bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 4
Numbers 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 5 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2
«ចូររាប់ចំនួនកូនចៅកេហាត់ ដោយឡែកពីកូនចៅលេវី តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ
3
ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងត្រសាលជំនុំបាន។
4
មុខងាររបស់កូនចៅកេហាត់ក្នុងត្រសាលជំនុំ គឺមើលខុសត្រូវលើវត្ថុដ៏បរិសុទ្ធបំផុត។
5
ពេលត្រូវរើជំរំ អើរ៉ុន និងកូនរបស់គាត់ ត្រូវចូលទៅដោះវាំងននដែលបិទបាំង យកទៅគ្រប់លើហិបនៃសេចក្ដីសញ្ញា
6
បន្ទាប់មក ត្រូវគ្របដោយស្បែកផ្សោត ហើយក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ រួចស៊កឈើស្នែងចូល។
7
គេត្រូវក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុសម្រាប់ដាក់តាំងនំបុ័ង ហើយដាក់ថាស ចាន ពែង និងប៉ាន់សម្រាប់តង្វាយច្រួច។ រីឯនំបុ័ងត្រូវស្ថិតនៅលើតុនោះជាអចិន្ត្រៃយ៍
8
បន្ទាប់មក គេត្រូវក្រាលសំពត់ពណ៌ក្រហមពីលើរបស់ទាំងនោះ ហើយគ្របដោយស្បែកផ្សោតពីលើ រួចត្រូវស៊កឈើស្នែងចូល។
9
គេត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងសម្រាប់ដាក់ចង្កៀងបំភ្លឺ ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ ថាសដាក់កម្ទេច និងដបទាំងប៉ុន្មានសម្រាប់ដាក់ប្រេងដុតចង្កៀងនោះ
10
ហើយគេត្រូវយកចង្កៀង និងប្រដាប់ទាំងនោះ ដាក់ក្នុងស្បែកផ្សោត រួចដាក់នៅលើប្រដាប់សម្រាប់សែង។
11
ឯអាសនាមាស គេត្រូវក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ ហើយគ្របដោយស្បែកផ្សោត រួចត្រូវស៊កឈើស្នែងចូល។
12
ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ មកខ្ចប់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយរុំស្បែកផ្សោតពីលើ រួចដាក់នៅលើប្រដាប់សម្រាប់សែង។
13
គេត្រូវកាយផេះចេញពីអាសនា ហើយក្រាលសំពត់ពណ៌ស្វាយពីលើ
14
ហើយត្រូវដាក់ប្រដាប់ប្រដាដែលសម្រាប់ប្រើទាំងប៉ុន្មាននៅលើអាសនានោះ គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយត្រូវស៊កឈើស្នែងចូល។
15
ពេលអើរ៉ុន និងកូនៗរបស់គាត់បានគ្របទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងប៉ុន្មានរួចហើយ ពេលលើកជំរំ កូនចៅកេហាត់ត្រូវមកសែងរបស់ទាំងនោះ តែគេមិនត្រូវប៉ះពាល់វត្ថុដ៏បរិសុទ្ធទាំងនោះឡើយ បើមិនដូច្នោះទេ គេនឹងត្រូវស្លាប់។ នេះហើយជារបស់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលកូនចៅកេហាត់ត្រូវលីសែង។
16
អេលាសារជាកូនរបស់សង្ឃអើរ៉ុន ត្រូវទទួលខុសត្រូវខាងប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅដែលថ្វាយជាប្រចាំ និងប្រេងចាក់លាប ហើយមើលខុសត្រូវលើរោងឧបោសថទាំងមូល ប្រដាប់ប្រដាទាំងអស់នៅក្នុងរោងឧបោសថ នៅក្នុងទីបរិសុទ្ធ និងប្រដាប់ប្រដាផ្សេងៗនៅក្នុងទីបរិសុទ្ធ»។
17
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖
18
«មិនត្រូវកាត់កុលសម្ព័ន្ធនៃពូជអំបូរកេហាត់ចេញពីពួកលេវីឡើយ។
19
ត្រូវចាត់ចែងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ហើយមិនត្រូវស្លាប់ គឺពេលណាគេចូលទៅជិតវត្ថុដ៏បរិសុទ្ធបំផុត នោះអើរ៉ុន និងកូនៗរបស់គាត់ ត្រូវចូលទៅ ហើយប្រគល់ការងារឲ្យគេទទួលបន្ទុករៀងៗខ្លួន។
20
ប៉ុន្តែ កូនចៅកេហាត់ មិនត្រូវចូលទៅមើលវត្ថុដ៏បរិសុទ្ធទាំងនោះឡើយ ក្រែងគេត្រូវស្លាប់»។
21
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖
22
«ចូររាប់ចំនួនកូនចៅគើសុនដែរ តាមវង្សានុវង្សរបស់ឪពុក និងតាមពូជអំបូរគេ
23
ត្រូវរាប់ពួកគេ ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន។
24
ពូជអំបូរគើសុនមានមុខងារបម្រើ និងលីសែងដូចតទៅ៖
25
