bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 22
Numbers 22
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 23 →
1
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏ចេញដំណើរទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយម្ខាងទន្លេយ័រដាន់ ត្រង់យេរីខូរ។
2
រីឯបាឡាក ជាបុត្រាស៊ីបព័រ ឃើញអស់ទាំងការដែលពួកអ៊ីស្រាអែលបានប្រព្រឹត្តចំពោះសាសន៍អាម៉ូរី។
3
សាសន៍ម៉ូអាប់ភ័យខ្លាចដល់ប្រជាជននោះជាខ្លាំង ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ព្រោះគេមានចំនួនដ៏ច្រើន។
4
ពេលនោះ សាសន៍ម៉ូអាប់និយាយទៅកាន់ពួកចាស់ទុំរបស់សាសន៍ម៉ាឌានថា៖ «ហ្វូងមនុស្សដ៏ច្រើននេះមុខជាស៊ីរំលីងអ្វីៗទាំងអស់នៅជុំវិញពួកយើង ដូចជាគោស៊ីរំលីងស្មៅនៅទីវាលមិនខាន»។ គ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើស្រុកម៉ូអាប់។
5
ស្ដេចបានចាត់អ្នកនាំសារទៅជួបបាឡាម ជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេអ៊ើប្រាត ក្នុងស្រុកនៃញាតិសន្ដានរបស់ទ្រង់ ដើម្បីហៅគាត់មក ដោយពាក្យថា៖ «មើល៍! មានជនជាតិមួយចេញពីស្រុកអេស៊ីព្ទមក គេនាំគ្នាមកនៅពេញលើផែនដី ហើយគេបានតាំងទីលំនៅនៅក្បែរយើង។
6
សូមអញ្ជើញមកឥឡូវ ដើម្បីដាក់បណ្ដាសាប្រជាជននេះឲ្យយើង ព្រោះគេពូកែជាងយើង ប្រហែលជាយើងអាចនឹងឈ្នះគេបាន ហើយបណ្តេញគេចេញពីស្រុកនេះ ដ្បិតយើងដឹងថា អ្នកណាដែលលោកឲ្យពរ អ្នកនោះបានពរ ហើយអ្នកណាដែលលោកដាក់បណ្ដាសា អ្នកនោះក៏ត្រូវបណ្ដាសាមែន»។
7
ដូច្នេះ ពួកចាស់ទុំរបស់សាសន៍ម៉ូអាប់ និងពួកចាស់ទុំរបស់សាសន៍ម៉ាឌាន ក៏នាំគ្នាចេញដំណើរ ទាំងនាំយកថ្លៃឈ្នួលសម្រាប់ការទាយទៅជាមួយ។ ពួកគេបានចូលមកដល់បាឡាម ហើយរៀបរាប់ប្រាប់តាមពាក្យរបស់បាឡាក។
8
បាឡាមឆ្លើយទៅគេថា៖ «សូមស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងឆ្លើយប្រាប់អស់លោកវិញ តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមន្រ្ដីរបស់សាសន៍ម៉ូអាប់ក៏ស្នាក់នៅជាមួយបាឡាម។
9
ព្រះទ្រង់បានយាងមកជួបបាឡាម មានព្រះបន្ទូលថា៖ «តើមនុស្សទាំងនេះដែលស្នាក់នៅជាមួយអ្នកជាអ្នកណា?»។
10
បាឡាមទូលព្រះថា៖ «បាឡាកជាបុត្រាស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ បានចាត់គេមកប្រាប់ទូលបង្គំថា
11
"មើល៍! មានជនជាតិមួយចេញពីស្រុកអេស៊ីព្ទមក គេនាំគ្នាមកនៅពេញលើផែនដី ឥឡូវចូរមកដាក់បណ្ដាសាគេឲ្យយើង ប្រហែលជាយើងនឹងអាចច្បាំងជាមួយគេ ហើយបណ្តេញគេចេញបាន"»។
12
