមអង្គភាពរបស់ខ្លួន ហើយណាសូន ជាកូនរបស់អ័មីណាដាប់ គ្រប់គ្រងលើអង្គភាពទាំងមូល។
15
នេថានេលជាកូនរបស់ស៊ូហារ គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធអ៊ីសាខារ
16
ហើយអេលាបជាកូនរបស់ហេឡូន គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធសាប់យូឡូន។
17
ក្រោយពីបានរើរោងឧបោសថរួចហើយ កូនចៅគើសុន និងកូនចៅម្រ៉ារី ដែលជាអ្នកលីសែងរោងឧបោសថនោះ ក៏នាំគ្នាចេញដំណើរ។
18
បន្ទាប់មក ទង់ជ័យនៃជំរំរូបេននាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន ហើយអេលីស៊ើរជាកូនរបស់សេដេអ៊ើរ គ្រប់គ្រងលើអង្គភាពទាំងមូល។
19
ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធស៊ីម្មាន
20
ហើយអេលាសាប់ជាកូនដេហ៊ូអែល គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធកាដ។
21
បន្ទាប់មក កូនចៅកេហាត់ចេញដំណើរ ទាំងលីសែងវត្ថុដ៏បរិសុទ្ធទៅជាមួយ ហើយអ្នកមុនក៏ដំឡើងរោងឧបោសថឲ្យទាន់ពេលគេទៅដល់។
22
បន្ទាប់មកទៀត ទង់ជ័យនៃជំរំអេប្រាអិមនាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន ហើយអេលីសាម៉ាជាកូនរបស់អាំមីហ៊ូត គ្រប់គ្រងលើអង្គភាពទាំងមូល។
23
កាម៉ាលាលជាកូនរបស់ផ្តាស៊ើរ គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធម៉ាណាសេ
24
ហើយអ័ប៊ីដានជាកូនរបស់គីដាហូនី គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធបេនយ៉ាមីន។
25
បន្ទាប់មក ទង់ជ័យនៃជំរំដាន់នាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន បំពេញមុខងារជាទ័ពការពារជួរខាងក្រោយជំរំទាំងអស់ ហើយអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ គ្រប់គ្រងលើអង្គភាពទាំងមូល។
26
ប៉ាគីហ៊ាល ជាកូនរបស់អូក្រាន គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធអេស៊ើរ
27
ហើយអ័ហ៊ីរ៉ាជាកូនរបស់អេណាន់ គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធណែបថាលី។
28
កូនចៅអ៊ីស្រាអែលចេញដំណើរជាក្បួនទ័ព តាមអង្គភាពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។
29
លោកម៉ូសេមានប្រសាសន៍ទៅកាន់ហូបាប់ ជាកូនរបស់រេហួល សាសន៍ម៉ាឌាន ដែលត្រូវជាឪពុកក្មេកលោកម៉ូសេថា៖ «ពួកយើងធ្វើដំណើរឆ្ពោះទៅកន្លែងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "យើងនឹងឲ្យស្រុកនេះដល់អ្នករាល់គ្នា"។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងប្រព្រឹត្តចំពោះបងយ៉ាងល្អ ដ្បិតព្រះយេហូវ៉ាបានសន្យាយ៉ាងល្អដល់សាសន៍អ៊ីស្រាអែល»។
30
ប៉ុន្តែ ហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំនឹងត្រឡប់ទៅស្រុករបស់ខ្ញុំ ទៅជួបជុំញាតិសន្តានរបស់ខ្ញុំវិញ»។
31
លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំទៅចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងត្រូវបោះជំរំនៅក្នុងទីរហោស្ថាននេះ ហើយបងនឹងបានដូចជាភ្នែកដល់ពួកយើង។
32
ម្យ៉ាងទៀត ប្រសិនបើបងទៅជាមួយពួកយើង អ្វីៗល្អដែលព្រះយេហូវ៉ាប្រទានដល់ពួកយើង នោះពួកយើងក៏នឹងផ្ដល់ជូនបងយ៉ាងនោះដែរ»។
33
ដូច្នេះ គេក៏ចេញពីភ្នំរបស់ព្រះយេហូវ៉ា ធ្វើដំណើរអស់រយៈពេលបីថ្ងៃ ទាំងមានហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ានៅខាងមុខគេរយៈពេលបីថ្ងៃនោះ ដើម្បីរកកន្លែងឲ្យគេឈប់សម្រាក
34
ពេលគេរើជំរំចេញដំណើរ ពពករបស់ព្រះយេហូវ៉ាស្ថិតនៅពីលើពួកគេ នៅពេលថ្ងៃ។
35
ពេលណាហិបសញ្ញាចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយសូមឲ្យអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវរត់ចេញនៅចំពោះព្រះអង្គ»។
36
ពេលណាហិបសញ្ញាឈប់សម្រាក លោកមានប្រសាសន៍ថា «ព្រះយេហូវ៉ាអើយ សូមយាងមកគង់ជាមួយពួកអ៊ីស្រាអែលទាំងសល់សែនវិញ»។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36