គេត្រូវសែងផ្ទាំងសំពត់រោងឧបោសថ និងត្រសាលជំនុំ គម្របត្រសាល គម្របស្បែកផ្សោតដែលគ្របពីលើ ព្រមទាំងរនាំងបាំងទ្វារចូលត្រសាលជំនុំ
26
រនាំងទីលាន រនាំងបាំងទ្វារចូលទីលានដែលនៅព័ទ្ធជុំវិញរោងឧបោសថ និងអាសនា ខ្សែសន្ធឹង និងប្រដាប់ប្រដាទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ជាមួយ។ គេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យគេធ្វើ។
27
មុខងាររបស់កូនចៅគើសុនក្នុងការលីសែង និងការទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺនៅក្រោមបង្គាប់របស់អើរ៉ុន និងកូនៗរបស់គាត់។ អ្នកត្រូវចាត់ចែងឲ្យគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលគេត្រូវលីសែង។
28
នេះហើយជាមុខងាររបស់ពូជអំបូរគើសុននៅក្នុងត្រសាលជំនុំ ហើយការទទួលខុសត្រូវរបស់គេ គឺនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន។
29
រីឯកូនចៅម្រ៉ារី នោះត្រូវរាប់គេតាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ
30
ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន។
31
មុខងារទាំងអស់របស់គេនៅក្នុងត្រសាលជំនុំ ដែលតម្រូវឲ្យគេលីសែងគឺ ក្តាររបស់រោងឧបោសថ រនុកក្ដារ សសរ និងជើងសសរ
32
សសរទីលានដែលនៅជុំវិញ និងជើងសសរ ចម្រឹង ខ្សែសន្ធឹង ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន និងរបស់ទាំងអស់ដែលប្រើប្រាស់ជាមួយ។ អ្នកត្រូវតម្រូវតាមឈ្មោះរបស់ទាំងនោះដែលគេត្រូវលីសែង។
33
នេះហើយជាមុខងាររបស់ពូជអំបូរម្រ៉ារី គឺមុខងារទាំងអស់របស់គេនៅក្នុងត្រសាលជំនុំ នោះនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន»។
34
ដូច្នេះ លោកម៉ូសេ អើរ៉ុន និងមេដឹកនាំលើក្រុមជំនុំ ក៏រាប់កូនចៅកេហាត់ តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ
35
ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងត្រសាលជំនុំបាន
36
ហើយចំនួនតាមពូជអំបូររបស់ពួកគេមាន ២ ៧៥០ នាក់។
37
នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរកេហាត់ គឺអស់អ្នកដែលបម្រើនៅក្នុងត្រសាលជំនុំ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់ តាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។
38
ចំនួនកូនចៅគើសុន តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ
39
ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន
40
គឺចំនួនពួកគេតាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេមាន ២ ៦៣០ នាក់។
41
នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរគើសុន គឺអស់អ្នកដែលបម្រើនៅក្នុងត្រសាលជំនុំ ដែលលោកម៉ូសេ និងលោកអើរ៉ុនបានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា។
42
ចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរម្រ៉ារី តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ
43
ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារក្នុងត្រសាលជំនុំបាន
44
គឺចំនួនពួកគេដែលបានរាប់តាមពូជអំបូរមាន ៣ ២០០ នាក់។
45
នេះហើយជាចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរម្រ៉ារី ដែលលោកម៉ូសេ និងអើរ៉ុន បានរាប់តាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។
46
អស់អ្នកដែលលោកម៉ូសេ អើរ៉ុន និងមេដឹកនាំលើសាសន៍អ៊ីស្រាអែលបានរាប់ក្នុងពួកលេវី តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ
47
ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារ និងលីសែងនៅក្នុងត្រសាលជំនុំ
48
ចំនួនអ្នកទាំងនោះមាន ៨ ៥៨០ នាក់។
49
លោកម៉ូសេបានតែងតាំងគេ តាមការបង្គាប់របស់ព្រះយេហូវ៉ា គឺឲ្យគេមានភារកិច្ច ឬការងារលីសែងរៀងៗខ្លួន ហើយគឺយ៉ាងនេះឯងដែលលោកម៉ូសេបានរាប់ពួកគេ ដូចព្រះយេហូវ៉ាបានបង្គាប់។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36