ព្រះទ្រង់មានព្រះបន្ទូលទៅបាឡាមថា៖ «អ្នកមិនត្រូវទៅជាមួយគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននេះដែរ ដ្បិតគេមានពរហើយ»។
13
បាឡាមក៏ក្រោកឡើងពីព្រលឹម ហើយប្រាប់ពួកមន្ត្រីរបស់បាឡាកថា៖ «សូមត្រឡប់ទៅស្រុករបស់អស់លោកវិញចុះ ដ្បិតព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។
14
ដូច្នេះ ពួកមន្ត្រីសាសន៍ម៉ូអាប់ក៏ក្រោកឡើង ហើយវិលត្រឡប់ទៅគាល់បាឡាកវិញ ទូលថា៖ «បាឡាមមិនព្រមមកជាមួយយើងខ្ញុំទេ»។
15
បាឡាកក៏ចាត់ពួកមន្ត្រី មានគ្នាច្រើនជាងមុន ហើយមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះឲ្យទៅទៀត។
16
ពួកគេចូលមកដល់បាឡាម ហើយជម្រាបគាត់ថា៖ «បាឡាកជាបុត្រាស៊ីបព័រមានរាជឱង្ការដូច្នេះថា "សូមកុំឲ្យមានអ្វីរាំងរាលោកមិនឲ្យមកជួបយើងឡើយ
17
ដ្បិតយើងនឹងលើកលោកជាធំ ហើយអ្វីៗដែលលោកបង្គាប់ដល់យើង នោះយើងនឹងធ្វើតាមទាំងអស់។ សូមមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង"»។
18
ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។
19
ដូច្នេះ សូមអស់លោកស្នាក់នៅទីនេះមួយយប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្ដេចទៀត»។
20
នៅវេលាយប់នោះ ព្រះទ្រង់យាងមកជួបបាឡាម មានព្រះបន្ទូលថា៖ «ប្រសិនបើអ្នកទាំងនោះបានមកហៅអ្នកទៅហើយ ចូរក្រោកឡើង ទៅជាមួយគេចុះ។ ប៉ុន្តែ ត្រូវធ្វើតែអ្វីដែលយើងបង្គាប់អ្នកឲ្យធ្វើប៉ុណ្ណោះ»។
21
ដូច្នេះ បាឡាមក្រោកឡើងពីព្រលឹម បំពាក់កែបលើលារបស់ខ្លួន រួចចេញទៅជាមួយមន្រ្ដីសាសន៍ម៉ូអាប់។
22
ប៉ុន្ដែ សេចក្ដីក្រោធរបស់ព្រះក៏ឆួលឡើង ព្រោះគាត់ចេញទៅដូច្នេះ ហើយទេវតារបស់ព្រះយេហូវ៉ាក៏មកឈររាំងផ្លូវ ធ្វើជាសត្រូវទាស់នឹងគាត់។ ពេលនោះ គាត់កំពុងជិះនៅលើលា ទាំងមានអ្នកបម្រើរបស់គាត់ពីរនាក់ទៅជាមួយ។
23
លាបានឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងមានដាវហូតជាស្រេចកាន់នឹងដៃ។ ដូច្នេះ លាក៏ងាកចេញពីផ្លូវ ហើយចូលទៅក្នុងចម្ការ តែបាឡាមវាយលាឲ្យដើរចូលមកតាមផ្លូវវិញ។
24
ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាក៏ឈរនៅច្រកផ្លូវមួយ នៅកណ្ដាលចម្ការទំពាំងបាយជូរ ដែលមានរបងនៅសងខាង។
25
កាលលាឃើញទេវតារបស់ព្រះយេហូវ៉ា វាក៏ចូលទៅអែបនឹងរបង ហើយគាបជើងបាឡាមទៅនឹងរបង ដូច្នេះ គាត់វាយវាម្តងទៀត។
26
បន្ទាប់មក ទេវតារបស់ព្រះយេហូវ៉ាក៏ទៅមុខបន្តិច ហើយឈរនៅកន្លែងចង្អៀតមួយ ដែលគ្មានផ្លូវងាកទៅស្តាំ ឬទៅឆ្វេងបានឡើយ។
27
កាលលាឃើញទេវតារបស់ព្រះយេហូវ៉ា វាក៏លុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង ហើយកំហឹងរបស់បាឡាមក៏ឆួលឡើង រួចគាត់វាយលានឹងឈើច្រត់។
28
