bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 31
Numbers 31
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 32 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរសងសឹកសាសន៍ម៉ាឌានឲ្យកូនចៅអ៊ីស្រាអែល បន្ទាប់មក អ្នកនឹងត្រូវជួបជុំជាមួយដូនតារបស់អ្នក»។
3
ដូច្នេះ លោកម៉ូសេក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរឲ្យអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាប្រដាប់អាវុធ ហើយឲ្យគេចេញទៅច្បាំងនឹងសាសន៍ម៉ាឌាន ដើម្បីសម្រេចការសងសឹករបស់ព្រះយេហូវ៉ាទៅលើសាសន៍ម៉ាឌាន។
4
អ្នកត្រូវចាត់មនុស្សមួយពាន់នាក់ ពីកុលសម្ព័ន្ធនីមួយៗនៃសាសន៍អ៊ីស្រាអែល ឲ្យចេញទៅច្បាំង»។
5
ដូច្នេះ គេក៏កេណ្ឌយកមួយពាន់នាក់ ពីកុលសម្ព័ន្ធនីមួយៗក្នុងចំណោមសាសន៍អ៊ីស្រាអែលទាំងពាន់ៗ បានមួយម៉ឺនពីរពាន់នាក់ ដែលបានប្រដាប់អាវុធសម្រាប់ច្បាំង។
6
លោកម៉ូសេក៏ចាត់គេឲ្យចេញទៅច្បាំង គឺមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ មានទាំងភីនេហាស ជាកូនសង្ឃអេលាសារ កាន់គ្រឿងប្រដាប់ទីបរិសុទ្ធ និងត្រែសម្រាប់ផ្លុំ ទៅជាមួយ។
7
គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ហើយបានសម្លាប់ប្រុសៗទាំងអស់។
8
ពួកគេសម្លាប់ពួកស្តេចសាសន៍ម៉ាឌាន ជាមួយពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី រេគេម ស៊ើរ និងរេបា ជាស្តេចសាសន៍ម៉ាឌានទាំងប្រាំ ហើយគេក៏បានសម្លាប់បាឡាម ជាកូនបេអ៊រដោយដាវដែរ។
9
កូនចៅអ៊ីស្រាអែលនាំស្ត្រីសាសន៍ម៉ាឌាន និងកូនតូចៗរបស់គេមកជាឈ្លើយ ហើយគេយកហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់ទុកជាជ័យភណ្ឌទៀតផង។
10
កូនចៅអ៊ីស្រាអែលបានដុតអស់ទាំងទីក្រុង ដែលជាលំនៅរបស់សាសន៍ម៉ាឌាន និងអស់ទាំងជំរំរបស់គេ ដោយភ្លើង
11
ហើយគេយកអស់ទាំងជ័យភណ្ឌ និងអ្វីៗដែលគេរឹបយកបាន ទាំងមនុស្ស ទាំងសត្វ។
12
បន្ទាប់មក គេនាំពួកឈ្លើយ ជ័យភណ្ឌ និងអ្វីៗដែលគេរឹបយកបាននោះ ទៅជូនលោកម៉ូសេ និងសង្ឃអេលាសារ ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល នៅជំរំដែលបោះនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។
13
លោកម៉ូសេ សង្ឃអេលាសារ និងមេដឹកនាំទាំងអស់របស់ក្រុមជំនុំ បានចេញទៅជួបគេនៅខាងក្រៅជំរំ។
14
លោកម៉ូសេខឹងនឹងពួកមេទ័ព គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ ដែលវិលមកពីច្បាំងនោះ។
15
លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «តើអ្នករាល់គ្នាបានទុកឲ្យស្ត្រីនៅរស់ទាំងអស់ឬ?
