bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 33
Numbers 33
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
1
នេះជាកន្លែងដែលកូនចៅអ៊ីស្រាអែលបានធ្វើដំណើរជាដំណាក់ៗ ចេញពីស្រុកអេស៊ីព្ទ តាមក្បួនទ័ព ក្រោមការដឹកនាំរបស់លោកម៉ូសេ និងអើរ៉ុន។
2
លោកម៉ូសេបានកត់ត្រាពីកន្លែងចាប់ផ្ដើមរបស់ពួកគេ ពីមួយដំណាក់ទៅមួយដំណាក់ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយនេះជាកន្លែងចេញដំណើររបស់គេ ជាដំណាក់ៗ ដូចតទៅ៖
3
ពួកគេបានចេញដំណើរពីរ៉ាមសេសនៅខែទីមួយ គឺថ្ងៃទីដប់ប្រាំក្នុងខែទីមួយ។ នៅថ្ងៃបន្ទាប់ក្រោយបុណ្យរំលង កូនចៅអ៊ីស្រាអែលបានចេញដំណើរដោយក្លាហាន នៅចំពោះមុខសាសន៍អេស៊ីព្ទទាំងអស់
4
រីឯសាសន៍អេស៊ីព្ទវិញ កំពុងតែកប់ខ្មោចកូនច្បងទាំងប៉ុន្មានរបស់គេ ដែលព្រះយេហូវ៉ាបានប្រហារនៅកណ្ដាលពួកគេ។ ព្រះយេហូវ៉ាក៏វិនិច្ឆ័យទោសពួកព្រះរបស់ពួកគេដែរ។
5
ដូច្នេះ កូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកបោះជំរំនៅស៊ូកូថ។
6
គេចេញពីស៊ូកូថ មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយទីរហោស្ថាន។
7
គេចេញពីអេថាម ហើយវិលទៅពីហាហ៊ីរ៉ុថ ដែលនៅទល់មុខបាលសេផុន រួចបោះជំរំនៅមុខមីកដុល។
8
គេចេញពីពីហាហ៊ីរ៉ុថ ឆ្លងកាត់សមុទ្រ ចូលទៅក្នុងទីរហោស្ថាន ហើយគេដើរបីថ្ងៃក្នុងទីរហោស្ថានអេថាម រួចបោះជំរំនៅម៉ារ៉ា។
9
គេចេញពីម៉ារ៉ា មកដល់អេលីម ហើយនៅអេលីមមានរន្ធទឹកដប់ពីរ និងដើមលម៉ើចិតសិប រួចគេបោះជំរំនៅទីនោះ។
10
គេចេញពីអេលីម មកបោះជំរំក្បែរសមុទ្រក្រហម។
11
គេចេញពីសមុទ្រក្រហម មកបោះជំរំនៅទីរហោស្ថានស៊ីន។
12
គេចេញពីទីរហោស្ថានស៊ីន មកបោះជំរំនៅដុបកា។
13
គេចេញពីដុបកា មកបោះជំរំនៅអាលូស។
14
គេចេញពីអាលូស មកបោះជំរំនៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យប្រជាជនផឹក។
15
គេចេញពីរេផិឌីម មកបោះជំរំនៅទីរហោស្ថានស៊ីណាយ។
16
គេចេញពីទីរហោស្ថានស៊ីណាយ មកបោះជំរំនៅគីប្រុត-ហាតាវ៉ា។
17
គេចេញពីគីប្រុត-ហាតាវ៉ា មកបោះជំរំហាសិរ៉ូត។
18
គេចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។
19
គេចេញពីរីតម៉ា មកបោះជំរំនៅរីម៉ុន-ពេរេស។
20
គេចេញពីរីម៉ុន-ពេរេស មកបោះជំរំនៅលិបណា។
21
គេចេញពីលិបណា មកបោះជំរំនៅរីសា។
22
គេចេញពីរីសា មកបោះជំរំនៅកេហេឡាថា។
23
គេចេញពីកេហេឡាថា មកបោះជំរំនៅភ្នំសាភើរ។
24
គេចេញពីភ្នំសាភើរ មកបោះជំរំនៅហារ៉ាដា។
25
គេចេញពីហារ៉ាដា មកបោះជំរំនៅម៉ាកហេឡូត។
26
គេចេញពីម៉ាកហេឡូត មកបោះជំរំនៅតាហាត។
27
គេចេញពីតាហាត មកបោះជំរំនៅតារ៉ាស។
28
គេចេញពីតារ៉ាស មកបោះជំរំនៅមីតកា។
29
គេចេញពីមីតកា មកបោះជំរំនៅហាស្មូណា។
30
គេចេញពីហាស្មូណា មកបោះជំរំនៅម៉ូសេរ៉ូត។
31
គេចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។
32
គេចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោ-គីតកាត់។
33
គេចេញពីហោ-គីតកាត់ មកបោះជំរំនៅយ៉ុតបាថា។
34
គេចេញពីយ៉ុតបាថា មកបោះជំរំនៅអាប្រូណា។
35
គេចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន-គេប៊ើរ។