ពេលនោះ ព្រះយេហូវ៉ាបើកមាត់លា ហើយវាក៏និយាយទៅបាឡាមថា៖ «តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»
29
បាឡាមពោលទៅកាន់លាថា៖ «ព្រោះឯងមើលងាយអញ! ប្រសិនបើអញមានដាវនៅនឹងដៃ នោះអញនឹងសម្លាប់ឯងចោលមិនខាន!»។
30
ប៉ុន្តែ លាតបទៅបាឡាមថា៖ «តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកបានជិះរហូតមួយជីវិតមកដល់ថ្ងៃនេះទេឬ? តើខ្ញុំដែលធ្លាប់ធ្វើបែបនេះចំពោះលោកឬទេ?»។ គាត់ក៏ឆ្លើយថា «ទេ»។
31
ពេលនោះ ព្រះយេហូវ៉ាបើកភ្នែកបាឡាម ហើយគាត់ក៏ឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅដៃ រួចគាត់ក៏ក្រាបចុះមុខដល់ដី។
32
ទេវតារបស់ព្រះយេហូវ៉ាពោលទៅគាត់ថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? មើល៍! ខ្ញុំបានចេញមកទាស់នឹងលោក ព្រោះចិត្តរបស់លោករឹងចចេសនៅចំពោះមុខខ្ញុំ។
33
លារបស់លោកបានឃើញខ្ញុំ ហើយបានងាកចេញពីខ្ញុំបីដងមកហើយ។ ប្រសិនបើវាមិនបានបែរចេញពីខ្ញុំទេ នោះប្រាកដជាខ្ញុំសម្លាប់លោក ហើយទុកជីវិតឲ្យវាវិញ»។
34
ពេលនោះ បាឡាមពោលទៅកាន់ទេវតារបស់ព្រះយេហូវ៉ាថា៖ «ខ្ញុំប្របាទបានធ្វើបាបហើយ ដ្បិតខ្ញុំប្របាទមិនបានដឹងថាលោកម្ចាស់ឈរតាមផ្លូវទាស់នឹងខ្ញុំប្របាទទេ។ ដូច្នេះ ប្រសិនបើការនេះជាសេចក្ដីអាក្រក់នៅចំពោះលោកម្ចាស់ នោះខ្ញុំប្របាទនឹងត្រឡប់ទៅវិញ»។
35
ទេវតារបស់ព្រះយេហូវ៉ាពោលទៅកាន់បាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនេះចុះ ប៉ុន្តែ ត្រូវនិយាយតែពាក្យណាដែលខ្ញុំប្រាប់អ្នកប៉ុណ្ណោះ»។ ដូច្នេះ បាឡាមក៏បន្ដដំណើរជាមួយពួកមន្រ្តីរបស់បាឡាកទៅ។
36
កាលបាឡាកឮថា បាឡាមមកដល់ហើយ ស្ដេចក៏ចេញទៅជួបគាត់នៅទីក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ត្រង់ចំណុចមួយក្បែរជាយដែន។
37
បាឡាកមានរាជឱង្ការទៅកាន់បាឡាមថា៖ «តើយើងមិនបានចាត់គេឲ្យទៅអញ្ជើញលោកមកទេឬ? ហេតុអ្វីបានជាលោកមិនបានមកជួបយើង? តើយើងមិនអាចលើកកិត្តិយសលោកបានទេឬ?»
38
បាឡាមទូលទៅបាឡាកថា៖ «មើល៍ ទូលបង្គំបានមកគាល់ព្រះករុណាហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន? ពាក្យណាដែលព្រះទ្រង់ដាក់នៅក្នុងមាត់ទូលបង្គំ ពាក្យនោះហើយដែលទូលបង្គំត្រូវតែនិយាយ»។
39
ពេលនោះ បាឡាមក៏ទៅជាមួយបាឡាក ហើយបានទៅដល់ក្រុងគារយ៉ាត់-ហាសូត។
40
បាឡាកបានថ្វាយគោ និងចៀមជាយញ្ញបូជា ហើយផ្ញើទៅឲ្យបាឡាម និងទៅឲ្យពួកមន្ត្រីដែលនៅជាមួយគាត់។
41
នៅថ្ងៃបន្ទាប់ បាឡាកបាននាំបាឡាមឡើងទៅបាម៉ុត-បាល ហើយនៅកន្លែងនោះ គាត់អាចឃើញប្រជាជនអ៊ីស្រាអែល មួយភាគ។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36