16
មើល៍! ស្ត្រីទាំងនេះហើយដែលបាននាំឲ្យកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីរឿងនៅពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានគ្រោះកាចកើតឡើងក្នុងក្រុមជំនុំនៃព្រះយេហូវ៉ា។
17
ដូច្នេះ ឥឡូវនេះ ចូរសម្លាប់ប្រុសៗទាំងអស់ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្រី្ដទាំងអស់ដែលបានស្គាល់ប្រុសដោយធ្លាប់រួមដំណេកជាមួយនោះចោលទៅ។
18
ប៉ុន្ដែ អស់ទាំងក្មេងស្រីៗដែលមិនធ្លាប់ស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ ត្រូវទុកសម្រាប់អ្នករាល់គ្នាវិញ។
19
ចូរបោះជំរំនៅខាងក្រៅរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលបានសម្លាប់មនុស្សណាម្នាក់ ឬបានប៉ះពាល់សាកសព ត្រូវសម្អាតខ្លួននៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងពួកឈ្លើយ។
20
អ្នករាល់គ្នាត្រូវសម្អាតអស់ទាំងសម្លៀកបំពាក់ អស់ទាំងរបស់ធ្វើពីស្បែក អស់ទាំងរបស់ធ្វើពីរោមពពែ និងអស់ទាំងរបស់ធ្វើពីឈើ»។
21
សង្ឃអេលាសារមានប្រសាសន៍ទៅកាន់ពួកទ័ពដែលបានទៅច្បាំងនោះថា៖ «នេះជាបញ្ញត្តិច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ
22
មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ
23
គឺរបស់ទាំងប៉ុន្មានដែលអាចធន់នឹងភ្លើងបាន ត្រូវយកទៅដុតភ្លើងសម្អាត ហើយរបស់ទាំងនោះនឹងបានស្អាត។ ប៉ុន្តែ ក៏ត្រូវសម្អាតនឹងទឹកដែលសម្រាប់សម្អាតដែរ ឯរបស់ទាំងប៉ុន្មានដែលមិនអាចធន់នឹងភ្លើងបាន នោះត្រូវលាងសម្អាតនឹងទឹក។
24
អ្នករាល់គ្នាត្រូវបោកសម្លៀកបំពាក់របស់ខ្លួននៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានស្អាត បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំបាន»។
25
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
26
«ចូរអ្នក និងសង្ឃអេលាសារ ព្រមទាំងពួកមេក្នុងវង្សានុវង្សនៃក្រុមជំនុំ រាប់ចំនួនជ័យភណ្ឌដែលរឹបអូសបាន គឺទាំងមនុស្ស ទាំងសត្វ
27
ហើយបែងចែកជ័យភណ្ឌជាពីរចំណែក ឲ្យដល់ពួកទាហានដែលបានទៅច្បាំង និងក្រុមជំនុំទាំងអស់។
28
ត្រូវហូតយកសួយអាករពីចំណែករបស់ពួកទាហានដែលបានចេញទៅច្បាំង សម្រាប់ព្រះយេហូវ៉ា គឺមួយក្នុងប្រាំរយ ទាំងមនុស្ស ទាំងគោ ទាំងលា ព្រមទាំងចៀម។
29
ត្រូវយកពីចំណែករបស់ពួកគេពាក់កណ្ដាល ប្រគល់ឲ្យសង្ឃអេលាសារ ទុកជាតង្វាយថ្វាយព្រះយេហូវ៉ា។
30
ឯចំណែករបស់កូនចៅអ៊ីស្រាអែលពាក់កណ្ដាល ត្រូវហូតយកមួយក្នុងហាសិប ទាំងមនុស្ស ទាំងគោ ទាំងលា ព្រមទាំងចៀម គឺពីសត្វទាំងអស់ រួចប្រគល់ឲ្យពួកលេវី ដែលថែរក្សារោងឧបោសថរបស់ព្រះយេហូវ៉ា»។
31
លោកម៉ូសេ និងសង្ឃអេលាសារ បានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
