bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 3
Numbers 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 4 →
1
នេះជាខ្សែស្រឡាយរបស់អើរ៉ុន និងលោកម៉ូសេនៅគ្រាដែលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកម៉ូសេ នៅលើភ្នំស៊ីណាយ។
2
ពួកកូនរបស់លោកអើរ៉ុនមានឈ្មោះ ណាដាប ជាកូនច្បង អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
3
នេះជាឈ្មោះកូនរបស់អើរ៉ុន ដែលទទួលការចាក់ប្រេងតាំងឲ្យធ្វើជាសង្ឃ ហើយលោកបានតែងតាំងពួកគេឲ្យបម្រើការងារជាសង្ឃ។
4
ណាដាប និងអ័ប៊ីហ៊ូវ បានស្លាប់នៅចំពោះព្រះយេហូវ៉ា នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា នៅទីរហោស្ថានស៊ីណាយ អ្នកទាំងពីរនេះគ្មានកូនទេ។ អេលាសារ និងអ៊ីថាម៉ារ បានបម្រើការងារជាសង្ឃ នៅចំពោះអើរ៉ុន ជាឪពុករបស់គេ។
5
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេថា៖
6
«ចូរនាំកុលសម្ព័ន្ធលេវីមកជិត ហើយឲ្យគេឈរនៅមុខសង្ឃអើរ៉ុន ដើម្បីឲ្យគេបានជួយការងារគាត់។
7
គេត្រូវបំពេញកិច្ចការឲ្យគាត់ និងឲ្យក្រុមជំនុំទាំងអស់នៅមុខត្រសាលជំនុំ ដើម្បីបម្រើកិច្ចការនៅក្នុងរោងឧបោសថ។
8
គេត្រូវថែទាំប្រដាប់ប្រដាទាំងអស់របស់ត្រសាលជំនុំ ហើយបំពេញមុខងារបម្រើជួសមុខឲ្យពួកអ៊ីស្រាអែល នៅក្នុងរោងឧបោសថ។
9
អ្នកត្រូវប្រគល់ពួកលេវីទៅអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកគេចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យគាត់។
10
អ្នកត្រូវតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ ឲ្យបំពេញមុខងារជាសង្ឃ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវស្លាប់»។
11
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេថា៖
12
«មើល៍ យើងបានយកពួកលេវីចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ជាស្នងជំនួសកូនច្បងទាំងអស់ដែលកើតពីផ្ទៃ ក្នុងចំណោមពួកអ៊ីស្រាអែល។ ពួកលេវីជាចំណែករបស់យើង
13
ដ្បិតអស់ទាំងកូនច្បងជាចំណែករបស់យើង ព្រោះកាលយើងបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ នោះយើងបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញទុកសម្រាប់យើង គឺទាំងមនុស្ស និងសត្វជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា»។
14
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេនៅទីរហោស្ថានស៊ីណាយថា៖
15
«ចូររាប់កូនចៅលេវី តាមវង្សានុវង្សរបស់ឪពុក តាមពូជអំបូរ ត្រូវរាប់គ្រប់ទាំងកូនប្រុសៗ ចាប់ពីអាយុមួយខែឡើងទៅ»។
16
ដូច្នេះ លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូចព្រះអង្គបានបង្គាប់។
17
ពួកកូនរបស់លេវីមានឈ្មោះដូចតទៅ៖ គើសុន កេហាត់ និងម្រ៉ារី។
18
ពួកកូនរបស់គើសុន តាមពូជអំបូររបស់គេមាន លិបនី និងស៊ីម៉ាយ។
19
ពួកកូនរបស់កេហាត់ តាមពូជអំបូររបស់គេមាន អាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល។
20
ពួកកូនរបស់ម្រ៉ារី តាមពូជអំបូររបស់គេមាន ម៉ាលី និងមូស៊ី។ នេះហើយជាពូជអំបូររបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេ។
21
តំណតពីគើសុនមក មានត្រកូលលិបនី និងត្រកូលស៊ីម៉ាយ។ នេះហើយជាពូជអំបូរគើសុន
22
ចំនួនពួកគេដែលបានរាប់អស់ទាំងប្រុសៗ ចាប់ពីអាយុមួយខែឡើងទៅមាន ៧ ៥០០ នាក់។
23
ពូជអំបូរគើសុនត្រូវបោះជំរំនៅទិសខាងលិច ខាងក្រោយរោងឧបោសថ
24
ជាមួយអេលាសាប់ ជាកូនឡាអែល និងជាមេលើវង្សានុវង្សរបស់គើសុនជាឪពុក។
25
ការទទួលខុសត្រូវរបស់កូនចៅគើសុននៅក្នុងត្រសាលជំនុំ គឺរោងឧបោសថ ត្រសាល និងគម្របត្រសាល ព្រមទាំងវាំងននទ្វារចូលត្រសាលជំនុំ
26
រនាំងទីលាន វាំងននទ្វារចូលទីលាន ដែលបាំងជុំវិញរោងឧបោសថ និងអាសនា ព្រមទាំងខ្សែចងសម្រាប់បម្រើកិច្ចការទាំងអស់នេះ។
27
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