36
គេចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅទីរហោស្ថានស៊ីន (គឺនៅកាដេស)។
37
គេចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ជាយស្រុកអេដុម។
38
សង្ឃអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយគាត់បានស្លាប់នៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយពីកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃទីមួយ ខែទីប្រាំ។
39
ពេលលោកអើរ៉ុនស្លាប់នៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។
40
ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិបស្រុកកាណាន បានឮថាកូនចៅអ៊ីស្រាអែលមកដល់តំបន់នោះ។
41
បន្ទាប់មក គេចេញពីភ្នំហោរ មកបោះជំរំនៅសាលម៉ូណា។
42
គេចេញពីសាលម៉ូណា មកបោះជំរំនៅពូណូន។
43
គេចេញពីពូណូន មកបោះជំរំនៅអូបូត។
44
គេចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងដែនដីស្រុកម៉ូអាប់។
45
គេចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។
46
គេចេញពីឌីបូន-កាដ មកបោះជំរំនៅអាលម៉ូន-ឌីប្លាថែម។
47
គេចេញពីអាលម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនេបូរ។
48
គេចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។
49
គេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងវាលទំនាបស្រុកម៉ូអាប់។
50
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរថា៖
51
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន
52
នោះអ្នករាល់គ្នាត្រូវបណ្តេញប្រជាជនដែលរស់ក្នុងស្រុកនោះទាំងអស់ ចេញពីមុខអ្នករាល់គ្នា ហើយបំផ្លាញអស់ទាំងរូបព្រះរបស់គេដែលធ្វើពីថ្ម និងបំផ្លាញរូបសិតរបស់គេដែលធ្វើពីលង្ហិន ព្រមទាំងកម្ទេចអស់ទាំងទីខ្ពស់របស់គេផង។
53
អ្នករាល់គ្នាត្រូវចាប់យកស្រុកនោះទុកជាកេរអាករ ហើយតាំងទីលំនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់ស្រុកនោះ ជាកេរអាករដល់អ្នករាល់គ្នាហើយ។
54
អ្នករាល់គ្នាត្រូវទទួលយកស្រុកនោះជាមត៌ក ដោយចាប់ឆ្នោតតាមពូជអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវចែកចំណែកមត៌កឲ្យច្រើន ហើយអំបូរណាមានគ្នាតិច ត្រូវចែកចំណែកមតរកឲ្យតិច។ អ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា អ្នកនោះត្រូវបានកន្លែងនោះ ហើយអ្នករាល់គ្នាត្រូវទទួលមត៌ក តាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
55
ប៉ុន្ដែ បើអ្នករាល់គ្នាមិនបណ្តេញប្រជាជនដែលរស់នៅស្រុកនោះ ពីមុខអ្នករាល់គ្នាចេញទេ នោះអស់អ្នកដែលអ្នករាល់គ្នាទុកឲ្យនៅ នឹងប្រៀបដូចជាម្ជុលនៅក្នុងភ្នែករបស់អ្នករាល់គ្នា ហើយជាបន្លានៅក្នុងឆ្អឹងជំនីរបស់អ្នករាល់គ្នា គឺគេនឹងធ្វើទុក្ខអ្នករាល់គ្នានៅក្នុងស្រុកដែលអ្នករាល់គ្នារស់នៅនោះ
56
ហើយយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចជាយើងបានគិតនឹងប្រព្រឹត្តចំពោះគេដែរ»។
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36