32
ឯជ័យភណ្ឌក្រៅពីអ្វីៗដែលពួកទាហានរឹបអូសយកបាន សរុបទាំងអស់មានចំនួន ចៀម ៦៧៥ ០០០ ក្បាល
33
គោ ៧ ២ ០០០ ក្បាល
34
លា ៦១ ០០០ ក្បាល
35
និងមនុស្សទាំងអស់ចំនួន ៣២ ០០០ នាក់ គឺជាស្ត្រីដែលមិនធ្លាប់ស្គាល់ប្រុសណារួមដំណេកជាមួយនៅឡើយ។
36
ឯចំណែកពាក់កណ្ដាល ដែលបានចែកឲ្យអស់អ្នកដែលបានចេញទៅច្បាំង មានចៀម ៣៣៧ ៥០០ ក្បាល
37
ហើយចៀមដែលជាសួយអាកររបស់ព្រះយេហូវ៉ា នោះមាន ៦៧៥ ក្បាល។
38
គោមានចំនួន ៣៦ ០០០ ក្បាល ក្នុងនោះមាន ៧២ ក្បាល ជាសួយអាកររបស់ព្រះយេហូវ៉ា។
39
លាមានចំនួន ៣០ ៥០០ ក្បាល ក្នុងនោះមាន ៦១ ក្បាល ជាសួយអាកររបស់ព្រះយេហូវ៉ា។
40
មនុស្សមានចំនួន ១៦ ០០០ នាក់ ក្នុងនោះមាន ៣២ នាក់ ជាសួយអាកររបស់ព្រះយេហូវ៉ា។
41
លោកម៉ូសេបានប្រគល់សួយអាករទាំងនោះ ជាតង្វាយដល់ព្រះយេហូវ៉ា ដល់សង្ឃអេលាសារ ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
42
រីឯចំណែកពាក់កណ្ដាលទៀតរបស់កូនចៅអ៊ីស្រាអែល ដែលលោកម៉ូសេបានញែកពីពួកអ្នកដែលបានចេញទៅច្បាំង
43
ដែលជាចំណែករបស់ក្រុមជំនុំនោះ មានចៀម ៣៣៧ ៥០០ ក្បាល
44
គោ ៣៦ ០០០ ក្បាល
45
លា ៣០ ៥០០ ក្បាល
46
និងមនុស្ស ១៦ ០០០ នាក់។
47
លោកម៉ូសេយកមួយក្នុងហាសិប ទាំងមនុស្ស ទាំងសត្វ ពីចំណែករបស់កូនចៅអ៊ីស្រាអែលនោះ ប្រគល់ឲ្យពួកលេវីដែលថែរក្សារោងឧបោសថរបស់ព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
48
បន្ទាប់មក ពួកមេទ័ពដែលត្រួតលើពលទ័ពទាំងពាន់ៗ គឺពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយ នាំគ្នាចូលមកជិតលោកម៉ូសេ
49
ហើយជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំជាអ្នកបម្រើលោក បានរាប់ពលទ័ពដែលនៅក្រោមបញ្ជាយើងខ្ញុំ ពុំឃើញមានបាត់អ្នកណាម្នាក់ក្នុងពួកយើងខ្ញុំឡើយ។
50
យើងខ្ញុំបាននាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស មានខ្សែដៃ កងដៃ ចិញ្ចៀន កាវ និងខ្សែក ទុកជាតង្វាយរំដោះបាបយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា»។
51
លោកម៉ូសេ និងសង្ឃអេលាសារ ក៏ទទួលយកគ្រឿងមាសទាំងនោះពីពួកគេ ដែលទាំងអស់សុទ្ធតែជាគ្រឿងរចនា។
52
មាសទាំងអស់ដែលគេបានថ្វាយ ជាតង្វាយដល់ព្រះយេហូវ៉ា គឺពីពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយបានថ្វាយ មានទម្ងន់មួយម៉ឺនប្រាំមួយពាន់ប្រាំពីររយហាសិបសេកែល។
53
(រីឯពួកទាហានវិញ ម្នាក់ៗបានយករបស់ដែលរឹបអូសបានទុកសម្រាប់ខ្លួនឯង)
54
លោកម៉ូសេ និងសង្ឃអេលាសារ បានទទួលយកមាសទាំងនោះពីពួកមេបញ្ជាការកងពាន់ និងពីពួកមេបញ្ជាការកងរយ ទៅទុកដាក់ក្នុងត្រសាលជំនុំ ទុកជាសេចក្ដីរំឭកដល់កូនចៅអ៊ីស្រាអែល នៅចំពោះព្រះយេហូវ៉ា។
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36