28
ចំនួនប្រុសៗទាំងអស់ រាប់ចាប់ពីអាយុមួយខែឡើងទៅមាន ៨ ៦០០ នាក់។ អ្នកទាំងនេះមានភារកិច្ចថែរក្សាទីបរិសុទ្ធ។
29
ពូជអំបូរកេហាត់ត្រូវបោះជំរំនៅខាងត្បូងរោងឧបោសថ
30
ជាមួយអេលីសាផាន ជាកូនអ៊ូស៊ាល និងជាមេលើវង្សានុវង្សរបស់កេហាត់ជាឪពុក។
31
ការទទួលខុសត្រូវរបស់គេ គឺហិបនៃសេចក្ដីសញ្ញា តុ ជើងចង្កៀង អាសនា និងប្រដាប់ប្រដាសម្រាប់ទីបរិសុទ្ធដែលពួកសង្ឃប្រើប្រាស់ វាំងនន គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ។
32
អេលាសារ ជាកូនរបស់សង្ឃអើរ៉ុន ត្រូវធ្វើជាប្រធានលើមេដឹកនាំរបស់ពួកលេវី ហើយត្រូវមើលខុសត្រូវលើអស់អ្នកដែលថែរក្សាទីបរិសុទ្ធ។
33
តំណតពីម្រ៉ារីមក មានត្រកូលម៉ាស់លី និងត្រកូលមូស៊ី។ នេះហើយជាពូជអំបូរម្រ៉ារី។
34
ចំនួនរបស់ពួកគេ រាប់ប្រុសៗទាំងអស់ចាប់ពីអាយុមួយខែឡើងទៅមាន ៦ ២០០ នាក់។
35
មេលើវង្សានុវង្សនៃពូជអំបូរម្រ៉ារី គឺស៊ូរីអែល ជាកូនរបស់អ័ប៊ីហែល។ ពួកគេត្រូវបោះជំរំនៅខាងជើងរោងឧបោសថ។
36
កូនចៅម្រ៉ារី មានបន្ទុកទទួលខុសត្រូវគ្រោងរបស់រោងឧបោសថ រនុក សសរ ជើងសសរ និងប្រដាប់ប្រដារបស់គ្រឿងទាំងនោះ គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ
37
ព្រមទាំងសសរទីលាននៅជុំវិញ ជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។
38
អស់អ្នកដែលត្រូវបោះជំរំនៅខាងកើត ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ គឺលោកម៉ូសេ និងអើរ៉ុន ព្រមទាំងកូនរបស់លោក មានបន្ទុកទទួលខុសត្រូវកិច្ចការនៅក្នុងទីបរិសុទ្ធ គឺពិធីផ្សេងៗដែលត្រូវធ្វើជួសមុខឲ្យពួកអ៊ីស្រាអែល ឯអ្នកដទៃណាដែលមកជិត នោះនឹងត្រូវស្លាប់។
39
ពួកលេវីទាំងអស់ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា តាមពូជអំបូររបស់គេ គឺប្រុសៗទាំងអស់ចាប់ពីអាយុមួយខែឡើង សរុបទាំងអស់មានចំនួន ២២ ០០០ នាក់។
40
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូររាប់អស់ទាំងកូនប្រុសច្បងរបស់ពួកអ៊ីស្រាអែល ចាប់ពីអាយុមួយខែឡើងទៅ គឺរាប់ចំនួនតាមឈ្មោះរបស់គេ។
41
ប៉ុន្តែ អ្នកត្រូវយកពួកលេវីសម្រាប់យើង ជាស្នងអស់ទាំងកូនប្រុសច្បងក្នុងចំណោមពួកអ៊ីស្រាអែល យើងជាព្រះយេហូវ៉ា ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងអស់ទាំងកូនច្បងក្នុងចំណោមសត្វរបស់ពួកអ៊ីស្រាអែលដែរ»។
42
ដូច្នេះលោកម៉ូសេក៏រាប់អស់ទាំងកូនប្រុសច្បងក្នុងចំណោមពួកអ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់លោក។
43
អស់ទាំងកូនប្រុសច្បង ដែលបានរាប់តាមចំនួនឈ្មោះរបស់គេ ចាប់ពីអាយុមួយខែឡើងទៅ សរុបទាំងអស់មានចំនួន ២២ ២៧៣ នាក់។
44
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេថា៖
45
«ចូរយកពួកលេវីជាស្នងអស់ទាំងកូនប្រុសច្បង ក្នុងចំណោមពួកអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងហ្វូងសត្វរបស់គេដែរ ដ្បិតពួកលេវីជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា។
46
ឯតម្លៃលោះមនុស្សទាំងពីររយចិតសិបបីនាក់ ក្នុងចំណោមកូនប្រុសច្បងនៃពួកអ៊ីស្រាអែល ដែលលើសពីចំនួនពួកលេវី
47
នោះអ្នកត្រូវយកប្រាក់ម្នាក់ប្រាំសេកែល ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ គឺមួយសេកែលត្រូវជាម្ភៃកេរ៉ា។
48
ប្រាក់សម្រាប់លោះពួកអ្នកដែលលើសពីចំនួនពួកលេវី ត្រូវប្រគល់ឲ្យអើរ៉ុន និងពួកកូនរបស់គាត់»។
49
ដូច្នេះ លោកម៉ូសេក៏យកប្រាក់ថ្លៃលោះ ពីអស់អ្នកដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវី
50
គឺលោកបានយកប្រាក់នោះ ពីកូនប្រុសច្បង ក្នុងចំណោមពួកអ៊ីស្រាអែល បានចំនួន មួយពាន់បីរយហុកប្រាំសេកែល ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ
51
ហើយលោកម៉ូសេប្រគល់ប្រាក់ថ្លៃលោះនោះដល់អើរ៉ុន និងពួកកូនរបស់លោក ដូចព្រះយេហូវ៉ាបានបង្គាប់។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36