bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 20
Numbers 20
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
1
កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ទីរហោស្ថានស៊ីន នៅខែទីមួយ ហើយប្រជាជនស្នាក់នៅកាដេស។ នាងម៉ារាមបានស្លាប់នៅទីនោះ ហើយគេក៏បញ្ចុះសពគាត់នៅទីនោះទៅ។
2
កន្លែងនោះគ្មានទឹកសម្រាប់ក្រុមជំនុំទេ ដូច្នេះ គេក៏លើកគ្នាមកទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន។
3
ប្រជាជនរករឿងឈ្លោះនឹងលោកម៉ូសេថា៖ «ស៊ូឲ្យពួកយើងស្លាប់ក្នុងកាលដែលបងប្អូនរបស់យើងបានស្លាប់ នៅចំពោះព្រះយេហូវ៉ានោះទៅចុះ!
4
ហេតុអ្វីបានជាលោកនាំក្រុមជំនុំរបស់ព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ជាមួយហ្វូងសត្វរបស់យើងដូច្នេះ?
5
ហេតុអ្វីបានជាលោកបង្ខំពួកយើងឲ្យចេញពីស្រុកអេស៊ីព្ទ ហើយនាំយើងមកកន្លែងហិនហោចដូច្នេះ? ទីនេះគ្មានកន្លែងសាបព្រោះ គ្មានដើមល្វា គ្មានដើមទំពាំងបាយជូរ ឬដើមទទឹមទេ ហើយសូម្បីតែទឹកផឹកក៏គ្មានផង»។
6
ពេលនោះ លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចេញពីក្រុមជំនុំទៅកាន់ទ្វារចូលត្រសាលជំនុំ។ ពួកលោកក្រាបចុះមុខដល់ដី ហើយសិរីល្អរបស់ព្រះយេហូវ៉ាក៏លេចមកឲ្យពួកលោកឃើញ។
7
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
8
«ចូរយកដំបង ហើយប្រមូលក្រុមជំនុំឲ្យជួបជុំគ្នា គឺអ្នក និងអើរ៉ុនជាបងរបស់អ្នក រួចបង្គាប់ថ្មដានៅចំពោះមុខគេ ឲ្យទឹកហូរចេញមក។ ដូច្នេះ អ្នកត្រូវនាំទឹកចេញពីថ្មសម្រាប់ពួកគេ។ អ្នកត្រូវឲ្យទឹកដល់ក្រុមជំនុំ ព្រមទាំងហ្វូងសត្វរបស់គេផឹក តាមរបៀបនេះឯង»។
9
ដូច្នេះ លោកម៉ូសេក៏យកដំបងដែលស្ថិតនៅចំពោះព្រះយេហូវ៉ា ដូចព្រះអង្គបានបង្គាប់លោក។
10
លោកម៉ូសេ និងលោកអើរ៉ុនក៏ប្រមូលក្រុមជំនុំមកជួបជុំគ្នានៅមុខថ្មដា ហើយមានប្រសាសន៍ទៅគេថា៖ «ចូរស្តាប់ចុះ ពួកបះបោរអើយ តើយើងត្រូវយកទឹកចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នាឬ?»។
11
ពេលនោះ លោកម៉ូសេលើកដៃឡើង ហើយយកដំបងវាយថ្មនោះពីរដង។ ទឹកក៏ហូរចេញមកយ៉ាងបរិបូរ ហើយក្រុមជំនុំ និងហ្វូងសត្វរបស់គេក៏នាំគ្នាផឹក។
12
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ដោយព្រោះអ្នកមិនបានជឿដល់យើង ដើម្បីលើកយើងជាបរិសុទ្ធនៅចំពោះភ្នែករបស់កូនចៅអ៊ីស្រាអែល ហេតុនោះ អ្នកមិនត្រូវនាំក្រុមជំនុំនេះ ចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យគេឡើយ»។
13
នេះជាទឹកនៅមេរីបា ដែលប្រជាជនអ៊ីស្រាអែលបានរករឿងព្រះយេហូវ៉ា ហើយព្រះអង្គបានសម្ដែងភាពបរិសុទ្ធរបស់ព្រះអង្គ ដោយសារទឹកនោះឯង។
14
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅជួបស្តេចស្រុកអេដុមទូលថា៖ «អ៊ីស្រាអែលជាប្អូន សូមទូលព្រះករុណាថា ទ្រង់ជ្រាបពីអស់ទាំងការលំបាកដែលកើតឡើងដល់យើងខ្ញុំហើយ
15
គឺពីដំណើរដែលដូនតារបស់យើងខ្ញុំបានចុះទៅនៅស្រុកអេស៊ីព្ទ ហើយយើងខ្ញុំបានរស់នៅស្រុកនោះជាយូរឆ្នាំ។ សាសន៍អេស៊ីព្ទបានធ្វើបាបយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ។
16
តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ឮសំឡេងយើងខ្ញុំ ហើយចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ មើល៍ យើងខ្ញុំនៅកាដេស ជាក្រុងមួយនៅជាប់នឹងដែនដីរបស់ព្រះកុរណា។
17
ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង។ យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចម្ការទេ ក៏មិនផឹកទឹកពីអណ្តូងណាមួយដែរ គឺយើងខ្ញុំនឹងដើរតាមតែផ្លូវស្ដេច វិញ ដោយឥតងាកទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ រហូតទាល់តែយើងខ្ញុំបានឆ្លងផុតដែនដីរបស់ព្រះករុណា»។
18
ប៉ុន្តែ ស្តេចស្រុកអេដុមតបថា៖ «មិនឲ្យឆ្លងកាត់ដាច់ខាត បើមិនដូច្នោះទេ យើងនឹងចេញទៅទាស់នឹងអ្នករាល់គ្នាដោយដាវមិនខាន»។
19
កូនចៅអ៊ីស្រាអែលអង្វរស្ដេចថា៖ «យើងខ្ញុំនឹងដើរតាមតែផ្លូវធំប៉ុណ្ណោះ ហើយប្រសិនបើយើងខ្ញុំ ឬហ្វូងសត្វយើងខ្ញុំផឹកទឹករបស់ព្រះករុណា នោះយើងខ្ញុំនឹងចេញថ្លៃសង សូមគ្រាន់តែឲ្យយើងខ្ញុំបានដើរកាត់ប៉ុណ្ណោះបានហើយ»។
20
ប៉ុន្តែ ស្តេចនោះតបថា៖ «មិនឲ្យឆ្លងកាត់ដាច់ខាត!» ហើយស្តេចអេដុមក៏ចេញទៅទាស់នឹងគេ ដោយលើកទ័ពទៅជាច្រើន ទាំងកាន់គ្រឿងអាវុធយ៉ាងសំណំ។
21
ដូច្នេះ ស្តេចអេដុមមិនព្រមបើកឲ្យពួកអ៊ីស្រាអែលដើរកាត់ដែនដីរបស់ខ្លួនទេ ហើយអ៊ីស្រាអែលក៏ងាកចេញពីគេទៅ។
22
ក្រោយពីគេបានចេញដំណើរពីកាដេស កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ភ្នំហោរ។
23
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុននៅភ្នំហោរនោះ ត្រង់ព្រំប្រទល់ស្រុកអេដុមថា៖
24
«អើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ហើយ។ ដ្បិតគាត់មិនត្រូវចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលឡើយ ព្រោះអ្នកទាំងពីរបានបះបោរទាស់នឹងបញ្ជារបស់យើង នៅកន្លែងទឹកមេរីបា។
25
ចូរយកអើរ៉ុន និងអេលាសារ ជាកូនរបស់គាត់ នាំឡើងទៅលើភ្នំហោរទៅ
26
ចូរដោះសម្លៀកបំពាក់ពីអើរ៉ុន ហើយយកទៅបំពាក់ឲ្យអេលាសារ ជាកូនរបស់គាត់វិញ។ ឯអើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ គឺគាត់ត្រូវស្លាប់នៅទីនោះ»។
27
លោកម៉ូសេក៏ធ្វើដូចព្រះយេហូវ៉ាបានបង្គាប់ គឺពួកលោកនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះភ្នែករបស់ក្រុមជំនុំទាំងមូល។
28
លោកម៉ូសេដោះសម្លៀកបំពាក់ពីអើរ៉ុន ហើយយកទៅបំពាក់ឲ្យអេលាសារ ជាកូនរបស់លោក រួចលោកអើរ៉ុនក៏ស្លាប់នៅលើកំពូលភ្នំនោះទៅ។ លោកម៉ូសេ និងអេលាសារក៏ចុះពីលើភ្នំមកវិញ។
29
កាលក្រុមជំនុំទាំងមូលឃើញថា អើរ៉ុនបានស្លាប់ នោះពួកវង្សអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាកាន់ទុក្ខនឹងលោករយៈពេលសាមសិបថ្ងៃ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36